ភ្នាក់ងារសង្កេតការណ៍គណបក្ស សម រង្ស៊ី ទាំងពីររូបនោះមានឈ្មោះ អុន ឡាក់ ភេទប្រុស អាយុ ៥៥ឆ្នាំ និងឈ្មោះ សែត ចិន ភេទប្រុស អាយុ ៧០ឆ្នាំ។
ក៏ប៉ុន្តែ ជំទប់ទី១ ឃុំសារិកា លោក ឌួង សាវ៉ន មានប្រសាសន៍ថា តាមការស្រាវជ្រាវ ឯកសារនោះត្រូវបានចេញដោយ គ.ខ.ប ហើយ គ.ខ.ប បានទទួលស្គាល់ថា ឯកសារនោះត្រូវបានចេញជូនភ្នាក់ងារសង្កេតការណ៍ទាំងពីរនាក់នោះ។
ទាក់ទងនឹងបញ្ហានេះ ប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ខេត្តកណ្ដាល លោក គីម ហុង មានប្រសាសន៍ថា លោកបានបញ្ជូនក្រុមការងារទៅដោះស្រាយករណីនេះរួចរាល់ហើយ។
ភ្នាក់ងារសង្កេតការណ៍គណបក្ស សម រង្ស៊ី ទាំងពីរនាក់ ត្រូវបានដោះលែងវិញហើយនៅរសៀលថ្ងៃទី២៨ កក្កដា នេះ បើតាមសម្ដីរបស់លោក ឌួង សាវ៉ន ជំទប់ទី១ ឃុំសារិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
