អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក កាហ្សូយ៉ូគី ណាកាណេ (Kazuyuki Nakane) នឹងមកទស្សនកិច្ចកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែមករា។
ក្នុងដំណើរទស្សនកិច្ចនេះ លោក កាហ្សូយ៉ូគី ណាកាណេ នឹងជួបប្រជុំជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង។ លុះដល់ថ្ងៃទី ១៤ មករា លោកនឹងចូលរួមពិធីតភ្ជាប់ស្ពានអ្នកលឿង ជាមួយលោក ហ៊ុន សែន។
ស្របពេលនេះដែរ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ លោក ថាណៈសាក់ ប៉ាទិម៉ាប្រាកន (Tanasak Patimapragorn) នឹងដឹកនាំគណៈប្រតិភូ មកចូលរួមប្រជុំលើកទី៩ នៃគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងកម្ពុជា-ថៃ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី ១៥-១៦ មករា ឆ្នាំ ២០១៥ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
