នាយករដ្ឋមន្ត្រី​​​ឲ្យ​ពលរដ្ឋ​ស្ងប់​អារម្មណ៍​លើ​សំណុំ​រឿង​ព្រះវិហារ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​រក្សា​ជំហរ​ស្ងប់ស្ងាត់ និង​ត្រូវ​មាន​ទំនុក​ចិត្ត​លើ​​រដ្ឋាភិបាល​​​ចំពោះ​រឿង​ទំនាស់​ព្រំដែន​ជាមួយ​ថៃ នៅ​ពេល​ដែល​ភាគី​ទាំង​ពីរ (កម្ពុជា-ថៃ) រង់​ចាំ​ការ​បក​ស្រាយ​សាលក្រម​​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដែល​នឹង​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​២០១៣ នេះ។
ដោយ ដែន អយុធ្យា និង សុខ សេរី
2013-04-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១១។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១១។
RFA/Sok Serey

ការ​អំពាវនាវ​​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ ធ្វើ​ឡើង​នៅ​​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​មេសា ក្នុង​ពិធី​កាត់​ឫសសីមា​ឆ្លង​ព្រះវិហារ​​វត្ត​សិរី​ឧត្ដម ក្នុង​ឃុំ​ពាមរោង ស្រុក​ស្វាយអន្ទរ ខេត្ត​ព្រៃវែង ស្រប​ពេល​ដែល​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ត្រឡប់​មក​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​២២ មេសា បន្ទាប់​ពី​ចូល​​រួម​សវនាការ​អស់​រយៈ​ពេល ៥​ថ្ងៃ​រួច​មក។

លោក ហ៊ុន សែន៖ «បកស្រាយ​យ៉ាង​ម៉េច ដាក់​ផែនទី​យ៉ាង​ម៉េច ស្មាន​ថា​តុលាការ​គេ​ខ្វះ​ផែនទី​អស់​ហ្នឹង? ដាក់​ផែនទី​ចង់ ១០០​ទៀត ហើយ​តុលាការ កាល​ពី​ឆ្នាំ​១៩៦២ គេ​ល្ងង់​ណាស់​ទៅ​ហ្អី! ហើយ​តុលាការ​បច្ចុប្បន្ន​គេ​មិន​ល្ងង់​ទេ គេ​មាន​ផែនទី​គ្រប់គ្រាន់​របស់​គេ ហើយ​អា​ផែនទី​ដែល​ស្ត្រី​ជនជាតិ​រ៉ូម៉ានី ដាក់​មក​ហ្នឹង យើង​មាន​ក្នុង​ដៃ​របស់​យើង បែរ​ជា​ខាង​ថៃ ថា នេះ​ជា​ផែនទី​រក​ឃើញ​ថ្មី។ អុញ! មិន​មែន​ថា​គេ​ល្ងង់​ទេ គេ​ឆ្លាត។ ក៏​ប៉ុន្តែ​យើង​មាន​ដែរ​តើ អា​ផែនទី​ហ្នឹង​នោះ។ បាន​ជា​ជនជាតិ​អង់គ្លេស វាយ​បក​ថា អា​បន្ទាត់​ហ្នឹង​គឺ​របស់​ថៃ។ ប៉ុន្តែ​រឿង​យ៉ាង​ណា​កុំ​ឲ្យ​ជម្លោះ​ប្រដាប់​អាវុធ ឬ​ជម្លោះ​ដទៃ​ទៀត»

ហោ ណាំហុង ៣០៥
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង ធ្វើ​សន្និសីទ​កាសែត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោយ​ត្រឡប់​ពី​ទីក្រុង​ឡាអេ នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៣។ RFA/Sok Serey RFA/Sok Serey

តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​បើក​សវនាការ​លើ​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ តាម​ពាក្យ​បណ្ដឹង​របស់​កម្ពុជា ដើម្បី​ឆ្លើយ​តប​​ទៅ​នឹង​ការ​តវ៉ា​របស់​ភាគី​ថៃ ដែល​អះអាង​ថា ដី​ទំហំ ៤,៦​គីឡូម៉ែត្រ​ក្រឡា ជា​កម្មសិទ្ធិ​របស់​ថៃ ហើយ​សវនាការ​នេះ​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៣។

ទាក់ទង​រឿង​ជម្លោះ​ប្រាសាទ​ព្រះវិហារ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ដែរ​ថា ដើម្បី​រក្សា​សន្តិភាព​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ (កម្ពុជា-ថៃ) លោក​បាន​និយាយ​ជាមួយ​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) នាយក​រដ្ឋមន្ត្រី​ថៃ ថា ជម្លោះ​ប្រាសាទ​ព្រះវិហារ​នេះ ទោះ​តុលាការ​សម្រេច​បែប​ណា ប្រទេស​ទាំង​ពីរ​ត្រូវ​អនុវត្តន៍​​តាម​តុលាការ​ ដោយ​ស្ងៀមស្ងាត់។

លោក ហ៊ុន សែន៖ «បើ​ទោះ​បី​ប្រទេស​ទាំង​ពីរ​កំពុង​តតាំង​គ្នា​នៅ​ឯ​តុលាការ ប៉ុន្តែ​មិន​មែន​បាន​សេចក្ដី​ថា កម្ពុជា និង​ថៃ ក្លាយ​ទៅ​ជា​សត្រូវ​ស៊ី​សាច់​ហុត​ឈាម ហើយ​ត្រូវ​តែ​វ៉ៃ​គ្នា​នោះ​ទេ។ ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​បាន​ធ្វើ​ការ​ជាមួយ​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ យីងឡាក់ ស៊ីណាវ៉ាត់។ មិន​ថា​សាលក្រម​ចេញ​មក​បែប​ណា កុំ​ឲ្យ​បញ្ហា​នេះ​មាន​ទំនាស់​រវាង​ប្រទេស​ទាំង​ពីរ ចេញ​ពី​ចំណុច​តូច​១​ទៅ​ទំនាស់​ទូទាំង​ព្រំដែន ឬ​ទូទាំង​វិស័យ»

លោក ហោ ណាំហុង ដែល​ដឹក​នាំ​ប្រតិភូ​ទៅ​ចូល​រួម​សវនាការ​នោះ​ឲ្យ​ដឹង​ថា តុលាការ​យុត្តិធម៌​អន្តរជាតិ​នឹង​បក​ស្រាយ​​សាលក្រម​ឆ្នាំ​១៩៦២ ជា​ថ្មី​ម្ដង​ទៀត នៅ​ចុង​ឆ្នាំ​២០១៣ នេះ តែ​​លោក​មិន​បាន​បញ្ជាក់​កាល​បរិច្ឆេទ​​ជាក់លាក់​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

កូនយួន

ពី ទីក្រុង ណាំយ៉ាង

ហុនសែនអំពាវនាវឱ្យប្រជាជនខ្មែរស្ងបអារម្មណ៍ពីរឿងព្រះវិហ៊ាទុឱកាសឱ្យហុនសែន ចុះកិច្ចសន្យារកចំសីផ្ទាល់ខ្លួនដូចកាលជំនាន់ ថាក់សិនសីណាវ៉ាតដែលនាំឱ្យមានកើតដំបនសីត្រួត៤,៦ គ.ម៉

Apr 23, 2013 05:42 AM

អ្នក​អាន​អនាមិក

THIS PPROBLEM IS GREAT BY CUURENT GOVERNMENT, SO THEY HAVE TO FIX.

Apr 22, 2013 08:47 PM

Peuv

When he depends on the International Court of Justice to rule in Preah Vihear temple case, Hun Sen knows that Court of Law must be independent. Does Hun Sen know that the Court of Law in Cambodia must be the same … to be independent… in order to deliver justice? This is preposterous. However, Khmers must provide morale support to Cambodia legal team to fight and to win the 4.6 square km land from the unscrupulous Thais. The loss of land along the eastern border with Vietnam already shrinks Cambodia. We cannot afford losing more land in the West.

Apr 22, 2013 10:58 AM

អ្នក​អាន​អនាមិក

Oh Dr.Hun Sen,don't just rant with Cambodian,go to convince ICJ to prove you care and not only with Thai but also with Yuon too.

Apr 22, 2013 10:25 AM

អ្នក​អាន​អនាមិក

Calm down people,it is just Hun Sen political game.He uses Preahvihaer as hostage for 2013 election because the eastern border and KohnTrol are the jinx for his party.There are a lot of his govt scandals but he doesn't want to talk such as Chhouk Bandith ,the killing of Heng Chantha by his arm forces,the eviction of people from their homes,.....and other legal robbery under land concession for development.

Apr 22, 2013 09:13 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល