លោក ឈាង វុន តំណាងរាស្ត្របក្សប្រជាជនកម្ពុជា ថ្កោលទោសបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិដែលត្រូវចាប់ខ្លួន ដោយចោទប្រកាន់ថាបានបង្កភាពចលាចល ប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងឯកជន។
លោកអះអាងថាបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិដែលត្រូវចាប់ខ្លួននោះបានញុះញង់ឲ្យប្រព្រឹត្តអំពើហិង្សាជាលក្ខណៈបុគ្គល ពុំមែនតំណាងឲ្យបក្សនោះទេ។
សេចក្ដីថ្លែងការណ៍ដែលចេញដោយរដ្ឋសភាកម្ពុជាចុះថ្ងៃទី១៧ ខែកក្កដា បានហៅតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិថាជាក្រុមអនាធិបតេយ្យក្នុងនោះរួមមាន អ្នកស្រី មូរ សុខហួរ លោក ហូ វ៉ាន់ លោក ម៉ែន សុថាវរិន្រ្ទ លោក កែវ ភីរម្យ និងលោក រៀល ខេមរិន្រ្ទ ជាដើម។
លើសពីនេះរដ្ឋសភាបានជំរុញអោយអាជ្ញាធរពាក់ព័ន្ធចាត់វិធានការគ្រប់មធ្យោបាយ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។