លោក អ៊ូ វីរៈ ប្រកាន់​ជំហរ​ថា​សម្ដី​លោក សម រង្ស៊ី ជា​ការ​រើសអើង​ជាតិ​សាសន៍

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ បន្ត​ប្រកាន់​ជំហរ​ថា ប្រសាសន៍​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​១០ ធ្នូ ជា​ការ​រើស​អើង​នឹង​ជនជាតិ​វៀតណាម។
ដោយ ម៉ៅ សុធានី
2013-12-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក អ៊ូ វីរៈ ប្រធាន​មជ្ឍមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។
លោក អ៊ូ វីរៈ ប្រធាន​មជ្ឍមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។
RFA Photo

លោក អ៊ូ វីរៈ បាន​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ពុធ ទី​១៨ ខែ​ធ្នូ ថា៖ ការ​ស្តី​បន្ទោស​លើ​ប្រជាពលរដ្ឋ​វៀតណាម និង​ប្រទេស​វៀតណាម​ចំពោះ​បញ្ហា​នានា​ដែល​កម្ពុជា ប្រឈម​នៅ​ពេល​បច្ចុប្បន្ន គឺ​ជា​គ្រោះថ្នាក់​និង​ជា​ការ​ខ្ជះខ្ជាយ​ពេល​វេលា។ លោក​បន្ត​ថា គ្រប់​គណបក្ស​នយោបាយ និង​បុគ្គល​សាធារណៈ​ទាំង​អស់ គួរ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​លុប​បំបាត់​ការ​រើសអើង​ជា​ជាង​ការ​ចាក់​សាំង​លើ​ភ្លើង។ ក្នុង​នាម​ជា​អង្គការ​សិទ្ធិ​មនុស្ស លោក​ត្រូវ​តែ​លើក​ឡើង​ពី​បញ្ហា​ទាំង​នេះ និង​បង្ហាញ​ពី​ករណី​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​របស់​គណបក្ស​កាន់​អំណាច ក៏​ដូច​ជា​គណបក្ស​ប្រឆាំង...

កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ប្រតិកម្ម​ចំពោះ​សម្ដី​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ខេត្ត​សៀមរាប​ ថា លោក ហ៊ុន សែន អន់​ជាង​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) នាយករដ្ឋមន្ត្រី​ថៃ ដែល​ហ៊ាន​រំលាយ​សភា និង​អនុញ្ញាត​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​នៅ​ប្រទេស​ថៃ។ ក្នុង​លិខិត​ដដែល​នោះ ក៏​បាន​លើក​ឡើង​អំពី​ការ​ប្រើ​ពាក្យ "យួន" ថា​ជា​ពាក្យ​សម្ដី​បង្អាប់បង្អោន និង​ការ​រើសអើង​ពូជ​សាសន៍​វៀតណាម។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក​បណ្ឌិត កែម ឡី បាន​អះអាង​ថា ការ​ថ្លែង​ជា​សាធារណៈ​របស់​លោក អ៊ូ វីរៈ គឺ​ជា​រឿង​បុគ្គល ហើយ​លោក​មិន​យល់​ស្រប​ចំពោះ​ការ​ប្រើ​ពាក្យ "យួន" នេះ ថា​គឺ​ជា​ពាក្យ​សម្ដី​បង្អាប់បង្អោន និង​រើសអើង​ដល់​ពលរដ្ឋ​វៀតណាម នោះ​ទេ។

លោក​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​វិភាគ​ឯករាជ្យ​សង្គម​ដែរ​នោះ បាន​បន្ត​ថា ពាក្យ​យួន​នេះ ត្រូវ​បាន​គេ​ប្រើ​ជា​សាមញ្ញ​នៅ​កម្ពុជា ជា​យូរយារ​ណាស់​មក​ហើយ មិន​ដែល​រដ្ឋាភិបាល​វៀតណាម ចេញ​ប្រកាស​ជា​ផ្លូវ​ការ​មិន​ឲ្យ​ប្រើ​នោះ​ទេ រហូត​មក​ដល់​ពេល​នេះ។

ក្រោយ​ពី​ការ​ផ្សព្វផ្សាយ​លិខិត​ចំហ​នោះ​មក មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ទទួល​រង​ការ​រិះគន់​ជា​ច្រើន​តាម​រយៈ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ថា ពាក្យ "យួន" ពុំ​មែន​ជា​ពាក្យ​សម្ដី​បង្អាប់បង្អោន​ដល់​វៀតណាម នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (52)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

អ៊ូ វីរៈ កំពុងបង់បោយហួសស្មា!

Dec 27, 2013 10:28 AM

Nick

Ou Vireak should learn the definition of the word "Yuon" again so that he won't be confused who he is. Yuon is Khmer word and anybody can use at any time they want.

Dec 20, 2013 08:52 AM

អ្នក​អាន​អនាមិក

អ៊ូ វីរៈ កំពុងតែឡប់គ្រឿងហើយ.... ពួកអ្នកដែលតាំងខ្លួនថាអស្ចារ្យយូឆាប់តែងតែឡប់សត្តិ...ដូចអ៊ូ វីរៈ ជាដើម។

Dec 20, 2013 03:39 AM

អ្នក​អាន​អនាមិក

If Ou, Vireak Organization (NGO) provided by the US dollars, it kind of a big waste of my tax money.

Dec 20, 2013 02:01 AM

អ្នក​អាន​អនាមិក

ពី PP

លោក វីរៈ ជាកូនចៅខ្ញុំកាលពីខ្ញុំធ្វើការជាជុំនួយការសិទ្ធិ ហើយលោកវីរៈ នេះត្រូវបានខ្ញុំបង្រៀនពីរបៀបធ្វើការងារជាច្រើន តែលោកជាមនុស្សរឹងរុសណាស់ ខ្ញុំបានដកគាត់ម្តង ពីរដងរួចហើយ តែគាត់បានយំស្រែក និងអង្វរខ្លាំង និងធ្វើកិច្ចសន្យាជាច្រើន។ និយាយអោយខ្លី កាត់សរសេរអក្សរខ្មែមិនត្រូវផង ពេលនេះខួរក្បាលគាត់ វិលវុលអស់ហើយ។

Dec 20, 2013 01:51 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល