ថៃ​គ្រោង​ពិភាក្សា​បន្ត​ជាមួយ​កម្ពុជា​​អំពី​តំបន់​ដែន​សមុទ្រ​ត្រួត​ស៊ីគ្នា

ភាគី​ថៃ​គ្រោង​នឹង​បង្កើត​គណៈកម្មាធិការ​មួយ​ដើម្បី​ចរចា​ជាមួយ​ភាគី​កម្ពុជា​ឡើង​វិញ ស្ដី​អំពី​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ក្នុង​តំបន់​ដែន​សមុទ្រ​ត្រួត​គ្នា​នៃ​ប្រទេស​ទាំង​ពីរ។

គម្រោង​ការ​បង្កើត​គណៈកម្មាធិការ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ទស្សនកិច្ច​របស់​លោក​មេទ័ព​ថ្មី​របស់​ថៃ គឺ​លោក តាណាសក្តិ ប៉ាទីម៉ាប្រាកន (Natasak Patimapragorn) នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១ ​កញ្ញា។

កាសែត​ថៃ ឌឹ ណេសិន (The Nation) ផ្សាយ​ថ្ងៃ​ទី​៣ កញ្ញា ដោយ​ស្រង់​សម្ដី​មន្ត្រី​ក្រសួង​ថាមពល​ថៃ លោក គួរួជិត ណាឃនថេប (Kurujit Nakornthap) ថា ថៃ​គ្រោង​បង្កើត​គណៈកម្មាធិការ​នេះ​ឲ្យ​បាន​ឆាប់​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ចរចា​ជា​មួយ​ភាគី​កម្ពុជា ក្នុង​កិច្ច​សហការ​ដើម្បី​ផល​ប្រយោជន៍​នៃ​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​អគ្គិសនី និង​ប្រេងកាត​ក្នុង​តំបន់​ត្រួត​ស៊ីគ្នា​លើ​ផ្ទៃ​សមុទ្រ​ដែល​មាន​ទំហំ ២៦.០០០​គីឡូ​ម៉ែត្រក្រឡា។

កាសែត​ថៃ ដដែល​បន្ត​ថា ការ​ចរចា​នេះ​នឹង​អនុលោម​ទៅ​តាម​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ភាគី​ទាំង​ពីរ​ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ​២០១០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។