លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំលឹកជាថ្មីពីការផ្លាស់ប្ដូរបង្កទៅជាការបង្ហូរឈាម ដោយលោកលើកឡើងពីប្រទេសមួយចំនួនដូចជា អ៊ីរ៉ាក់ (Iraq) ស៊ីរី (Syria) ទុយណេស៊ី (Tunisia) និងបណ្ដាប្រទេសនៅផ្សេងដែលពលរដ្ឋបះបោរធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរដ្ឋាភិបាល។
ថ្លែងក្នុងពេលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគ្រិស្តបរិស័ទ លោក ហ៊ុន សែន ថា ការផ្លាស់ប្ដូរដែលគ្មានរបៀបរៀបរយហ្នឹងគឺធ្វើឲ្យពលរដ្ឋបាត់បង់ជីវិតមិនចេះចប់មិនចេះហើយ។
ក្រៅពីព្រមានពីការផ្លាស់ប្ដូរបង្កទៅជាការបង្ហូរឈាម លោក ហ៊ុន សែន អះអាងថា លោកមានបទពិសោធន៍គ្រប់គ្រាន់ដើម្បីគ្រប់គ្រងស្ថានការណ៍។ ក្រៅនេះ លោក ហ៊ុន សែន ប្រាប់ទៅសាធារណជនថា ធ្លាប់មាននាយករដ្ឋមន្ត្រី ឧទាហរណ៍ម្នាក់ ថានឹងបំបាត់គ្រិស្តសាសនាមិនឲ្យមាននៅកម្ពុជាក្នុងរបបគេគ្រប់គ្រង។ ប៉ុន្តែលោកមិនបញ្ជាក់ថា តើអ្នកណាជានាយករដ្ឋមន្ត្រីឧទាហរណ៍ទេ៖ «ដើម្បីផ្ដួលរំលំ សាដាម ហ៊ូសេន មួយ តើមនុស្សត្រូវស្លាប់ប៉ុន្មានទៅ? ក្រៅពីមនុស្សស្លាប់នៅក្នុងប្រទេស ហើយវិបត្តិជនភៀសខ្លួនកំពុងហូរចូលអឺរ៉ុប»។
ការថ្លែងរបស់លោក ហ៊ុន សែន នៅពេលនេះ គឺពីអ្វីដែលលោក ហ៊ុន សែន និងមន្ត្រីថ្នាក់ក្រោមរបស់លោក ថា ប្រទេសកម្ពុជាពេលនេះ មានសុខសន្តិភាព និងគ្មានបញ្ហានយោបាយនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។