អ្នក​តាមដាន​បញ្ហា​ព្រំដែន​ថា​វៀតណាម​កំពុង​មាន​ប្រៀប​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន

ដោយ យ៉ង ចាន់តារា
2017.01.09
បង្គោល​ព្រំដែន ស្វាយរៀង ២០១៧ ៨៥៥ ពលរដ្ឋ​ចង្អុល​តម្រុយ​បង្គោល​ព្រំដែន​ដែល​គាត់​អះអាង​ថា​ដី​របស់​គាត់​បាត់​ទៅ​វៀតណាម នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​១៤៧ និង ១៤៨ ឋិត​នៅ​ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​អាទិត្យ ទី​៨ ខែ​មករា ឆ្នាំ​២០១៧។ RFA
RFA

សកម្មជន និង​អ្នក​តាមដាន​បញ្ហា​ព្រំដែន អះអាង​ថា វៀតណាម កំពុង​តែ​មាន​ប្រៀប​យ៉ាង​ខ្លាំង​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន ដោយ​រំលោភ​ចូល​យ៉ាង​ជ្រៅ​ក្នុង​ទឹកដី​ខ្មែរ។ ប្រការ​នេះ ធ្វើ​ឲ្យ​កសិករ​ជាង ១០​គ្រួសារ​នៅ​ភូមិ​ថ្នា និង​ភូមិ​ធ្នង់ នៃ​ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង បាត់បង់​ដី​ស្រែ​ចម្ការ​របស់​ពួក​គាត់​មួយ​ចំនួន​ទៅ​ខាង​វៀតណាម។

សូម​លោក​អ្នក​នាង​ស្តាប់​បទសម្ភាសន៍​របស់​លោក យ៉ង ចាន់តារា ជាមួយ​សកម្មជន និង​អ្នក​តាមដាន​បញ្ហា​ព្រំដែន គឺ​លោក មួង សូនី និង​លោក គឹម សុខ ក្រោយ​ពេល​ដែល​ពួក​គាត់​បាន​រួម​ដំណើរ​ជាមួយ​ក្រុម​យុវជន​ជិត ៣០​នាក់​ទៅ​ពិនិត្យ​តម្រុយ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​១៤៧ និង ១៤៨ កាល​ពី​ថ្ងៃ​អាទិត្យ ទី​៨ មករា៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ពលរដ្ឋ​ខ្មែរ-អូស្ត្រាលី​ម្នាក់ ដែល​រិះគន់​រដ្ឋាភិបាល​កម្ពុជា រង​ការ​វាយដំ​ពី​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម ពេល​ទៅ​លេង​ស្រុកខ្មែរ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។