ឯកអគ្គរដ្ឋទូត​អាមេរិក​ស្វាគមន៍​ចំពោះ​ការ​លើកលែង​ទោស​លោក កឹម សុខា

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ស្វាគមន៍​ចំពោះ​ការ​លើកលែង​ទោស​ឲ្យ​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ព្រះមហាក្សត្រ។

ការ​ស្វាគមន៍​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​រវាង​លោក កឹម សុខា និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) នា​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​១២ ធ្នូ។

ស្ថានទូត​សហរដ្ឋ​អាមេរិក ចាត់​ទុក​ការ​លើកលែង​ទោស​ឲ្យ​លោក កឹម សុខា គឺ​ជា​ការ​អនុញ្ញាត​ឲ្យ​ប្រធាន​ស្តីទី​បក្ស​ប្រឆាំង​មួយ​នេះ បន្ត​ឡើង​វិញ​នូវ​ការងារ​របស់​លោក​នៅ​ក្នុង​រដ្ឋសភា។

ក្រៅ​ពី​នេះ លោក កឹម សុខា និង​លោក វីល្លៀម ហៃដ្ដ៍ ក៏​បាន​ពិភាក្សា​ពី​ជំហាន​បន្ថែម​ទៀត​ក្នុង​ការ​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​មាន​ប្រក្រតី​ភាព​ឡើង​វិញ​នៅ​ប្រទេស​កម្ពុជា មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។