គណៈកម្មាធិការ​ព្រំដែន​ឆ្លើយតប​នឹង​សំណើ​បំភ្លឺ​រឿង​ព្រំ​ដែន​តំបន់​ដាក់ដាំ

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​សរសេរ​លិខិត​ឆ្លើយ​បំភ្លឺ បញ្ហា​ព្រំដែន​នៅ​ច្រក​ដាក់ដាំ​ទៅ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជំនួស​អោយ​ការ​ចូល​ទៅ​បំភ្លឺ​ក្នុង​សភា​របស់​លោក​នាយក​រដ្ឋមន្ត្រី។ ការ​ឆ្លើយ​តប​នេះ​បែប​នេះ គឺ​ខុស​ពី​សំណើ​របស់​បក្ស​ប្រឆាំង​ដែល​ចង់​អោយ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​ទៅ​បំភ្លឺ​ក្នុង​សភា។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់​ទុក​ការ​ឆ្លើយ​តប​នេះ​ថា​ជា​ការ​ឆ្លើយ​យក​រួច​ខ្លួន និង​ថា​រដ្ឋាភិបាល​ពុំ​មាន​បំណង​ដោះស្រាយ​បញ្ហា​ការពារ​បូរណភាព​ទឹកដី​ឡើយ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បន្ត​ស្រាវជ្រាវ​រក​ភស្តុតាង និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​បន្ថែម​ទៀត​ពី​បញ្ហា​ព្រំដែន​កម្ពុជា វៀតណាម ដើម្បី​បាន​ជា​ទឡ្ហីករណ៍​រឹងមាំ ដែល​អាច​កោះ​អញ្ជើញ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ចោទ​ឆ្លើយ​នៅ​ក្នុង​សភា។

ការ​អះអាង​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​គឺ​បន្ទាប់​ពី​លោក វ៉ា គឹមហុង ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន បាន​ចេញ​លិខិត​មួយ​ទៅ​ប្រធាន រដ្ឋសភា លោក ហេង សំរិន កាល​ពី​ថ្ងៃ ទី ២៨ ខែ តុលា។ លិខិត​នោះ​ជា​ការ​ឆ្លើយ​តប​នឹង​សំណើ​របស់ លោក ម៉ៅ មុនីវណ្ណ អោយ​ពិនិត្យ​ឡើងវិញ​បញ្ហា​ព្រំដែន ត្រង់​ចំណុច​ដាក់ដាំ ក្នុង​ស្រុក អូរាំង ខេត្ត មណ្ឌល​គិរី។

អ្នក​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ចាម លោក ម៉ៅ មុនីវណ្ណ ដែល​ទទួល​បាន​លិខិត​ឆ្លើយ​តប​នោះ​កាល​ពី​ថ្ងៃ​ទី​២១ ខែ វិច្ឆិកា ចាត់​ទុក​លិខិត​នោះ​ថា ពុំ​គ្រប់គ្រាន់​នឹង​ឆ្លើយតប​សំណើ​របស់​លោក​ឡើយ៖ «ឆ្លើយ​នេះ​គ្រាន់​តែ​ជា​ការ​ឆ្លើយ​ដោះ​សារ​មួយ​អោយ​តែ​រួច​ផុត​ពី​​មាត់​នូវ​អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់​ដឹង​តែ​ប៉ុណ្ណឹង​ទេ​បាទ។ ឆ្លើយ​បកស្រាយ​ហ្នឹង​គឺ​មិន​គ្រប់​ជ្រុង​ជ្រោយ​ទេ​បាទ​ ហើយ​ខ្ញុំ​ហ្នឹង​ព្យាយាម​សិក្សា​ច្បាប់​ សិក្សា​ឯកសារ​ព្រំដែន​ហ្នឹង​ថែម​ទៀត ជា​ពិសេស​សន្ធិសញ្ញា​បន្ថែម​ ថែមទៀត​ដែល​ខ្ញុំ​ត្រូវ​​រក​មធ្យោបាយ​យ៉ាង​ណា​ដើម្បី​ធ្វើ​អោយ​សាកសួរ​ទៅ​រដ្ឋាភិបាល​ទៅតាម​សំណូមពរ​របស់​ពលរដ្ឋ​ ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ពលរដ្ឋ​អស់​ចិត្ត»។

ក្នុង​លិខិត​របស់​លោក វ៉ា គឹមហុង បញ្ជាក់​ថា រដ្ឋាភិបាល​ធានា​ការពារ​បូរណភាព​ទឹកដី​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ការ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​នៅ​តំបន់​ដាក់​ដាំ ពីសំណាក់​ភាគី​វៀតណាម​គឺ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​បាន​តវ៉ា​ទៅ​ភាគី​វៀតណាម និង​មាន​ទាំង​កំណត់​ទូត​ពី​រដ្ឋាភិបាល​កម្ពុជា​អោយ​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​នោះ នៅ​ពេល​ភាគី​ទាំង​២​មិន​ទាន់​ឯកភាព​គ្នា​លើ​បញ្ហា​ព្រំដែន។ យ៉ាងណា​លោក វ៉ា គឹមហុង បន្ត​ថា​ការ​ឈូស​ឆាយ​នោះ​មិន​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ពលរដ្ឋ​នៅ​តំបន់​នោះ និង​ការ​ចរចា​បញ្ហា​ព្រំដែន​ឡើយ ដោយហេតុថា បើ​ថ្ងៃ​មុខ​ចរចា​ទៅ​ឃើញ​ថា​តំបន់​នោះ​ជា​របស់​កម្ពុជា នោះ​វៀតណាម​ត្រូវ​ប្រគល់​មក​កម្ពុជា​វិញ ទៅតាម​ការ​ឯកភាព​គ្នា។ លោក វ៉ា គឹមហុង បញ្ជាក់​ទៀត​ថា កម្ពុជា​នឹង​បន្ត​ការចរចា​ជាមួយ​ភាគី​វៀតណាម​កំណត់​ខ្សែ​ព្រំ​ដែន​អោយ​បាន​ឆាប់ តាម​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ទៅ​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​កាល​ពី​ឆ្នាំ ១៩៨៥។ លើស​ពី​នេះ​លោក វ៉ា គឹមហុង អះអាង​ថា តំបន់​ដាក់ដាំ​នេះ​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បំភ្លឺ​ក្នុង​ពេល​លោក ទៅ​ថ្លែង​នៅ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី ៩ ខែ សីហា ឆ្នាំ ២០១២។

មន្ត្រី​សមាគម​អាដហុក (Adhoc) លោក នី ចរិយា មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​ទី ២២ ខែ វិច្ឆិកា​ថា តាម​ច្បាប់​ឥស្សរជន​ជាន់​ខ្ពស់​រដ្ឋាភិបាល​ដែល​ត្រូវ​ស្នើ​​អោយ​ចូល​ទៅ​ឆ្លើយ​នៅ​សភា អាច​ជ្រើសរើស​ឆ្លើយ​ផ្ទាល់​មាត់ ឬ​តាម​លិខិត ប៉ុន្តែ​មិន​បាន​បញ្ជាក់​ទេ​ថា អាច​អោយ​មាន​អ្នក​ផ្សេង​ឆ្លើយ​ជំនួស​ឡើយ។ លោក​លើក​ឡើង​ដែរ​ថា ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​នៅ​ក្នុង​សភា​នា​ពេល​កន្លង​ទៅ​មិន​ហៅ​ថា ការ​ឆ្លើយ​ក្នុង​សភា​ទេ៖ «ហ្នឹង​មិន​មែន​ហៅ​ថា​ឆ្លើយ​ក្នុង​សភា​ទេ​គឺ​គ្រាន់តែ​ទៅ​ថ្លែង​សន្ទរកថា ដោយ​ម្នាក់​ឯង ដែល​យើង​គិត​ថា​ខុស​ទៅ​ហ្នឹង​គោលការណ៍ សួរ​ដេញ​ដោល​នៅ​ក្នុង​រដ្ឋសភា។ ខ្ញុំ​យល់​ថា​គណបក្ស​ប្រឆាំង​អាច​មាន​លទ្ធភាព​មួយ​ទៀត​គឺ អាច​ប្រមូល​យក​ឯកសារ​ភស្តុតាង​ដែល​បញ្ជាក់​ថា​មាន​បញ្ហា​ហ្នឹង​មែន​ហើយ​​ស្នើ​ទៅ​រដ្ឋសភា ដើម្បី​ធ្វើ​ការ​កោះ​ប្រជុំ​ពេញ​អង្គ​លុប​អនុសញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​កាល​ពី​ឆ្នាំ​១៩៨៥​ហ្នឹង»។

ក្នុង​លិខិត​របស់ លោក ម៉ៅ មុនីវណ្ណ កាលពី​ថ្ងៃ​ទី​១២ ខែ តុលា ចង់​ឲ្យ លោក ហ៊ុន សែន បកស្រាយ​ឲ្យ​បាន​ច្បាស់​ពី​បញ្ហា​ធ្វើ​ផ្លូវ​នៅ​ច្រក​ដាក់ដាំ ពីព្រោះ​លោក​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​តំបន់​នោះ មាន​ក្ដី​បារម្ភ​ជា​ខ្លាំង​អំពី​ការ​កសាង​ផ្លូវ​របស់​ប្រទេស​វៀតណាម​នោះ​ថា​កំពុង​ធ្វើ​អោយ​បាត់​បង់​ទឹក​ដី។

ក្នុង​លិខិត​របស់ លោក ម៉ៅ មុនីវណ្ណ កាលពី​ថ្ងៃ​ទី​១២ ខែ តុលា ចង់​ឲ្យ លោក ហ៊ុន សែន បកស្រាយ​ឲ្យ​បាន​ច្បាស់​ពី​បញ្ហា​ធ្វើ​ផ្លូវ​នៅ​ច្រក​ដាក់ដាំ ពីព្រោះ​លោក​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​តំបន់​នោះ មាន​ក្ដី​បារម្ភ​ជា​ខ្លាំង​អំពី​ការ​កសាង​ផ្លូវ​របស់​ប្រទេស​វៀតណាម​នោះ​ថា​កំពុង​ធ្វើ​អោយ​បាត់​បង់​ទឹក​ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។