ប៉ូលិស​ប៉ះទង្គិច​ជាមួយ​បាតុករ​នៅ​ម្ដុំ​វត្ត​ឧណ្ណាលោម

សមត្ថកិច្ច​បាន​ប៉ះទង្គិច​ជាមួយ​យុវជន​មួយ​ក្រុម​ដែល​ព្យាយាម​បើក​របាំង​បន្លា​លួស នៅ​កំណាត់​ផ្លូវ​សុធារស ចំណុច​មុខ​វត្ត​ឧណ្ណាលោម ចំនួន​ពីរ​លើក នៅ​រសៀល​ថ្ងៃ​ទី​១៥ កញ្ញា បណ្ដាល​ឲ្យ​មនុស្ស ៣​នាក់​រង​របួស ក្នុង​នោះ​មាន​មន្ត្រី​ប៉ូលិស​ម្នាក់​ផង។

មន្ត្រី​សង្គម​ស៊ីវិល​បាន​ឲ្យ​ដឹង​ថា មាន​មន្ត្រី​ប៉ូលិស​ម្នាក់​រង​របួស ដោយ​ការ​គប់​ដុំ​ថ្ម​ពី​សំណាក់​ក្រុម​យុវជន​ក្នុង​ការ​ប៉ះទង្គិច​លើក​ទី​១។ រី​ឯ​ក្រុម​យុវជន​ក៏​មាន​រង​របួស​ធ្ងន់​ម្នាក់​ដោយសារ​ប៉ូលិស​បាញ់​ទឹក​សន្ធាប់​បណ្ដាល​ឲ្យ​ដួល​ទៅ​របង​លួស​បន្លា និង​ការ​បាញ់​គ្រាប់​ឧស្ម័ន​បង្ហៀរ​ទឹក​ភ្នែក។

១៥-កញ្ញា-២០១៣៖ ក្រុម​កម្លាំង​មាន​សម្ថកិច្ច​បាញ់​គ្រាប់​ឧស្ម័ន​បង្ហៀរ​ទឹក​ភ្នែក ដាក់​ក្រុម​អ្នក​តវ៉ា។
១៥-កញ្ញា-២០១៣៖ ក្រុម​កម្លាំង​មាន​សម្ថកិច្ច​បាញ់​គ្រាប់​ឧស្ម័ន​បង្ហៀរ​ទឹក​ភ្នែក ដាក់​ក្រុម​អ្នក​តវ៉ា។ (RFA/Uon Chhin)

នៅ​រសៀល​ថ្ងៃ​ដដែល​ក៏​មាន​ការ​ប៉ះ​ទង្គិច​លើក​ទី​២ ដោយសារ​ក្រុម​យុវជន​ដដែល​បាន​ព្យាយាម​យក​របង​លួស​បន្លា ដែល​នៅ​សេសសល់​ទៅ​ចោល​នៅ​ទន្លេ ហើយ​ត្រូវ​សមត្ថកិច្ច​បាញ់​ទឹក និង​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹក​ភ្នែក​ប្រមាណ​ជាង ១០​គ្រាប់​បន្ថែម​ទៀត បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ទៀត​រង​របួស​ធ្ងន់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។