សមាជិក​ព្រឹទ្ធសភា​អាមេរិក ​ដាក់​ស្នើ​សេចក្ដី​សម្រេច ទាមទារ​​ឲ្យ​​ដោះ​លែង​លោក​​ កឹម សុខា

លោក មួង ណារ៉េត
2017-10-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សមាជិក​ព្រឹទ្ធសភា​អាមេរិកពីឆ្វេងទៅស្ដាំ លោក ចន ម៉ាកខេន (John McCain)ពីខាងគណបក្សសាធារណរដ្ឋ និង​ លោក ឌិក ឌើប៊ិន (Dick Durbin)មកពីខាងគណបក្សប្រជាធិបតេយ្យ។
សមាជិក​ព្រឹទ្ធសភា​អាមេរិកពីឆ្វេងទៅស្ដាំ លោក ចន ម៉ាកខេន (John McCain)ពីខាងគណបក្សសាធារណរដ្ឋ និង​ លោក ឌិក ឌើប៊ិន (Dick Durbin)មកពីខាងគណបក្សប្រជាធិបតេយ្យ។
ពីហ្វេសប៊ុក

សមាជិក​ព្រឹទ្ធសភា​អាមេរិក ​បាន​ស្នើ​សេចក្ដីសម្រេច​មួយ​ នៅ​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​ នៃ​រដ្ឋសភា​សហរដ្ឋអាមេរិក​ ដើម្បី​ប្រឆាំង​ទៅ​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន មក​លើ​សំឡេង​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ សេចក្ដី​សម្រេច​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ ស្វែងរក​យុត្តិធម៌ និង ការពារ​សិទ្ធិ​មនុស្ស និង សេរីភាព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា។

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំង​ពីរ​រូប​ ដែល​បាន​ស្នើ​សេចក្ដី​សម្រេច ដើម្បី​រក​ដំណោះស្រាយ​ជុំវិញ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​នោះ គឺ​លោក ចន ម៉ាកខេន (John McCain) និង​ លោក ឌិក ឌើប៊ិន (Dick Durbin)។ លោក​ទាំងពីរ បាន​ស្នើ​ឲ្យ​សភា​អាមេរិក​ សម្រេច​ថ្កោលទោស​រាល់​ទម្រង់​នៃ​ការ​រំលោភបំពាន​ផ្នែក​នយោបាយ និង ទាមទារ​ឲ្យ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ជាបន្ទាន់។ សេចក្ដី​សម្រេច​ ដែល​មាន​កម្រាស់ ៨ ទំព័រ ​ត្រូវ​បាន​សមាជិក​ព្រឹទ្ធ​សភា​ទាំង​ពីរ​រូប ដាក់​ជូន​ក្នុង​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​លើក​ទី ១១៥ កាល​ពី​ថ្ងៃ​ទី ០៣ ខែ តុលា ម្សិលមិញ ដោយ​ផ្ដោត​សំខាន់​លើ​ ៨ ចំណុច៖

ទី១៖ បញ្ជាក់​ឡើង​វិញ​ នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋអាមេរិក ក្នុង​ការ​លើក​ស្ទួយ ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា។

ទី២៖ ថ្កោលទោស រាល់​ទម្រង់​នៃ​ការ​រំលោភបំពាន​ផ្នែក​នយោបាយ នៅ​ប្រទេស​កម្ពុជា និង ទាមទារ​ ឲ្យ​បញ្ឈប់​ការ​រំលោភ​សិទ្ធិមនុស្ស ដែល​បន្ត​កើត​មាន​នៅ​កម្ពុជា។

ទី៣៖ ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​​ ហ៊ុន សែន និង គណបក្ស​ប្រជាជន​កម្ពុជា បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង ការ​គំរាម​កំហែង​មក​លើ​គណបក្ស​ប្រឆាំង និង ស្នើ​ឲ្យ​បង្ក​បរិយាកាស​ឲ្យ​មាន​លក្ខណៈ​អំណោយ​ផល​ល្អ ដល់​ការ​រីក​លូតលាស់ នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ទី៤៖ ទាមទារ​ឲ្យ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ​សហការ​គ្នា​ជាមួយ​ការិយាល័យ​ត្រួតពិនិត្យ​ទ្រព្យសម្បត្តិ​បរទេស នៃ​នាយកដ្ឋាន​រតនាគារ ពិចារណា​ដាក់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ទាំងឡាយ​ណា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភបំពាន​ខាងលើ ឲ្យ​ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ជន​ដែល​គ្រោះថ្នាក់ ត្រូវ​បង្កក​ទ្រព្យ​សម្បត្តិ និង ហាម​ឃាត់​មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក។

ទី៥៖ ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ និង ដោយ​ឥត​លក្ខខណ្ឌ។

ទី៦៖ ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិ​សេរីភាព​សារព័ត៌មាន និង សិទ្ធិ​ពលរដ្ឋ​របស់​ខ្លួន​ រួមមាន​សិទ្ធិ​ក្នុង​ការ​​ជួប​ប្រជុំ​ សិទ្ធិ​ធ្វើ​បាតុកម្ម​ និង តវ៉ា និង សិទ្ធិ​ក្នុង​ការ​រិះគន់​រដ្ឋាភិបាល​ ដោយ​គ្មាន​ការ​រឹត​ត្បិត។

ទី៧៖ គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង កែទម្រង់​ប្រព័ន្ធ​រៀប​ចំ​ការ​បោះឆ្នោត​នៅកម្ពុជា និង គាំទ្រ​ឲ្យ​មាន​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ ២០១៨ ដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ ដោយ​មាន​អ្នក​អង្កេត​ការណ៍​បោះឆ្នោត​​អន្តរជាតិ ចូលរួម​តាម​ដាន​ដំណើរ​ការ​បោះឆ្នោត។

និង ទី៨៖ ស្នើ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ​ប្រាប់​ទៅ​​រដ្ឋាភិបាល​កម្ពុជា ថាបើ​រដ្ឋាភិបាល​នេះ មិន​អើពើ​ទៅ​នឹង​អនុសាសន៍​ របស់​សហគមន៍​អន្តរជាតិ និង បើ​នៅ​បន្ត​ឲ្យ​បរិយាកាស​នយោបាយ នៅតែ​មាន​ភាព​រឹតត្បិត និង មាន​ការ​គំរាម​កំហែង ដូច​ពេល​បច្ចុប្បន្ន​នេះ​តទៅ​ទៀត នោះ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក នឹង​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​មិន​ទទួលស្គាល់​ ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៨ ខាង​មុខ​នោះ​ទេ ព្រោះ​ការ​បោះឆ្នោត​ក្នុង​ស្ថានភាព​បែបនេះ នឹង​គ្មាន​ភាព​សេរី ត្រឹមត្រូវ និង យុត្តិធម៌ ហើយ​ក៏​មិន​​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​នោះ​ដែរ ដោយសារ​ដំណើរការ​បោះឆ្នោត​ មិន​បាន​ធ្វើ​តាម​បែប​ប្រជាធិបតេយ្យ​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

GWH Bush

ពី Ha Noi

I'm trying to be nice to all CPP leaders that you guys should close all your bank accounts in that West countries (Democratic Bank Lands) and open new ones in Ha Noi Banks.

Oct 04, 2017 03:46 PM

den

ពី PHNOM PENH

Fake Hero John Mc. Ciane are very brave with current Cambodian Government but not with Khmer Rouge and Thailand Government who kick ass elected Prime Minister out of Country , Mc. Caine did not siad a word, hurra fake hero.

Oct 04, 2017 03:35 AM

GWH Bush

ពី Ha Noi

I know you have no idea how to spell school. Go back to 1st grade to know how to spell and write the name of Chief Arm Service in US Senate. One more thing that my advice to you is open your new account in Ha Noi Bank.

Oct 04, 2017 03:42 PM

den

ពី phnom penh

He is very brave with current Cambodia Government but not with khmer rouge and current Thailand government , hurra a fake hero John Mc Caine .

Oct 04, 2017 03:32 AM

អ្នក​អាន​អនាមិក

It is necessary for this time being that Cambodian people need outside help from democratic countries to rescue our freedom and justice. Please US, EU, UK and others who love Cambodian to help us unless we will be in hell.

Oct 03, 2017 09:46 PM

អ្នក​អាន​អនាមិក

thank for strong support and effort to bring democratic in Cambodia. We just need free and fair election that reflect the willingness of the Cambodian citizens.

Oct 03, 2017 09:04 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល