សហរដ្ឋអាមេរិក​សម្រេច​បិទ​ទិដ្ឋាការ​លើ​មន្ត្រី​កម្ពុជា​និង​ក្រុម​គ្រួសារ

ដោយ មួង ណារ៉េត
2017-12-06
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
គេហទំព័រ​ក្រសួងការបរទេសសហរដ្ឋ​អាមេរិក។ Screenshot
គេហទំព័រ​ក្រសួងការបរទេសសហរដ្ឋ​អាមេរិក។ Screenshot
Screenshot

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ប្រកាស​បិទ​ទិដ្ឋាការ ឬ វីសា​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជាទាំង​ឡាយ​ណា​ ដែល​ចូល​ដៃ​ក្នុង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស អ្នកស្រី ហឹតឌើ ណៅអឹត (Heather Nauert) បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ នេះ​ថា ចំណាត់ការ​ជាក់ស្តែង និង​ដ៏​ម៉ឺងម៉ាត់​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ដោយ​ផ្ទាល់​ទៅ​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ប្រព្រឹត្ត​ផ្ទុយ​ទៅ​នឹង​គោលការណ៍​ប្រជាធិបតេយ្យ និង​គោលការណ៍​សិទ្ធិមនុស្ស ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​ប្រឆាំង​ដូចជា​ការ​ហាម​ឃាត់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ចូល​រួម​ធ្វើ​នយោបាយ ការ​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដាក់​ពន្ធនាគារ ការ​ធ្វើ​ទុក្ខបុកម្នេញ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។

ក្រសួង​ការបរទេស​សូម​ប្រកាស​ថា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក នឹង​បិទ​ទិដ្ឋាការ ឬ វីសា ចូល​មក​កាន់​ទឹក​ដី​សហរដ្ឋអាមេរិក ចំពោះ​មន្ត្រី​រដ្ឋាភិបាល​ទាំង​អស់​ខាង​លើ។ អ្នកស្រី​បន្ត​ទៀត​ថា ក្រុម​គ្រួសារ​របស់​មន្ត្រី​ទាំង​នោះ ក៏​នឹង​ត្រូវ​បិទ​ទិដ្ឋាការ ឬ វីសា នេះ​ដែរ ក្នុង​កាលៈទេសៈ​ជាក់លាក់។

ចំណាត់ការ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្រោយ​ពី​សេតវិមាន​ប្រធានាធិបតី​អាមេរិក បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស និង​ព្រមាន​រដ្ឋាភិបាល​កម្ពុជា ជា​មុន​រួច​ទៅ​ហើយ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា កន្លង​ទៅ​នេះ។ កាលណោះ​សេតវិមាន​បាន​បញ្ជាក់​ថា នឹង​ចាត់​វិធានការ​នេះ។

​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​ដដែល​សង្កត់​ធ្ងន់​ថា សហរដ្ឋអាមេរិក អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ឡើង​វិញ​លើ​ចំណាត់ការ​របស់​ខ្លួន​ដោយ​ត្រូវ​លុបចោល​សេចក្ដី​សម្រេច​រម្លាយ​គណបក្ស​ប្រឆាំង ដោះលែង​លោក កឹម សុខា និង អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ អាច​បន្ត​សកម្មភាព​ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​ពួកគេ​ឡើង​វិញ។ បើ​រដ្ឋាភិបាល​កម្ពុជា ចាត់​ការ​តាម​ការ​អំពាវនាវ​ខាង​លើ​នេះ នោះ​សហរដ្ឋអាមេរិក នឹង​ដក​បម្រាម​ក្នុង​ការ​ធ្វើ​ដំណើរ​នេះ​ចេញ​វិញ ហើយ​ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៨ ខាង​មុខ អាច​នឹងត្រូវ​បាន​ទទួល​ស្គាល់​ថា មាន​ភាព​ស្រប​ច្បាប់។

អ្នកស្រី ហឹតឌើ ណៅអឹត បញ្ជាក់​ជា​ចុង​ក្រោយ​ថា សហរដ្ឋអាមេរិក នឹង​នៅ​តែ​តាមដាន​ស្ថានការណ៍​នៅ​កម្ពុជា និង​ចាត់​វិធានការ​នានា​បន្ថែម​ទៀត​ទៅ​តាម​ការ​ចាំបាច់។ ស្រប​ពេល​ជាមួយ​គ្នា​នេះ សហរដ្ឋអាមេរិក នឹង​នៅ​តែ​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ និង​យូរ​អង្វែង​ជាមួយ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

អ្នកអានអនាមិកៈ យុទ្ធសាស្រ្ត ឬ ល្បិចចោរស្រែកចាប់ចោរ ឬយុទ្ធសាស្រ្តស្វាស៊ីបាយលាបមាត់ពពែ នៅតែត្រូវបាន ហ៊ុនសែន និង មន្រ្តីខ្លួន យកមកសាបព្រោះក្នុងប្រទេសកម្ពុជា ដូចសម័យប៉ុលពតអញ្ចឹង។ ខ្លួនឯងរំលោភកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស បែជាចោទអាមេរិកថាជាអ្នករំលោភកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសទៅវិញ។ ខ្សែស្រឡាយពួកប៉ុនពត ពូកែណាស់អាខាងអំពើអាក្រក់។ រឿងយុទ្ធសាស្រ្ត ឬ ល្បិចចោរស្រែកចាប់ចោរ ឬយុទ្ធសាស្រ្តស្វាស៊ីបាយលាបមាត់ពពែ នេះបានធ្វើឲ្យពលរដ្ឋខ្មែរស្លាប់ជាង២លាននាក់។ ឥឡូវខ្មាចប៉ុលពត បានចូលមកសណ្ឋិដក្នុងរូបហ៊ុនសែន វិញហើយ បន្ទាប់ពីចិនប្រកាសគាំទ្ររាល់ចំណាត់ការគាស់រំលីងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងប្រវត្តិសាស្រ្ត ឲ្យតែប្រទេសណាយកចិនជាមិត្ត និង ជាគ្រូហើយ ដឹងតែវេទនាហើយ គ្មានពន្លឺសេរីភាពទេ។ មួយថ្ងៃៗឮតែបង្រ្កាប ឮតែចាប់ចងដាក់គុក ប្តឹងផ្តល់ពីបទបរិហារកេរ្តិ៍ ឲ្យតែអ្នករិះគន់រដ្ឋាភិបាល និងការដឹកនាំដ៏សោះកក្រោះ ពុករលួយ ពោរពេញដោយភ័យ និងការធ្វើឲ្យបាត់បង់ទឹងដីអស់រាប់ពាន់គីឡូម៉ែត្រក្រឡា និងកោះត្រល់។

Dec 09, 2017 09:44 PM

អ្នក​អាន​អនាមិក

So what about US citizens who help the Cambodian authority kill democracy in Cambodia like Phay Si Phan and Keo Remy? What is the US government going to do about them???

Many people believe that the US government is behind Hun Sen because there are US citizens working actively in his government.

Dec 07, 2017 04:02 AM

អ្នក​អាន​អនាមិក

Why are those government staffs need to go to US?.

Dec 06, 2017 10:47 PM

កូនខ្មែរ

ពី ភព

នៅខ្វះមួយចំណុចទៀតគឺបង្កក(មិនមែនបង្កង)ទ្រព្យសម្បត្តិរបស់ពួកទាំងនោះផងទើបពេញលក្ខណ‌ៈ។

Dec 06, 2017 09:29 PM

គេហទំព័រ​ទាំងមូល