តំណាង​រាស្ត្រ​អាមេរិក​ថា រដ្ឋាភិបាលលោក ហ៊ុន សែន មាន​ចេតនា​បំបិទ​សារព័ត៌មាន​សេរី​នៅ​កម្ពុជា​

លោក មួង ណារ៉េត
2017-09-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ថ្លែង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​កាល​ពី​ឆ្នាំ​២០១៣។
តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ថ្លែង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​កាល​ពី​ឆ្នាំ​២០១៣។
Photo courtesy of lowenthal.house.gov

សមាជិក​សភា​អាមេរិក ថ្លែង​ហួសចិត្ត​ខ្លាំង​ឥតឧបមា ដែល​វិទ្យុ​អាស៊ីសេរី ត្រូវ​បង្ខំ​ឲ្យ​បិទ​ដំណើរ​ការ​នៅ​ប្រទេស​កម្ពុជា ដោយសារ​ការ​ដាក់​សម្ពាធ និង​ការ​រើសអើង​ឥត​ឈប់​ឈរ​ពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន។

លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ចេញ​សេចក្ដី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ថា​រដ្ឋាភិបាល​លោក ហ៊ុន សែន បង្ហាញ​ឲ្យ​ឃើញច្បាស់​ណាស់​ថា ​រដ្ឋាភិបាល​នេះ​មិន​ចង់​ឲ្យ​មាន​សេរីភាព​ ផ្នែក​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា ​នោះ​ទេ។​ លោក​លើក​ឡើង​បន្ត​ទៀត​ថា ​រដ្ឋាភិបាល​កម្ពុជា ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការរក​ឧបាយកល​សព្វ​បែបយ៉ាង ដើម្បី​បំភិត​បំភ័យ​គំរាម​កំហែង បង្ខិត​បង្ខំ និង​ហ៊ាន​ទាំង​ប្រើ​អំពើ​ហិង្សា​ភ្លាមៗ ដើម្បី​រារាំង​កុំ​ឲ្យ​ពលរដ្ឋ​កម្ពុជា មាន​សេរីភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ឯករាជ្យ គួរ​ឲ្យ​ទុកចិត្ត និង​មាន​ប្រយោជន៍​។

លោក អាឡាន់ ឡូវ៉ិនថល សង្កេត​ឃើញ​ថា ​វិទ្យុ​អាស៊ីសេរី ​នៅ​កម្ពុជា រង​ការ​វាយប្រហារ​តាម​វោហារ​សាស្ត្រ​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន ជាបន្តបន្ទាប់​។ ឥឡូវ​នេះ ដោយសារ​តែ​ដើម្បី​រក្សា​សុវត្ថិភាព​ដល់​បុគ្គលិក​អាស៊ីសេរី  វិទ្យុ​នេះ​ត្រូវ​បង្ខំ​ចិត្ត​បិទ​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា។ វិទ្យុ​អាស៊ីសេរី ក៏​មិន​ខុស​អ្វី​ពី​កាសែត​ ឌឹ ខេមបូឌា ដេលី (The Cambodia Daily ស្ថានីយ​វិទ្យុ FM និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត ដែល​សុទ្ធ​តែ​ត្រូវ​រដ្ឋាភិបាល​កម្ពុជា ​បង្ខំ​ឲ្យ​បិទ​។

ចំណាត់​ការ​របស់​រដ្ឋាភិបាល​បែបនេះ គឺ​ធ្វើ​ឲ្យ​គោលការណ៍​ប្រជាធិបតេយ្យ​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ត្រូវ​បាន​បំផ្លាញ​ខ្ទេចខ្ទី​ម្ដង​មួយៗ។ លោក​ថា លោក​ពិត​ជា​ឈឺចាប់​ និង​ហួស​ចិត្ត​ខ្លាំង​ណាស់។ លោក​បន្ត​ថា ការ​ធ្វើ​ដូច្នេះ គឺ​លោក ហ៊ុន សែន ចង់​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ជីវភាព​នយោបាយ សិទ្ធិ​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​សេរីភាព​នៃ​បក្ស​ប្រឆាំង ក្នុង​ចេតនា​រារាំង​​កុំ​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ អាច​ប្រព្រឹត្ត​ទៅ​ដោយសេរី ត្រឹមត្រូវ ​និង​​យុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

LY SENG HONG

ពី P PENH

វាបំបិតសាពត៌មានសេរីបំបិតអង្កការនាៗស្រួលលួចសន្លឹកឆ្នោតនៅពេលបោះឆ្នោតជាតិមកដល់៕l

Sep 15, 2017 11:07 PM

អ្នក​អាន​អនាមិក

The democracy that the United States has been promoting for the past decades is in fact being ruined by its own citizens.

The US Congress should pass a law to punish ANY US citizens who help foreign governments in suppressing freedom of speech and gatherings in those countries because those individuals know how help those forming countries to get away from confrontation with the USA while still persecuting theirs.

Like the case of Phay Si Phan and Keo Remy, these individuals have been working actively for the Hun Sen's government for money; not to promote democracy, but to promote dictatorship in Cambodia. And some Cambodians may be misunderstanding that these individuals' jobs have something to do with the US foreign policies because they are American citizens, but they are actually working AGAINST the US foreign policies.

Sep 14, 2017 02:55 PM

គេហទំព័រ​ទាំងមូល