កម្ពុជា-សហភាព​អឺរ៉ុប​នឹង​រៀប​ចំ​កិច្ច​ប្រជុំ​លើក​ទី​៨​នៅ​ប្រទេស​បែលហ្សិក

ដោយ យាង សុជាមេត្តា
2014.03.07

កម្ពុជា និង​សហភាព​អឺរ៉ុប នឹង​រៀប​ចំ​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា-សហភាព​អឺរ៉ុប លើក​ទី​៨ ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៤ នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក ក្នុង​គោល​បំណង​ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហភាព​អឺរ៉ុប។

កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​នេះ នឹង​មាន​ការ​ចូល​រួម​ធ្វើ​ជា​សហ​ប្រធាន ដោយ​រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក អ៊ុច បូរិទ្ធ និង​នាយក​សហភាព​អឺរ៉ុប ប្រចាំ​អាស៊ី​ខាង​ត្បូង និង​អាស៊ី​អាគ្នេយ៍ លោក អ៊ូហ្កូ អាស្ទូតូ (Ugo Astuto)។

កិច្ច​ប្រជុំ​នឹង​ពិភាក្សា​លើ​បញ្ហា​ពាក់ព័ន្ធ​មួយ​ចំនួន ជុំវិញ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប រួម​មាន​បញ្ហា​សេដ្ឋកិច្ច នយោបាយ សន្តិសុខ បញ្ហា​ច្បាប់​បម្រែបម្រួល​អាកាសធាតុ ព្រម​ទាំង​កិច្ច​សហប្រតិបត្តិការ​តំបន់ និង​ពិភពលោក។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ចុះ​ថ្ងៃ​ទី​៦ មីនា បាន​ឲ្យ​ដឹង​ថា នៅ​ចុង​បញ្ចប់​នៃ​កិច្ច​ប្រជុំ ភាគី​ទាំង​ពីរ​ក៏​នឹង​អនុម័ត​លើ​កំណត់​ហេតុ​ប្រជុំ ព្រម​ទាំង​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។