កម្ពុជា​សង្ឃឹម​​​តុលាការ​ក្រុង​ឡាអេ​​​ផ្ដល់​យុត្តិធម៌​រឿង​ព្រះវិហារ

ភាគី​កម្ពុជា និង​ថៃ កំពុង​ត្រៀម​ឯកសារ​ជម្លោះ​ករណី​ប្រាសាទ​ព្រះវិហារ ដើម្បី​ឡើង​ថ្លែង​ផ្ទាល់​មាត់​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្នុង​ទីក្រុង​ឡាអេរ ប្រទេស​ហុឡង់ដ៍ នៅ​ពាក់​កណ្ដាល​ខែ​មេសា ខាង​មុខ។
ដោយ តាំង សារ៉ាដា
2013-03-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រាសាទ​ព្រះវិហារ ក្នុង​ស្រុក​ជាំក្សាន្ត ​ខេត្ត​ព្រះវិហារ
ប្រាសាទ​ព្រះវិហារ ក្នុង​ស្រុក​ជាំក្សាន្ត ​ខេត្ត​ព្រះវិហារ
RFA/Den Ayuthyea

ភាគី​កម្ពុជា រំពឹង​ថា តុលាការ​អន្តរជាតិ​មួយ​នេះ​នឹង​ឈរ​លើ​គោលការណ៍​ច្បាប់​ច្បាស់លាស់ ហើយ​ផ្ដល់​យុត្តិធម៌​ដល់​កម្ពុជា ដូច​កាល​ពី​ឆ្នាំ​១៩៦២ ទៀត។

តុលាការ​យុត្តិធម៌​អន្តរជាតិ គ្រោង​នឹង​ចេញ​សេចក្ដី​សម្រេច​នៅ​ឆ្នាំ​នេះ ថា​តើ​តំបន់​ជម្លោះ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ ជា​របស់​ប្រទេស​កម្ពុជា ឬ​ប្រទេស​ថៃ?

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ កាល​ពី​ថ្ងៃ​អង្គារ ទី​២៦ ខែ​មីនា ថា អ្វី​ដែល​កម្ពុជា ត្រូវ​ការ​នៅ​ពេល​នេះ គឺ​យុត្តិធម៌។ លោក​សង្ឃឹម​ថា តុលាការ​អន្តរជាតិ​មួយ​នេះ​នឹង​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​របស់​ខ្លួន​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ៖ «យើង​មិន​ទាន់​និយាយ​អ្វី​បាន​ទេ​នៅ​ពេល​នេះ ប៉ុន្តែ​អ្វី​ដែល​យើង​រំពឹង​នោះ គឺ​តុលាការ​នឹង​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ភាគី​ទាំង​សង​ខាង»

ភាគី​កម្ពុជា និង​ថៃ គ្រោង​អាន​សេចក្ដី​ថ្លែងការណ៍​ផ្ទាល់​មាត់​អំពី​ករណី​ជម្លោះ​ប្រាសាទ​ព្រះវិហារ​នៅ​មុខ​ចៅក្រម​នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ នា​ទីក្រុង​ឡាអេ ក្នុង​ប្រទេស​ហុឡង់ដ៍ នៅ​ថ្ងៃ​ទី​១៥ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែ​មេសា ខាង​មុខ។

ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង នឹង​ដឹកនាំ​ក្រុម​ការងារ​ដែល​មាន​ក្រុម​មន្ត្រី​នៃ​គណៈកម្មការ​ព្រំដែន និង​ក្រុម​អ្នក​ជំនាញ​ច្បាប់​ទៅ​ចូល​ក្នុង​សវនាការ​នោះ។

លោក កុយ គួង មាន​ប្រសាសន៍​បន្ត​ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​គ្រប់គ្រាន់​ក្នុង​ការ​ប្រជែង​ផ្លូវ​ច្បាប់​ជាមួយ​ប្រទេស​ថៃ ក្នុង​ករណី​ដី​ទំហំ ៤.៦ គីឡូម៉ែត្រ​ក្រឡា​ជុំវិញ​ប្រាសាទ​ព្រះវិហារ ហើយ​ថា ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក៏​ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​កម្ពុជា-​ថៃ នឹង​មិន​អាច​មាន​ភាព​ល្អក់​កករ​បាន​ឡើយ។

លោក កុយ គួរ៖ «អ្វី​ដែល​យើង​ត្រៀម​សុទ្ធតែ​ឯកសារ​ស្រប​ច្បាប់​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ។ ខ្ញុំ​សូម​បញ្ជាក់​ថា ទោះ​បី​ជា​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ សម្រេច​យ៉ាង​ណា​ក៏​ទំនាក់ទំនង​ប្រក្រតី​រវាង​កម្ពុជា-​ថៃ មិន​មាន​អ្វី​ប្រែប្រួល​ទេ​បាទ!»

ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី វ៉ា កឹមហុង ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា លោក​មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា តុលាការ​ក្រុង​ឡាអេ នឹង​ផ្ដល់​យុត្តិធម៌​ដល់​កម្ពុជា ដូច​កាល​ពី​ឆ្នាំ​១៩៦២ ទៅ​លើ​បញ្ហា​ក្ដីក្ដាំ​ករណី​ប្រាសាទ​ព្រះវិហារ​ជាមួយ​ភាគ​ថៃ៖ «កាល​ពី​ឆ្នាំ​១៩៦២ តុលាការ​ទីក្រុង​ឡាអេ លោក​បាន​សម្រេច​ផ្ដល់​យុត្តិធម៌​ឲ្យ​កម្ពុជា រួច​ម្ដង​ទៅ​ហើយ ហើយ​នៅ​ឆ្នាំ​២០១៣ តុលាការ​នឹង​នៅ​តែ​ផ្ដល់​យុត្តិធម៌​មក​ឲ្យ​កម្ពុជា យើង​ដែល​ជា​ប្រទេស​តូចតាច ហើយ​ជា​ប្រទេស​ពឹង​ទៅ​លើ​គោលការណ៍​ច្បាប់​ជា​ធំ​ក្នុង​ការ​ដោះស្រាយ​វិវាទ​រវាង​ប្រទេស​ជិត​ខាង​របស់​ខ្លួន»

កម្ពុជា និង​ថៃ​ធ្លាប់​បាន​ប៉ះ​ទង្គិច​ការ​ប្រឈម​មុខ​ដាក់​គ្នា​ផ្នែក​យោធា​ជា​ច្រើន​ដង ដែល​បណ្ដាល​ឲ្យ​កងទ័ព​នៃ​ប្រទេស​ទាំង​សង​ខាង​ស្លាប់ និង​របួស​រៀងៗ​ខ្លួន។ ការ​ផ្ទុះ​អាវុធ​នេះ កើត​ឡើង​ក្រោយ​ពី​អង្គការ​យូណេស្កូ (UNESCO) ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា ដែល​កសាង​ឡើង​ក្នុង​សតវត្ស​ទី​១១ ចូល​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨៕

ព័ត៌មាន (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

hun leap

To all cambodian people WE NEED TO STAND STRONG AND KNOWLEGDE AGAIN THAI. SO YOUNG AND OLD WE MUST FIGHT HARDER FOR OUR COUNTRY.

Mar 27, 2013 09:41 AM

hun leap

To all cambodian people WE NEED TO STAND STRONG AND KNOWLEGDE AGAIN THAI. SO YOUNG AND OLD WE MUST FIGHT HARDER FOR OUR COUNTRY.

Mar 27, 2013 09:38 AM

អ្នក​អាន​អនាមិក

This is a sign of victory of FUNCINPEC on the election in July 28/2013! Otherwise Cambodia may lose this case in La Haie court. I remembered La Haie street in town of Battambang (Ville) because at that time Cambodia wanted to express its thankfulness and gratitude to international court, La Haie for Cambodia's victory of Preah Vihear. I hope all Cambodian understand this sign for justice!

Mar 27, 2013 05:23 AM

Ratha

បើតាមខ្ញុំតាមដានប្រកាសសាលក្រមរបស់តុលាការទីក្រុងឡាអេឆ្នាំ១៩៦២ កន្លងមក
ដូចគ្មានបញ្ជាក់ទៅលើតំបន់ជុំវិញប្រសាទព្រះវិហារបន្តិចឡើយ រីឯរដ្ឋាភិបាលខ្មែរយើង
ក៏មិនធ្លាប់បញ្ជាក់អំពីតំបន់នេះដែរ តែពេលមានជម្លោះកើតឡើងហេតុអីបានអះអាងនូវ
កម្មសិទ្ធិទៅវិញ កាលពីមុននោះម៉េចក៏មិនបញ្ជាក់ឲ្យប្រជាពលរដ្ឋបានយល់ដឹងជាមុន
ដូច្នេះបើតំបន់ជុំវិញប្រាសាទព្រះវិហារក្លាយជាកម្មសិទ្ធិរបស់ខ្មែរ តើបញ្ហានេះចប់សព្វគ្រប់
ដែរឬអត់? ចុះបើក្លាយទៅជក្មសិទ្ធិរបស់សៀមវិញ តើខ្មែរយើងមានវិធានការដោះស្រាយ
យ៉ាងម៉េចទៅ?

Mar 27, 2013 03:06 AM

KONE KHMER

ពី PHNOM PENH

HUN SEN GOVERNMENT:
OF COURSE, PREAH VIHEAR BELONGS TO KHMER. KHMER BUILT IT AND IT IS ON KAMPUICHEA LAND.

THE PROBLEM IS HUN SEN INVITED THAI TO DO THAT FOR HUN SEN POLITICAL REASON TO FOOL CAMBODIAN FOR HUN SEN POWER AND HIS GAME IN KAMPUCHEA.

HUN SEN IS YOUN BECAUSE HE DOES NOT SERVE KHMER. KHMER ARE SUFFERING NOW.

KHMER MUST STOP HUN SEN AND HIS GOVERNMENT BY PROTESTING, NO VOTING. THE WORLD KNOW HUN SEN HAS BEEN DOING THIS. SO, KHMER MUST GET UP AT THE SAME TIME TO LIBERATE OUR KAMPUCHEA.

Mar 27, 2013 02:41 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល