គណបក្សប្រជាជនកម្ពុជា បានព្រមព្រៀងជាមួយនឹងគណបក្សសង្គ្រោះជាតិ បង្កើនអាសនៈសភាចំនួន ២បន្ថែមទៀតនៅខេត្តព្រះសីហនុ សម្រាប់អាណត្តិបោះឆ្នោតនីតិកាលទី៦ ឆ្នាំ២០១៨ ខាងមុខ។
លោក ហូរ វ៉ាន់ តំណាងរាស្ត្របក្សសង្គ្រោះជាតិ បានឲ្យដឹងនៅថ្ងៃទី២ មីនា ថា បក្សសង្គ្រោះជាតិ កន្លងមកបានស្នើដល់សភាឲ្យពិចារណាបង្កើនអាសនៈសភានៅតាមបណ្ដាខេត្តដទៃទៀត តែគណបក្សប្រជាជនកម្ពុជា មិនយល់ស្រប។ លោកបញ្ជាក់ថា ទើបតែពេលនេះបក្សប្រជាជនកម្ពុជា ព្រមបង្កើនអាសនៈ ២បន្ថែមទៀតសម្រាប់ខេត្តព្រះសីហនុ សរុប ៣អាសនៈ។
រដ្ឋសភាអាណត្តិទី៥នេះ មានអាសនៈសភាចំនួន ១២៣។ ដូច្នេះចំនួនអាសនៈសភាអាណត្តិទី៦ នឹងកើនដល់ ១២៥។
នៅថ្ងៃទី២ មីនា នេះដែរ ក្រុមការងារគណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបញ្ចប់ការពិភាក្សាគ្នាលើសេចក្ដីព្រាងច្បាប់បោះឆ្នោត។ នៅក្នុងការបញ្ចប់នេះ ក្រុមការងារនេះនឹងលើកយកសេចក្ដីព្រាងច្បាប់បោះឆ្នោត ដាក់ទៅក្នុងសិក្ខាសាលានៅដើមសប្ដាហ៍ក្រោយដើម្បីជជែកសាធារណៈ។
សូមស្ដាប់សេចក្ដីរាយការណ៍ជុំវិញបញ្ហានេះរបស់លោក ទីន ហ្សាការីយ៉ា៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។