មន្ត្រី​រដ្ឋាភិបាល​បដិសេធ​ថា​កម្ពុជា​មិន​បាន​បាត់​បង់​ព្រំដែន​ទឹក​ដូច​ការ​ចោទ

ដោយ ម៉ម មុនីរតន៍
2016-02-01
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
វ៉ា គឹមហុង ៦២០
ប្រធាន​គណៈកម្មាធិការ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ធ្វើ​សន្និសីទ​កាសែត​ទាក់ទង​រឿង​ផែនទី នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២៨ សីហា ឆ្នាំ​២០១៥។
RFA/Sek Bandith

មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​ប្រធាន​គណបក្ស​ប្រឆាំង ដែល​អះអាង​ថា កម្ពុជា​បាត់បង់​ព្រំដែន​សមុទ្រ​ជាង ៦​ម៉ឺន​គីឡូម៉ែត្រក្រឡា ទៅ​ប្រទេស​វៀតណាម និង​ថៃ។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ដើម​ខែ​មករា រក​ឃើញ​ថា កម្ពុជា​មិន​ត្រឹម​តែ​បាត់បង់​ព្រំដែន​គោក​ទៅ​ប្រទេស​ជិត​ខាង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ព្រំដែន​ទឹក ឬ​ព្រំដែន​សមុទ្រ​មួយ​ផ្នែក​ធំ ត្រូវ​បាន​ប្រទេស​ជិត​ខាង​ឈ្លានពាន​យក​ដែរ។

ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា មិន​ទទួល​ស្គាល់​សោះ​ឡើយ​ចំពោះ​ការ​អះអាង​របស់​ប្រធាន​គណបក្ស​ប្រឆាំង ដែល​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ឲ្យ​ទឹកដី​មួយ​ផ្នែក​ធំ​ត្រូវ​បាត់បង់ ហើយ​មិន​បាន​ការពារ និង​ថែរក្សា​ឲ្យ​បាន​គងវង់ រួម​ទាំង​ព្រំដែន​សមុទ្រ។

កាល​ពី​ថ្ងៃ​ទី​៦ ដើម​ខែ​មករា កន្លង​ទៅ​នេះ ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​ថា ផ្ទៃ​សមុទ្រ​កម្ពុជា ជាង ៦​ម៉ឺន​គីឡូម៉ែត្រការ៉េ ត្រូវ​បាន​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ទន្ទ្រាន​យក​ក្រោម​ហេតុផល​សន្ធិសញ្ញា​ក្នុង​ចន្លោះ​ឆ្នាំ​១៩៨០។ របាយការណ៍​ដែល​ភ្ជាប់​ជាមួយ​នឹង​ផែនទី​ផង​នោះ ត្រូវ​បាន​លោក សម រង្ស៊ី បញ្ជាក់​ថា ទាំង​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម បាន​ពុះ​ច្រៀក​ដែន​សមុទ្រ​របស់​កម្ពុជា មួយ​ផ្នែក​ធំ​ចែក​គ្នា ហើយ​បាន​បិទ​ច្រក​ទឹក​មិន​ឲ្យ​កម្ពុជា មាន​សិទ្ធិ​ចេញ​ចូល​សមុទ្រ​អន្តរជាតិ​ដោយ​សេរី​ថែម​ទៀត​ផង។

បដិសេធ​ការ​រក​ឃើញ​នេះ លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា បាន​ឆ្លើយ​តប​វិញ​ភ្លាមៗ ដោយ​ទាត់​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក សម រង្ស៊ី។ ក្រោយ​ពី​លោក សម រង្ស៊ី បញ្ចេញ​ឯកសារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា លោក វ៉ា គឹមហុង ថ្លែង​ការពារ​ភ្លាមៗ​ថា វា​ជា​របៀប​ការងារ​របស់​គណបក្ស​ប្រឆាំង ដែល​តែង​លើក​ហេតុផល​ខុស​ពី​ការ​ពិត។ ម្យ៉ាង​វិញ​ទៀត កម្ពុជា និង​ប្រទេស​ជិត​ខាង​នៅ​ពុំ​ទាន់​បាន​កំណត់​ព្រំដែន​ទឹក​នៅ​ឡើយ​ផង ហេតុ​នេះ តើ​លោក សម រង្ស៊ី មាន​ភស្តុតាង​មក​ពី​ណា​ដែល​រក​ឃើញ​ថា កម្ពុជា​បាន​បាត់បង់​ដែន​សមុទ្រ​ទៅ​កើត។ លោក​បន្ត​ថា «ខ្ញុំ​សួរ​ថា តើ​បាត់បង់​រឿង​អី បើ​មិន​បាន​កំណត់​ព្រំដែន​ផង? គាត់​ដឹង​ហ្នឹង គឺ​យើង​ឥត​ទាន់​កំណត់​ព្រំដែន​សមុទ្រ​ជាមួយ​ថៃ និង​ជាមួយ​វៀតណាម នៅ​ឡើយ​ផង។ គាត់​ដឹង​ដែរ។ គាត់​ចេះ​តែ​និយាយ​ទេ ហើយ​ខ្ញុំ​សួរ​ទៅ​វិញ បើ​យើង​កំណត់​បាន​វា​ដឹង​ថា​បាត់»

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​លោក សម រង្ស៊ី ជា​ច្រើន​ដង ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​របាយការណ៍​នេះ ក៏ប៉ុន្តែ​ពុំ​អាច​​ទាក់ទង​បាន​ទេ។

ប្រទេស​កម្ពុជា មាន​ព្រំដែន​ទឹក ៩៥.៥០០​គីឡូម៉ែត្រការ៉េ ក្នុង​នោះ​កម្ពុជា បាន​បាត់​ព្រំដែន​សមុទ្រ​សរុប​ទៅ​ខាង​ភាគី​ថៃ និង​វៀតណាម ចំនួន ៦​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា។ ដូច្នេះ​សព្វថ្ងៃ​កម្ពុជា នៅ​សល់​ព្រំដែន​សមុទ្រ ប្រមាណ​មិន​ដល់ ៣​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ​ផង។ នេះ​ជា​ការ​បញ្ជាក់​របស់​អតីត​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល និង​ជា​អ្នក​ជំនាញ​ផ្នែក​កិច្ចការ​ព្រំដែន លោក ស៊ាន ប៉េងសែ។

ក្រៅ​ពី​នេះ​ទៀត កម្ពុជា​មាន​ព្រំដែន​គោក​ជាប់​ប្រទេស​ថៃ ជាង ៨០០​គីឡូម៉ែត្រ ខណៈ​កម្ពុជា មាន​ព្រំដែន​គោក​ជាប់​ប្រទេស​ឡាវ ប្រមាណ ៨០០​គីឡូម៉ែត្រ​ដែរ។ ចំនួន​ព្រំដែន​គោក​នេះ កម្ពុជា មាន​ព្រំដែន​ជាប់​ប្រទេស​​វៀតណាម វែង​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ទាំង​ពីរ​នេះ គឺ​ចំនួន ១.២៧០​គីឡូម៉ែត្រ។

អតីត​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង ថាមពល ២​ជំនាន់ គឺ​ក្នុង​របប​សង្គម​រាស្ត្រ​និយម សម្ដេច​ព្រះ​នរោត្ដម សីហនុ និង​របប​សាធារណរដ្ឋ លោក​សេនា​ប្រមុខ លន់ នល់ ផង គឺ​លោក ស៊ាន ប៉េងសែ បាន​បញ្ជាក់​ថា ការ​ពិត​ព្រំដែន​សមុទ្រ​ទើប​តែ​បាត់បង់​ក្នុង​របប​សាធារណរដ្ឋប្រជាមានិត​កម្ពុជា ក្រោយ​មក​ទេ។ លោក​បន្ត​ថា ក្នុង​ពេល​ដែល​រូប​លោក​បាន​ចូល​រួម​ផលិត​ផែនទី​តាំង​ពី​ឆ្នាំ​១៩៦៨ គឺ​ផែនទី​ព្រំដែន​ទឹក មាន​វិសាលភាព និង​ទទួល​ស្គាល់​ដោយ​ប្រទេស​ថៃ និង​វៀតណាម ទៀត​ផង។ លោក​បន្ត​ថា «យើង​គូស​ហើយ ហើយ​គាត់​ចុះ​ហត្ថលេខា​ជាមួយ​យួន ហ្នឹង។ អ៊ីចឹង​ហើយ​បាន​ថា គាត់​ធ្វើ​នឹង​យួន ហើយ​និង​សៀម ធ្វើ​ខុស​ហើយ​ឥត​បាន​ជជែក​គ្នា​ជាមួយ​ខ្មែរ​ផង។ សៀម និង​យួន ចុះ​ហត្ថលេខា​ជាមួយ​គ្នា កាត់​ទឹក​ដី​ខ្មែរ​ដែល​មាន។ ដូច្នេះ​យើង​និយាយ​ទៅ គឺ​យើង​ត្រូវ​តែ​ជជែក​គ្នា​សិន»

នៅ​ក្នុង​បណ្ដាញ​សង្គម​ដែល​ត្រូវ​បាន​លោក សម រង្ស៊ី ចុះ​ផ្សាយ​កាល​ពី​ដើម​ខែ​មករា បញ្ជាក់​ថា ប្រជាពលរដ្ឋ​កម្ពុជា បាន​ដឹង​តែ​ត្រឹម​ថា កម្ពុជា បាត់បង់​ដី​គោក​តាម​រយៈ​ការ​បង្ខិត​ខ្សែ​បន្ទាត់​ព្រំដែន​ចូល​មក​ក្នុង​អធិបតេយ្យ​របស់​កម្ពុជា ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ​សម្រាប់​ព្រំដែន​សមុទ្រ​វិញ គឺ​ពលរដ្ឋ​ភាគ​ច្រើន​កម្រ​បាន​ដឹង​ពី​ការ​បាត់បង់​នេះ ទាំង​ភាគី​ខាង​លិច និង​ផ្នែក​ខាង​កើត តាម​រយៈ​ការ​ចុះហត្ថលេខា​ជា​មួយ​ប្រទេស​ជិត​ខាង​ក្នុង​ទសវត្សរ៍ ឆ្នាំ​១៩៨០ របស់​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន។

ជា​មួយ​គ្នា​នេះ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​ពី​ការ​តាម​ចាប់​ដោយ​តុលាការ​ក្រុង​ភ្នំពេញ បញ្ជាក់​ទៀត​ថា ប្រទេស​វៀតណាម ចង់​ដណ្ដើម​ដែន​សមុទ្រ​បន្ថែម​ទៀត​ពី​ប្រទេស​កម្ពុជា ដែល​នៅ​សេសសល់​ទំហំ ១​ម៉ឺន (១០.០០០) គីឡូម៉ែត្រ​ការ៉េ ដែល​ស្ថិត​នៅ​ចំ​ពី​មុខ​ខេត្ត​កំពត និង​ខេត្ត​កែប ដែរ។ ម្យ៉ាង​វិញ​ទៀត កម្ពុជា​ពុំ​អាច​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ឆ្លង​ចូល​ទៅ​សមុទ្រ​អន្តរជាតិ​ដោយ​ផ្ទាល់​បាន​ដូច​មុន​ទៀត​ឡើយ។

យ៉ាង​នេះ​ក្ដី លោក វ៉ា គឹមហុង នៅ​តែ​ច្រានចោល​ការ​រក​ឃើញ​ដូច​នេះ​របស់​លោក សម រង្ស៊ី។ មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​រូប​នេះ​អះអាង​ថា កម្ពុជា​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ចេញចូល​ទៅ​សមុទ្រ​អន្តរជាតិ ពុំ​មាន​ការ​រំខាន​ដូច​អ្វី​ដែល​ប្រធាន​គណបក្ស​ប្រឆាំង​ចោទ​ប្រកាន់​ឡើយ។ លោក​បន្ត​ថា «យើង​សួរ​ថា កប៉ាល់​ខ្មែរ​ចេញ​ចូល​ពី​ផែ​កំពង់សោម​បាន​រួច​ដែរ បើ​បាត់​អស់​រលីង​ទឹក​សមុទ្រ ខាង​ណេះ​ខាង​ណោះ​អស់។ ដូច្នេះ អ្វី​ដែល​គាត់​បាន​អះអាង​មិន​មាន​មូលដ្ឋាន​អ្វី​ត្រឹមត្រូវ​ទេ។ គាត់​មិន​ដឹង​ជា​លើក​ពី​មូលដ្ឋាន​អ្វី អ៊ីចឹង​ហើយ​ខ្ញុំ​មិន​ធ្វើ​អត្ថាធិប្បាយ វា​គ្មាន​អ្វី​ជាក់លាក់»

បើ​ទោះ​ជា​បែប​ណា មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា បាន​អះអាង​ថា ការ​កំណត់​ព្រំដែន​សមុទ្រ​អាច​ដំណើរការ​ទៅ​បាន លុះ​ត្រា​ព្រំដែន​គោក​ត្រូវ​បាន​រដ្ឋាភិបាល​នៃ​ប្រទេស​ជាប់​ព្រំដែន​គ្នា សម្រេច និង​បញ្ចប់​ការ​បោះ​បង្គោល​រួច​ជា​ស្ថាពរ​ជា​មុន​សិន។

យ៉ាង​នេះ​ក្តី​ លោក ស៊ាង ប៉េងសែ យល់​ឃើញ​ថា រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​នៅ​តែ​មាន​ភាព​លាក់លៀម និង​ព្យាយាម​បិទបាំង​ការពិត​នៃ​រឿង​ព្រំដែន។ ស្ថិត​ក្រោម​ហេតុផល​នេះ​ហើយ ត្រូវ​បាន​អតីត​មន្រ្តី​ជំនាញ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង រក​ឃើញ​ថា ដោយសារ​សន្ធិសញ្ញា​បន្ថែម​របស់​រដ្ឋាភិបាល ធ្វើ​ឲ្យ​កោះ​មួយ​ចំនួន មាន​កោះត្រល់ ជាដើម រួម​ទាំង​ដែន​ទឹក​ប្រវត្តិសាស្ត្រ​ផង ត្រូវ​បាន​ប្រទេស វៀតណាម ​គ្រប់គ្រង​រហូត​ដល់​សព្វថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (8)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Parameter can be the same or bigger, but the square meters can be smaller.

Feb 02, 2016 12:39 AM

អ្នក​អាន​អនាមិក

Sea is not put the name only water no pole.No one can see it.When Khmer go through to far Vietnam said this is my territory not your Samer.

Feb 02, 2016 12:15 AM

អ្នក​អាន​អនាមិក

ពី atlanta

សុកទូច កែវពីសី វ៉ាគឹមហុង និង ចៅហ្វាយ ចេះសំដែងកៃលឿងយួន ដើម្បីបោកខ្មែរ យ៉ាងប៉ិនប្រសប់។

Feb 01, 2016 11:27 PM

ហានិភ័យ

ពី តាកែវ

ទាល់តែឃើញយួនកាន់កាប់ជាក់ស្តែងដូចកោះត្រល់ ទើបវ៉ាគឹមហុង ហាមាត់លែងរួច។

Feb 01, 2016 06:34 PM

អ្នក​អាន​អនាមិក

Is it true? Don't late the people said you are a traitor minister!.

Feb 01, 2016 04:55 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល