មន្ត្រី​អាមេរិក៖ ការ​បោះ​ឆ្នោត​ត្រឹមត្រូវ​និង​យុត្តិធម៌​បាន​លុះត្រា​មាន​ការ​ប្រកួត​ដោយ​ស្មើ​ភាព

ដោយ យាង សុជាមេត្តា
2017-02-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ (William Heidt) ថ្លែង​ក្នុង​សន្និសីទ​សារសារព័ត៌មាន​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក ភ្នំពេញ ពិនិត្យ​មើល​ទំនាក់ទំនង​កម្ពុជា-​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Yeang Socheametta
ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ (William Heidt) ថ្លែង​ក្នុង​សន្និសីទ​សារសារព័ត៌មាន​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក ភ្នំពេញ ពិនិត្យ​មើល​ទំនាក់ទំនង​កម្ពុជា-​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Yeang Socheametta
RFA/Yeang Socheametta

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ  (William Heidt) ថ្លែង​ថា ដើម្បី​ឲ្យ​ការ​បោះឆ្នោត​នៅ​កម្ពុជា នៅ​ពេល​ខាង​មុខ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​បាន លុះណាតែ​គណបក្ស​នយោបាយ​ទាំង​អស់​អាច​ប្រជែង​គ្នា​ដោយ​ស្មើ​ភាព។ ការ​ថ្លែង​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​តុ​មូល​របស់​លោក វីល្លៀម ហៃដ្ដ ជាមួយ​អ្នក​សារព័ត៌មាន នា​ស្ថានទូត​សហរដ្ឋអាមេរិក ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ។

បើទោះជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ ទទួល​ស្គាល់​ថា ការ​រៀបចំ ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​កម្ពុជា ពេល​នេះ មាន​លក្ខណៈ​បច្ចេកទេស​គួរ​ជា​ទី​សាទរ​ក្តី តែ​លោ​កថា វា​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ដើម្បី​អាច​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​នៅ​កម្ពុជា ក្នុង​ពេល​ខាង​មុខ​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​នោះ។

លោក វីល្លៀម ហៃដ្ដ ថ្លែង​ថា ផ្នែក​មួយ​ដ៏​សំខាន់​ដើម្បី​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​មាន​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌ លុះណាតែ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​ឃោសនា​នយោបាយ​ដោយ​ចំហ អាច​ចុះ​មូលដ្ឋាន​ជួប​ប្រជាពលរដ្ឋ ឬ​អ្នក​គាំទ្រ​ដោយ​គ្មាន​ការ​គាបសង្កត់ និង​ភ័យខ្លាច និង​មាន​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការ​ឃោសនា​ជាដើម។

លោក វីល្លៀម ហៃដ្ដ សង្កត់​ធ្ងន់​ថា ចំណុច​ទាំង​អស់​នេះ​ហើយ​ដែល​ពលរដ្ឋ​កម្ពុជា និង​សហគមន៍​អន្តរជាតិ​កំពុង​ឃ្លាំមើល ដើម្បី​វាយ​តម្លៃ​ថា តើ​ការ​បោះឆ្នោត​នៅ​កម្ពុជា ក្នុង​ពេល​ខាង​មុខ​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌ ឬ​យ៉ាង​ណា​នោះ។

ការ​ថ្លែង​ដូច​នេះ​របស់​លោក វីល្លៀម ហៃដ្ដ ស្រប​ពេល​ដែល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា កំពុង​វិល​ទៅ​រក​ភាព​តានតឹង​ជា​ថ្មី ក្រោយ​ពី​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​បោះឆ្នោត​លុប​ចោល​តួនាទី​តំណាង​មតិ​ភាគ​តិច និង​ភាគ​ច្រើន​នៅ​រដ្ឋសភា និង​ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​អាច​ឈាន​ដល់​ការ​រារាំង​មិន​ឲ្យ​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ដែល​កំពុង​ជាប់​បណ្តឹង​ជា​ច្រើន​នៅ​តុលាការ អាច​ធ្វើជា​ប្រធាន​បក្ស​បាន។ លើស​ពី​នេះ លោក ហ៊ុន សែន ថែម​ទាំង​ព្រមាន​រឹប​អូស​ទ្រព្យសម្បតិ្ត​លោក សម រង្ស៊ី ប្រសិនបើ​មេបក្ស​ប្រឆាំង​រូប​នេះ​ចាញ់​ក្តី​នៅ​តុលាការ​តាម​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន។

ជុំវិញ​ការ​ពាក់​មុខ​យក្ស​ដាក់​គ្នា​ជា​ថ្មី​របស់​អ្នក​នយោបាយ​ខ្មែរ​នេះ លោក វីល្លៀម ហៃដ្ដ សម្តែង​ការ​ខក​ចិត្ត ដោយ​បញ្ជាក់​ថា ការ​ផ្សះផ្សា​រវាង​អ្នក​នយោបាយ​ខ្មែរ​មិន​មាន​ភាព​ជឿនលឿន​នៅ​ឡើយ ហើយ​លោក​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ជួប​ចរចា​គ្នា៖ «រឿង​មួយ​ខ្ញុំ​កត់សម្គាល់​ឃើញ​ដែល​មិន​មាន​ភាព​វិជ្ជមាន​សម្រាប់​កម្ពុជា គឺ​ការ​ខ្វះ​នូវ​ការ​ផ្សះផ្សា​នយោបាយ​ពិត​ប្រាកដ​នៅ​កម្ពុជា វា​មាន​ន័យ​យ៉ាង​ម៉េច​ការ​ផ្សះផ្សា​នយោបាយ​ហ្នឹង? វា​មាន​ន័យ​ថា រាល់​កម្លាំង​នយោបាយ​ទាំង​អស់​ត្រូវ​ទទួល​យក​នូវ​សិទ្ធិ​ចូលរួម​ធ្វើ​នយោបាយ​របស់​អ្នក​ផ្សេង​ទៀត។ ដូច​អស់​លោក លោកស្រី ឃើញ​ស្រាប់​ហើយ​នៅ​សហរដ្ឋអាមេរិក ក្នុង​ពេល​បោះឆ្នោត ដំណើរ​ការ​នយោបាយ​មាន​ការ​លំបាក ប៉ុន្តែ​នៅ​ចុង​បញ្ចប់​គ្រប់​ភាគី​ទាំង​អស់​ទទួល​យក​នូវ​សិទ្ធិ​នៃ​ការ​ចូល​រួម​របស់​ភាគី​ផ្សេង​ទៀត ហើយ​ដើម្បី​ឲ្យ​មាន​ការ​ផ្សះផ្សា​ផ្នែក​នយោបាយ លុះ​ណា​តែ​វា​មាន​ការ​ជជែក​គ្នា​ក្នុង​លក្ខណៈ​សាមញ្ញ​ដូច​មនុស្ស​ទូទៅ​តែង​ធ្វើ»

សហរដ្ឋអាមេរិក គឺ​ជា​ប្រទេស​មហា​អំណាច​មួយ​ដែល​តែង​ចេញ​មុខ​រិះគន់​ពី​ដំណើរ​ការ​ប្រជាធិបតេយ្យ និង​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ការ​រិះគន់​ដែល​តែង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ខឹងសម្បារ ហើយ​តែង​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វាយ​បក​ទៅ​វិញ​យ៉ាង​ចាស់​ដៃ​ផង​ដែរ។

​ទោះជា​យ៉ាង​ណា​ក៏ដោយ លោក វីល្លៀម ហៃដ្ដ បញ្ជាក់​ថា សហរដ្ឋអាមេរិក​នៅ​តែ​បន្ត​ចូលរួម​ជំរុញ​ការ​លើក​កម្ពស់​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា មិន​ថា នៅ​សហរដ្ឋអាមេរិក មាន​អ្នក​នយោបាយ​មក​ពី​បក្ស​ប្រជាធិបតេយ្យ ឬ​បក្ស​សាធារណរដ្ឋ​ឡើង​កាន់​អំណាច​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Comrade Jammeh wish comrade Hun Sen could be next one...free mankind...

There were ton of criminal cases against HunSen is on the way to ICC such as"pictures,videos,tapes,records,documents" 1970 to present" piling up in courtroom for specialist crime investigation,but Hun Sen didn't know anything what will happen in day ahead.

Feb 06, 2017 02:23 AM

ចិត្តខ្មែរ

ពី ភ្នំពេញ

I observed this country's national policy for a long time since it's gained international recognition. This country went through many elections but only one
party kept wining all the time.
I have no trust in every election in this country. CPP is a party full deceit.
To be fair we need another UN intervention.
And pay extreme attention to Vietnamese's government who's always covertly meddling in side Khmer's destiny.

Feb 04, 2017 06:49 PM

អ្នក​អាន​អនាមិក


អ្វីៗដែល ហ៊ុន សែន កំពុងធ្វើសូម្បីតែកូនក្មេងមិនទាន់ជ្រុះព្រលៃក៍ដឹងដែថា ធ្វើដើម្បីរំលាយបក្សប្រឆាំងនឹងសម្រាប់អំណាចផ្ទាល់ខ្លួនតែប៉ុណ្នោះ សម រង្សី គ្មានខុសអ្វីសូម្បីតែបន្តិចណាក៍គ្មាន ហើយ ហ៊ុន សែន ចេះទៅចោទគេគ្មានសមហេតុផល។ បែទៅតុលាការចោលម្សៀតវិញខុសក៍ត្រូវ ត្រូវក៍ខុស យួរៗទៅលែងស្គាល់សខ្មៅអស់រលីង។ យកមនុស្សឡប់សតិទៅដឹកនាំប្រទេសរលាយហិនហោចអស់ហើយព្រះអើយ!

Feb 03, 2017 06:00 PM

Kone Khmer

Hun Sen has tried to do anything to win the next election. We need the intervene from The United States to solve the conflict between CPP and CNRP.

Feb 03, 2017 12:46 PM

chea mukai

ពី phnom penh

THANK YOU VERY MUCH FOR YOUR HELP.
ALL CAMBODIAN PATRIOTS NEED YOUR HELP OTHERWISE HUN SEN WILL DESTROY THE REAL DEMOCRACY INSTEAD OF KHMER ROUGE DEMOCRACY OR COMMUNIST. PLEASE PREVENT THE SECOND KILLING FIELD WILL BE HAPPENED AGAIN WHEN HUN SEN LOSE THE NEXT ELECTION ON 2018.
D

Feb 03, 2017 12:45 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល