លោក សុខ ទូច៖ ការ​បកស្រាយ​រឿង​ជម្លោះ​ជាមួយ​ឡាវ​ដើម្បី​កុំ​ឲ្យ​​អ្នក​នយោបាយ​ខ្លះ​យក​ចំណេញ

ដោយ ម៉ម មុនីរតន៍
2017-08-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​រាជបណ្ឌិត្យសភា លោក សុខ ទូច (ស្ដាំ) លើក​បង្ហាញ​ផែនទី​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ស្ថានភាព​ព្រំដែន​កម្ពុជា ចំណុច​អូរអាឡៃ និង​អូរ​តាង៉ាវ ក្នុង​ខេត្ត​ស្ទឹងត្រែង ក្រោយ​ឡាវ ដក​កង​ទ័ព នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Morm Moniroth
ប្រធាន​រាជបណ្ឌិត្យសភា លោក សុខ ទូច (ស្ដាំ) លើក​បង្ហាញ​ផែនទី​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ស្ថានភាព​ព្រំដែន​កម្ពុជា ចំណុច​អូរអាឡៃ និង​អូរ​តាង៉ាវ ក្នុង​ខេត្ត​ស្ទឹងត្រែង ក្រោយ​ឡាវ ដក​កង​ទ័ព នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Morm Moniroth
RFA/Morm Moniroth

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា អះអាង​ដោយ​មិន​សំដៅ​ចំ​បក្ស​នយោបាយ​ថា អ្នក​នយោបាយ​តែង​ឆ្លៀត​ប្រើប្រាស់​បញ្ហា​ព្រំដែន​ដើម្បី​កេង​ចំណេញ​នយោបាយ​របស់​ខ្លួន​ជានិច្ច។ លោក សុខ ទូច ឲ្យ​ដឹង​ថា ក្នុង​នាម​ជា​អ្នក​ស្រាវជ្រាវ ​រាជបណ្ឌិត្យសភា​កម្ពុជា នឹង​បោះពុម្ព​សៀវភៅ​មួយ​ក្បាល​ស្ដីពី​​ទីតាំង​ដែល​មាន​ជម្លោះ​ដោយ​យោធា​ជាមួយ​ឡាវ លើ​ទឹក​ដី​កម្ពុជា ក្នុង​ខេត្ត​ស្ទឹងត្រែង ដើម្បី​បញ្ចប់​ការ​កេង​ចំណេញ​របស់​អ្នក​នយោបាយ​មួយ​ចំនួន។

អ្នក​ឃ្លាំមើល​ពី​បញ្ហា​សង្គម​យល់​ឃើញ​ថា ការ​បញ្ចប់​ត្រឹម​ឯកសារ​ប្រវត្តិសាស្ត្រ​នេះ នឹង​មិន​អាច​បិទ​ផ្លូវ​អ្នក​នយោបាយ​មិន​ឲ្យ​នឹកនា​ដល់​ព្រំដែន​បាន​ទេ ប្រសិន​បើ​រដ្ឋាភិបាល​នៅ​តែ​មិន​អាច​គ្របគ្រង​ខ្សែ​បន្ទាត់​ព្រំដែន​ឲ្យ​បាន​ស្រួល​បួល​នោះ។

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា ដែល​ទើប​តែ​ចូល​កាន់​តំណែង​ថ្មី​សន្យា​ថា នៅ​ក្នុង​អំឡុង ២​ខែ​ខាង​មុខ​ទៀត​នេះ  នឹង​បោះពុម្ព​ឯកសារ​ប្រវត្តិ​នៅ​ត្រង់​ទីតាំង​ដែល​មាន​ជម្លោះ​ដោយ​យោធា​ក្នុង​ទឹកដី​កម្ពុជា ជា​មួយ​នឹង​យោធា​ឡាវ ប្រយោជន៍​ដើម្បី​បិទ​មាត់​អ្នក​នយោបាយ​ខ្លះ​ដែល​តែង​ប្រើប្រាស់​វេទិកា​នយោបាយ​ពី​រឿង​ព្រំដែន​នេះ នាំ​ឲ្យ​ពុល​ដល់​បរិយាកាស​សង្គម។

ការ​ថ្លែង​ដូច​នេះ​របស់​លោក សុខ ទូច ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រាជបណ្ឌិត្យសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​សីហា។ ក្នុង​ឋានៈ​ជា​បណ្ឌិត​សភាចារ្យ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ដែល​ទើប​ចូល​កាន់​តួនាទី​ថ្មីៗ​នេះ​ផង លោក សុខ ទូច យល់​ឃើញ​ថា ប្រសិន​បើ​មិន​បោះពុម្ព​ឯកសារ​ប្រវត្តិ​ទុក​ទេ បញ្ហា​ព្រំដែន​នេះ​អ្នក​នយោបាយ​មួយ​ចំនួន​នឹង​នៅ​តែ​ប្រើប្រាស់​ទៀត​ដើម្បី​ឈ្នះ​ចាញ់ ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ៖ «យើង​បាន​រៀបចំ​សៀវភៅ​ទាំង​អស់​ហ្នឹង​ដើម្បី​ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ កុំ​ឲ្យ​អ្នក​នយោបាយ​ធ្វើ​ពាណិជ្ជកម្ម​នៅ​លើ​បញ្ហា​ព្រំដែន យក​ព្រំដែន​ទៅ​បំពុល​បរិយាកាស​សង្គម​ទៅ​ថ្ងៃ​អនាគត។ អ៊ីចឹង​ទៅ​ថ្ងៃ​អនាគត​យើង​មាន​ទាំង​សៀវភៅ​ភ្ជាប់​ទៅ​នឹង​ផែនទី»

ផ្អែក​ការ​ពិនិត្យ​ជាក់ស្ដែង លោក សុខ ទូច អះអាង​ថា តំបន់​អូរ​តាង៉ាវ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង នេះ គឺ​ពុំ​មាន​យោធា​ឡាវ ឈរ​ជើង​ទេ ផ្ទុយ​ពី​តំបន់​អូរ​អាឡៃ ដែល​មាន​កងទ័ព​ឡាវ ឈរ​ជើង​រហូត ១០​ទីតាំង ចំនួន ៩២​នាក់។ ក្រៅ​ពី​នេះ​ទៀត ឡាវ បាន​បង្កើត​ភូមិ​ដែល​មាន​ដំណាំ​ចេក ការដ្ឋាន​ចិញ្ចឹម​គោ ដែល​មាន​រដ្ឋមន្ត្រី​កសិកម្ម​ឡាវ ជា​ម្ចាស់ និង​មាន​អាជីវកម្ម​បូម​ខ្សាច់​ថែម​ទៀត។

ឆ្លើយ​នឹង​សំណួរ​ថា តើ​ហេតុអ្វី​បាន​លោក ហ៊ុន សែន ទើប​ចាត់​វិធានការ​ពេល​នេះ ហើយ​ប្រកាស​សង្គ្រាម​មុន​ចរចា​ជា​មួយ​ឡាវ ទៅ​វិញ? បញ្ហា​នេះ​ត្រូវ​បាន​លោក សុខ ទូច ថ្លែង​ការពារ​ថា នេះ​ជា​យុទ្ធសាស្ត្រ​យោធា ហើយ​បើ​ភាគី​ឡាវ មិន​ព្រម​ដក​ថយ​ទេ សង្គ្រាម​នឹង​ផ្ទុះ​តែម្ដង។

ទាក់ទិន​នឹង​បញ្ហា​ព្រំដែន​នេះ​ដែរ លោក សុខ ទូច បាន​ចោទ​ប្រកាន់​ប្រធាន​រដ្ឋសភា ​លោក ហេង សំរិន ថា​ជា​អ្នក​ដែល​ចូល​ទៅ​រស់​នៅ​លើ​ទឹក​ដី​វៀតណាម មិន​មែន​វៀតណាម លេប​ទឹក​ដី​កម្ពុជា​ទេ។ការ​អះអាង​ដូច​នេះ​របស់​ប្រធាន​រាជបណ្ឌិត្យសភា លោក សុខ ទូច ស្រប​ពេល​លោក​ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​កាសែត​ដែល​ចោទ​សួរ​ថា តើ​មូលហេតុ​អ្វី​បាន​ការ​អន្តរាគម​របស់​លោក ហ៊ុន សែន ចំពោះ​ឡាវ ហាក់​ផ្ទុយ​ពី​ប្រទេស​វៀតណាម ក្នុង​រឿង​ព្រំដែន​ដូច​គ្នា​នេះ។

បើ​ទោះ​ជា​បែប​ណា អ្នក​ស្រាវជ្រាវ​ទំនាក់ទំនង​អន្តរជាតិ និង​អភិវឌ្ឍន៍​ភាព​ជា​អ្នក​ដឹកនាំ​លោក ឆាំ ប៊ុនថេត មិន​មាន​ជំនឿ​ថា ឯកសារ​ប្រវត្តិសាស្ត្រ​នេះ នឹង​អាច​បិទ​មាត់​អ្នក​នយោបាយ​បាន​ទេ នៅ​ពេល​ណា​អ្នក​នយោបាយ​មើល​ឃើញ​ពី​ភាព​ចន្លោះ​ប្រហោង​នៃ​ការ​គ្រប់គ្រង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​នេះ៖ «ប្រជាពលរដ្ឋ​នៅ​តែ​ស្ដាប់​សំឡេង​របស់​អ្នក​នយោបាយ​ដដែល​ហ្នឹង។ ដូច្នេះ​បញ្ហា​ព្រំដែន​ដែល​ជា​ផលប្រយោជន៍​របស់​អ្នក​នយោបាយ ដែល​តែង​យក​បញ្ហា​ព្រំដែន​ទៅ​ប្រើ​ហ្នឹង នៅ​តែ​ប្រើ​អ៊ីចឹង វា​ឈប់​មិន​រួច​ទេ»

ជុំវិញ​ការ​រិះគន់​ជម្លោះ​យោធា​កម្ពុជា-ឡាវ នៅ​ត្រង់​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង នេះ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ លោក សួន សេរីរដ្ឋា ត្រូវ​កម្លាំង​នគរបាល​ចាប់ និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស តាម​អំណាច​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​តំណាង​អយ្យការ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សៀង សុខ។

ទាក់ទិន​រឿង​ព្រំដែន​នេះ​ដែរ កន្លង​ទៅ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ក៏​ត្រូវ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ដែរ ព្រោះ​តែ​ដក​តម្រុយ​បង្គោល​ព្រំដែន​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ មាន​សកម្មជន​ព្រំដែន និង​អ្នក​នយោបាយ​មួយ​ចំនួន ត្រូវ​រង​ការ​គំរាម​កំហែង និង​ចាប់​ដាក់​គុក ព្រោះ​តែ​ហ៊ាន​រិះគន់​អំពី​ព្រំដែន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី FRANCE

យើងនៅចាំបានថា​ កាលពីខែធ្នូ ឆ្នាំ២០១១ កម្ពុជាបានយល់ព្រមដាក់បញ្ចូលខេត្តរបស់ខ្លួនចំនួន៤ មានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង មណ្ឌលគិរី ដែលមានពលរដ្ឋប្រហែលជាង៥សែននាក់ ។ រីឯប្រទេសលាវ ក៏បានដាក់បញ្ចូលទឹកដីរបស់ខ្លួនចំនួន៤ខេត្តដែរ ដូចជាខេត្តអាតាពើ ចំប៉ាសាក់ សាលាវ៉ាន់ និង សេកុង ដែលមានពលរដ្ឋប្រមាន ៧សែននាក់ ហើយ វៀតណាម បានដាក់បញ្ចូលទឹកដីរបស់ខ្លួន៥ខេត្ត មាន​ខេត្តយ៉ាឡាយ កនតុម ដាក់ឡាក់ ដាណាង និង ប៊ិញភឿក ដែលមានពលរដ្ឋជាង៧លាននាក់ ដើម្បីធ្វើជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចត្រីកោណ ។ ដូច្នេះ វិបត្តិព្រំដែនជាមួយលាវ មិនអាចនឹងមានកើតឡើងបានទេ
រឿងនេះបង្កើតឡើង ដើម្បីគណបក្សណាមួយកេងយកចំណេញ ដូចដែលលោក បណ្ឌិត សុខ ទូច បានលើកឡើងមែនហើយ ។ ហើយយើងសូមឆ្លៀតឧកាសនេះសួរលោកបណ្ឌិតថា តើក្នុងរយៈហាហុកសិបឆ្នាំខាងមុខនេះ តើតំបន់អភិវឌ្ឍន៍ត្រីកោណ អាចនឹងក្លាយទៅជាCriméeទី២ដែរឫទេ?

Aug 18, 2017 03:14 PM

គេហទំព័រ​ទាំងមូល