គណបក្ស​ទាំង​ពីរ​នៅ​តែ​បន្ត​ខ្វែង​គំនិត​គ្នា​លើ​គោល​នយោបាយ

ដោយ ម៉ម មុនីរតន៍
2016-02-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​កិច្ច​ពិភាក្សា​រវាង​យុវជន និង​គណបក្ស​នយោបាយ​ស្ដីពី​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការ​ពង្រឹង​វប្បធម៌​សន្ទនា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​កិច្ច​ពិភាក្សា​រវាង​យុវជន និង​គណបក្ស​នយោបាយ​ស្ដីពី​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការ​ពង្រឹង​វប្បធម៌​សន្ទនា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Yang Chandara

អ្នក​នយោបាយ​នៅ​តែ​បន្ត​បាច​ទឹក​ដាក់​គ្នា បើ​ទោះ​ជា​ម្ខាងៗ​បាន​អះអាង​ថា ប្រើប្រាស់​វប្បធម៌​សន្ទនា​ដើម្បី​បង្រួបបង្រួម និង​ដោះស្រាយ​ទំនាស់​ឲ្យ​នៅ​កម្រិត​មួយ​ដ៏​តិចតួច​យ៉ាង​ណា​ក្ដី។ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចំអក​គណបក្ស​ប្រឆាំង​ថា បក្ស​នេះ​ពូកែ​ខាង​ឲ្យ​គេ​ដុស​ក្អែល ក៏ប៉ុន្តែ​ត្រង់​ក្អែល​ខ្លួន​ឯង​វិញ​នៅ​ពេញ​តែ​ខ្លួន។ ប្រតិកម្ម​របស់​មន្ត្រី​គណបក្ស​កាន់​អំណាច​នៅ​ពេល​នេះ បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​ថា ការ​ដឹក​នាំ​ប្រទេស​ដែល​មាន​មេ​ដឹក​នាំ​ដ៏​ចាស់​គំរឹល​ដដែលៗ​នេះ​ហើយ ធ្វើ​ឲ្យ​ពលរដ្ឋ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ។

អ្នក​នយោបាយ​នៅ​តែ​ចាត់​ទុក​គ្នា​ក្នុង​ផ្លូវ​មិន​ល្អ​តែ​រៀងៗ​ខ្លួន ថ្វី​បើ​បក្ស​នយោបាយ​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា បាន​កំណត់​ទិសដៅ​ផ្សះផ្សា​ផ្លូវ​ចិត្ត​តាម​រយៈ​ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា​ជា​ធំ​ហើយ​ក៏ដោយ​ចុះ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រៀបធៀប​គណបក្ស​ប្រឆាំង​ទៅ​នឹង​មាន់​សម្ល ដែល​ជល់​ចាញ់​ហើយ​មិន​ព្រម​ឈប់ អស់​ពេល​ជាច្រើន​អាណត្តិ​ណាស់​មក​ហើយ។ មិន​តែ​ប៉ុណ្ណោះ ការ​ដួល​លើ​សង្វៀន​ម្ដង​ជា​ពីរ​ដង​ហើយ​នេះ លោក​ចាត់​ទុក​ថា គណបក្ស​ប្រឆាំង​ល្មម​មាន​បទពិសោធន៍​ដែល​អាច​សុំ​ឈប់ ដោយ​មិន​ចាំបាច់​គេ​ប្រាប់​នោះ​ទេ។ ក្នុង​ន័យ​នេះ លោក សុខ ឥសាន យល់​ឃើញ​ថា ការ​ចាញ់​ហើយ​ចាញ់​ទៀត​ក្នុង​ការ​បោះឆ្នោត​មិន​តិច​ជាង ៥​អាណត្តិ​មក​នេះ បង្ហាញ​ថា ប្រជាពលរដ្ឋ​លែង​គាំទ្រ​ឲ្យ​បក្ស​ប្រឆាំង​មាន​វត្តមាន​នៅ​ក្នុង​ឆាក​នយោបាយ​នោះ​ទៀត​ហើយ។ លោក​បន្ត​ថា «យើង​មើល​ឲ្យ​តុល្យភាព​ផង កុំ​មើល​តែ​អ្នក​ជាប់​ឆ្នោត។ ហើយ​បើ​កីឡា​ប្រដាល់​តែ​មួយ​ប្រកួត ហើយ​គេ​ឲ្យ​សង​សឹក​តែ​មួយ​ប្រកួត​ទេ ហើយ​បើ​ចាញ់​ប្រកួត​ទៀត​តែ​ពីរ​ដង វា​ចប់​បាត់​ហើយ។ គេ​ឈប់​ឲ្យ​ឡើង​លើ​សង្វៀន​ហើយ។ ខ្ញុំ​ចង់​និយាយ​លេង​តិច​ចុះ ប៉ុន្តែ​នេះ​ដូចជា​អ្នក​នយោបាយ​ដែរ។ គេ​បញ្ជល់​មាន់ ហើយ​មាន់​តែ​ចាញ់​ពីរ​ដង​ដូច​អ្នក​ប្រដាល់ អា​ហ្នឹង​គេ​យក​ទៅ​ស្ងោរ​ជ្រក់​ហើយ»

ការ​ចំអក​ដូច​នេះ​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​ពី​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង រិះគន់​ថា នៅ​សល់​របប​តិចតួច​ណាស់​ក្នុង​ពិភព​លោក​ដែល​មាន​មេ​ដឹក​នាំ​ដដែលៗ​ជាច្រើន​អាណត្តិ​មក​នេះ។

ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ក្នុង​ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ទី​២១ កុម្ភៈ លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នេះ ពុំ​មែន​ជា​ចរន្ត​នយោបាយ​ទេ ក៏ប៉ុន្តែ​អ្វី​ដែល​ចាំបាច់ គឺ​ពលរដ្ឋ​ធុញ​ទ្រាន់​នឹង​របប​មួយ​ដែល​មាន​មេ​ដឹក​នាំ​មិន​ដែល​ផ្លាស់ប្ដូរ​សោះ។ លើស​ពី​នេះ​ទៀត លោក កឹម សុខា ប្រៀបធៀប​ថា ការ​ដឹក​នាំ​មិន​ខុស​ពី​ការ​ធ្វើ​ម្ហូប​អាហារ​ប៉ុន្មាន​នោះ​ឡើយ។ ម្យ៉ាង​វិញ​ទៀត ការ​ដឹក​នាំ​ដ៏​យូរ​បែប​នេះ មិន​បាន​ជួយ​អ្វី​ច្រើន​ឡើយ​សម្រាប់​សង្គម ដូចជា​ធ្វើ​ឲ្យ​ប្រទេស​កាន់​តែ​មាន​វិបត្តិ​ការងារ កំណើន​ពលរដ្ឋ​ចំណាក​ស្រុក​កើន​ឡើង ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ រួម​ទាំង​អ្នក​ក្រ​ឈឺ​ទៅ​ពេទ្យ​គ្មាន​លុយ​បង់​សេវា ត្រូវ​គេ​បោះបង់​ចោល ជាដើម។ លោក​បន្ត​ថា «ការ​ដឹក​នាំ​នេះ​វា​យូរ​ជ្រុល​ពេក ដដែល​ពេក ហើយ​វា​ដែល​សូវ​មាន​ទេ​ក្នុង​ពិភពលោក ១០០​ប្រទេស​មាន​មួយ​មាន​ពីរ​សេសសល់​កម្ទេចកម្ទី​ប៉ុណ្ណឹង។ ដោយសារ​វា​យូរ​ពេក ប្រជាពលរដ្ឋ​ធុញ​ទ្រាន់ ហើយ​អត់​ឃើញ​ត្រៀម​ដើម្បី​ប្ដូរ​ឥត​មាន​ឃើញ​សោះ បើ​គាត់​ឃើញ​អ្វី​មួយ​ដែល​ត្រៀម​ប្ដូរ ប្រហែល​ជា​គាត់​មិន​សូវ​ធុញ​ប៉ុន្មាន​ទេ»

គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា នៅ​តែ​មិន​អាច​រក​ចំណុច​រួម​បាន បើ​ទោះ​ជា​ម្ខាងៗ​សុទ្ធតែ​បាន​អះអាង​ថា នឹង​បន្ត​ដោះស្រាយ​រួម​គ្នា​លើ​កិច្ចការ​ដែល​នៅ​សេសសល់​ក្ដី។

អ្នក​ឃ្លាំ​មើល​ការ​វិវឌ្ឍន៍​នយោបាយ ចាត់​ទុក​ថា គណបក្ស​ទាំង​ពីរ​នេះ​ប្រៀប​ដូច​ទឹក និង​ប្រេង ដែល​មិន​អាច​នៅ​ជាមួយ​គ្នា​បាន ឬ​បន្ត​អនុវត្ត​លើ​គោល​នយោបាយ​រួម​មួយ ជាពិសេស​កាល​ណា​អ្នក​នយោបាយ​បន្ត​ប្រើ​មធ្យោបាយ​ប៉ែង​ជើង​ដាក់​គ្នា​ដូច​នេះ អ្នក​ដែល​ត្រូវ​ខាតបង់ គឺ​ពលរដ្ឋ​ទៅ​វិញ។

បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក រស់ រ៉ាវុធ យល់​ឃើញ​ថា មក​ដល់​ពេល​នេះ​ទៅ​ហើយ អ្នក​នយោបាយ​នៅ​តែ​ពុំ​ទាន់​បាន​រក​អ្វី​សម្រាប់​ពលរដ្ឋ ឲ្យ​ទទួល​បាន​ផល​ចំណេញ​ពី​ការ​ធ្វើ​នយោបាយ​ឡើយ។ ផ្ទុយ​ទៅ​វិញ ការ​បន្ត​សាច​ទឹក​ដាក់​គ្នា​នេះ បង្ក​ឲ្យ​អ្នក​ដែល​ត្រូវ​បាត់បង់​ផល​ប្រយោជន៍​ពី​ការ​ធ្វើ​នយោបាយ គឺ​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត។ លោក​បន្ត​ថា «ភាគ​ច្រើន​ក្រៅ​ពី​ការ​រិះគន់​គ្នា ហើយ​បង្ក​នូវ​ជម្លោះ គឺ​មិន​មាន​គេ​ហៅ​ថា​រក​យុទ្ធសាស្ត្រ​ណា បើ​យើង​និយាយ​ពី​លក់​ទំនិញ​វិញ គឺ​ដើម្បី​ជៀសវាង​បង្ក​ការ​ជម្លោះ យើង​គួរ​តែ​អំពាវនាវ ឬ​រក​វិធីសាស្ត្រ​ពន្យល់​ប្រជាពលរដ្ឋ​ពី​ទំនិញ​ហ្នឹង​មាន​គុណភាព​ល្អ​យ៉ាង​ម៉េច

បើ​ទោះ​ជា​បែប​ណា គណបក្ស​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា នៅ​តែ​សន្យា​ថា នឹង​ប្រើប្រាស់​វប្បធម៌​សន្ទនា ដើម្បី​ជា​ចក្ខុ​វិស័យ​សម្រាប់​កំណែ​ទម្រង់​គោល​នយោបាយ និង​ដោះស្រាយ​បញ្ហា​ជាតិ​រួម​គ្នា។ ថ្វី​បើ​បក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​ដូច​នេះ​ក៏ដោយ​ចុះ គេ​សង្កេត​ឃើញ​ថា ក្រោយ​ពី​បាន​ជួប​គ្នា​ម្ដងៗ គឺ​បក្ស​ទាំង​ពីរ​នៅ​តែ​បន្ត​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក។ ជា​ញឹកញាប់ ការ​រិះគន់​នេះ​តែង​ធ្វើ​ឡើង​ក្នុង​កម្មវិធី​នយោបាយ​នៅ​តាម​វេទិកា​សាធារណៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Before both parties enter the room at the talking table, they must be ready to act with the real culture of effective communication, other why it going to waste your times. The effective communication is only ways to diverse group of people will be able to understand the issues and make decisions for effective change. Through people's defenses and get more information without having to repeat the same conversation over and over.
Below is eight Topic key ways to help both political parties, Hope they get some out from it
1. Drop off the sarcasm
2. Listen to your weakness
3. An open belief to the adopted system
4. A willingness to engage
5. Don’t distort what the other side says
6. Don’t speak for the other party
7. Avoid bad-mouthing opposing perspectives.
8. Don’t escalate emotional intensity.

Feb 22, 2016 07:31 AM

អ្នក​អាន​អនាមិក

Nice! Do you think the dictator will follow your list? He controls the corrupt court, the military and police.

In his crazy mind he thinks he has power to do anything he wanted as he has been doing the last 30 years. If this dictator followed your list, it means he would lose power and he is no longer a dictator. Remember, a dictator has absolute power and absolute power is corrupt absolutely.

Feb 23, 2016 01:41 PM

ហានិភ័យ

ពី តាកែវ

មុខក្រាស់ឃ្មឹកសុទ្ធតែក្អែល ចាញ់គេសោះ លួចបន្លំសន្លឹកឆ្នោត​ រាស្ត្រដឹងអស់មួយនគរ កោតហ៊ានហារមាត់អួតខ្លួនថា
ជាអ្នកកីឡាទៀត។

Feb 21, 2016 05:50 PM

Overseas

ពី Overseas

Dear Both parties, sad to hear that you are fighting again. Guys, stop and build up our beautiful country. What you want now? Election is still far, child down wait and see who is going to wins. Do not talk too much, by the way time for propaganda is not yet come why you all firing into the gas? Sokha, you are going to get difficulty soon. Keep for people to judge them. Everybody knew what is happening in our country, no need to talk to much let people talk and make decision for your party. Try your best man, to release your team then find a new way to put into your politic agenda. Do not keep them in jail for your politic game. I can see now you are trying to keep those 15 in jail to gain your international politic. Sad man, do not do that. Stop it and coordinate with CPP but only the right way!!!! If wrong tell them if they ignoring your request then tell them that you are going to raise the issue in public. I love CPP but I like more CRNP because you all are Cambodian.

Feb 21, 2016 07:06 AM

អ្នក​អាន​អនាមិក

Damn it! Those people are innocent to begin with. They should be home with their families not suffering in jail.

I blame the CPP thugs for putting them there because they are power hungry and control freaks.

Feb 22, 2016 04:47 PM

គេហទំព័រ​ទាំងមូល