ក្លឹបអ្នកកាសែតកម្ពុជា នឹងរៀបចំវេទិកាពិភាក្សាមួយស្ដីអំពី “អនាគតនយោបាយកម្ពុជាឆ្ពោះទៅរកការបោះឆ្នោតឆ្នាំ២០១៨”។
វេទិកានេះនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២២ ខែមេសា ខាងមុខ នៅសណ្ឋាគារសាន់វ៉េ ក្រុងភ្នំពេញ។
កម្មវិធីនេះនឹងពិភាក្សាអំពីប្រធានបទពីរដាច់ដោយឡែកពីគ្នា គឺទីមួយ ជាបទបង្ហាញអំពីលទ្ធផលនៃការស្ទង់មតិលើតម្រូវការបណ្តុះបណ្តាលសមាជិក សមាជិកាក្លឹបអ្នកកាសែតកម្ពុជា។ ចំណែកប្រធានបទទីពីរ នឹងពិភាក្សាទៅលើអនាគតនយោបាយកម្ពុជា ឆ្ពោះទៅរកការបោះឆ្នោត២០១៨។
ក្លឹបអ្នកកាសែតកម្ពុជា លើកទឹកចិត្តដល់អ្នកសារព័ត៌មានគ្រប់ស្ថាប័ន ឱ្យចូលរួមក្នុងកម្មវិធីនេះ ដើម្បីផ្លាស់ប្តូរមតិយោបល់ លើបញ្ហានយោបាយនៅកម្ពុជា ដោយសំដៅឆ្ពោះទៅការបោះឆ្នោតជាតិនៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
