កម្ពុជា​បង់ក្លាដេស​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ទ្វេភាគី​ចំនួន៤

កម្ពុជា​និង​បង់ក្លាដេស (Bangladesh) ចុះ​ហត្ថលេខា​ទ្វេភាគី​លើ​ឯកសារ​ចំនួន ៤ ខាង​​វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និង​វប្បធម៌ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​គ្នា​ ទៅ​អនាគត។

សារព័ត៌មាន​បង់ក្លាដែស​ឈ្មោះ ឌឺ ឌែលីស្ដារ (The Daily Star) ចុះផ្សាយ​នៅ​ថ្ងៃ​ទី​១៨ មិថុនា ថា កិច្ច​ព្រមព្រៀង​ទាំង​នោះ គឺ៖ អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ស្ដី​ពី​ការ​បង្កើត​គណៈកម្មការ​ចម្រុះ សម្រាប់​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី។ អនុស្សរណៈ​សម្រាប់​ជំរុញ​​​លើ​​ការការ​ពារ​​​វិនិយោគ​។ អនុស្សរណៈ​​​លើ​វិស័យ​វប្បធម៌ និង​អនុស្សរណៈ​​ផ្នែក​​វិទ្យាសាស្ត្រ និង​បច្ចេកទេស​ លើវិស័យ​កសិកម្ម។

ការ​ចុះហត្ថលេខា​នេះ ធ្វើឡើង​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៃ​ភាគី​កម្ពុជា ដែល​ដឹក​នាំ​ដោយ​លោក​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន រយៈពេល​៣ ថ្ងៃ​ នៅ​បង់ក្លាដេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។