បាតុករ​ម្នាក់​ស្លាប់​និង​ច្រើន​នាក់​របួស​ក្នុង​ពេល​ប៉ះទង្គិច​នៅ​ក្បាល​ថ្នល់

បាតុករ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ និង​មនុស្ស​ច្រើន​នាក់​ទៀត​របួស​ធ្ងន់​និង​ស្រាល ខណៈ​ក្រុម​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល​បាញ់​បង្ក្រាប​ក្នុង​ពេល​ប៉ះទង្គិច​ជាមួយ​ក្រុម​​អ្នក​តវ៉ា កាល​ពី​ព្រលប់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា នៅ​​ម្ដុំ​ស្ពាន​អាកាស​ក្បាលថ្នល់។
ដោយ ម៉ម មុនីរតន៍
2013-09-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សាកសព​ ម៉ៅ សុខចាន់ ​ដែល​ត្រូវ​គ្រាប់​កាំភ្លើង​ស្លាប់ ខណៈ​ពេល​មាន​ការ​ប៉ះទង្គិច​រវាង​សមត្ថកិច្ច​និង​ក្រុម​បាតុករ នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់ កាល​ពី​ព្រលប់​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០១៣។
សាកសព​ ម៉ៅ សុខចាន់ ​ដែល​ត្រូវ​គ្រាប់​កាំភ្លើង​ស្លាប់ ខណៈ​ពេល​មាន​ការ​ប៉ះទង្គិច​រវាង​សមត្ថកិច្ច​និង​ក្រុម​បាតុករ នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់ កាល​ពី​ព្រលប់​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០១៣។
RFA/Tin Zakariya

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​​ការ​រំលោភ​សិទ្ធិមនុស្ស​របស់​អង្គការ​លីកាដូ (Licadho) ឲ្យ​ដឹង​ថា ការ​បាញ់​បង្ក្រាប​របស់​ក្រុម​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បណ្ដាល​ឲ្យ​បាតុករ​ម្នាក់​ស្លាប់​ភ្លាមៗ និង​មួយ​ចំនួន​ទៀត​រង​របួស​ធ្ងន់ធ្ងរ​ស្រាល គឺ​ជា​ផ្នែក​មួយ​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស។

លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ ដែល​ឃ្លាំ​មើល​ការ​ធ្វើ​មហា​បាតុកម្ម​ថ្លែង​ថា បាតុករ​ម្នាក់​វ័យ​ជាង ៣០​ឆ្នាំ ភេទ​ប្រុស បាន​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ភ្លាមៗ។ លោក​បន្ត​ថា ក្រៅ​ពី​នេះ​មាន​អ្នក​រង​របួស​ធ្ងន់ និង​ស្រាល​ចំនួន ៣​នាក់​ផ្សេង​ទៀត​ក្នុង​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា កាល​ពី​ព្រលប់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់។

ទន្ទឹម​នឹង​នេះ សេចក្ដី​រាយការណ៍​មួយ​ចំនួន​ទៀត​ឲ្យ​ដឹង​ថា អ្នក​រង​របួស​ក្នុង​ហេតុការណ៍​បង្ក្រាប​នោះ អាច​មាន​ច្រើន​ជាង​នេះ​បន្ថែម​ទៀត។

មន្ត្រី​ចងក្រង​សហគមន៍​របស់​អង្គការ​សមធម៌​កម្ពុជា លោក ចាន់ វិចិត្រ បញ្ជាក់​ថា ក្នុង​ហេតុ​ការណ៍​ប៉ះទង្គិច​គ្នា​នោះ ក្រុម​សមត្ថកិច្ច មាន​ប៉េអឹម ជាដើម បាន​បាញ់​សំដៅ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រាប់។ ប៉ុន្តែ​ភ្លាមៗ គេ​មិន​ប្រាកដ​ថា តើ​ក្រុម​សមត្ថកិច្ច​ទាំង​នោះ​ប្រើប្រាស់​ប្រភេទ​កាំភ្លើង​អ្វី​នោះ​ទេ។

ក្រុម​បាតុករ​និង​អ្នក​ដំណើរ​ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ផ្ទុះ​អំពើ​ហិង្សា​កើត​ឡើង ព្រោះ​តែ​សមត្ថកិច្ច​បាន​រាយ​បន្លា​លួស និង​បិទ​របាំង​ផ្លូវ​មិន​ឲ្យ​អ្នក​ដំណើរ​ឆ្លង​កាត់។ ស្ថិត​ក្រោម​ហេតុផល​នេះ ទើប​ជំរុញ​ឲ្យ​មាន​ការ​ប៉ះទង្គិច​កើត​ឡើង។

អំពើ​ហិង្សា​នេះ​ត្រូវ​គេ​រក​ឃើញ​ថា ក្រុម​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល​បាន​បាញ់​រះ​ប្រឆាំង​ក្រុម​បាតុករ និង​ប្រើប្រាស់​គ្រាប់​បែក​ផ្សែង​ជា​ច្រើន​គ្រាប់ កាល​ពី​ព្រលប់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា សំដៅ​មក​ហ្វូង​បាតុករ។

ការ​បិទ​របាំង​ផ្លូវ​នេះ បណ្ដាល​ឲ្យ​អ្នក​ដំណើរ​ត្រូវ​កកស្ទះ​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង នៅ​ច្រក​ចេញ​ចូល​ផ្លូវ​ស្ពាន​អាកាស​ក្បាល​ថ្នល់។ ទាំង​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ដំណើរ​ចាត់​ទុក​ថា នេះ​គឺ​មូល​ហេតុ​ដែល​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង។

ចំណែក​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​របស់​រដ្ឋាភិបាល ពុំ​អាច​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​បាន​ភ្លាមៗ​ទេ​ជុំវិញ​បញ្ហា​នេះ ដោយ​ពុំ​មាន​អ្នក​ទទួល​ទូរស័ព្ទ។ ក៏​ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ភ្លាមៗ ចុះ​ថ្ងៃ​ទី​១៥ កញ្ញា បញ្ជាក់​ជំហរ​របស់​ខ្លួន ដោយ​បដិសេធ​មិន​ទទួល​ស្គាល់​ចំពោះ​ទង្វើ​ដែល​បាន​កើត​ឡើង​ទាំង​នេះ​ទេ។

គណបក្ស​សង្គ្រោះ​ជាតិ ហៅ​ករណី​លើក​រនាំង​បន្លា​លួស​បោះ​ចូល​ក្នុង​ទឹក​ទន្លេ និង​អ្នក​ដើរ​ស្រែក​ឡូឡា​តាម​ទី​សាធារណៈ ថា​គឺ​ជា​ក្រុម​ឱកាស​និយម ដើម្បី​ញុះញង់​នាំ​ឲ្យ​មាន​ហិង្សា។

ជាមួយ​គ្នា​នេះ​សមត្ថកិច្ច​របស់​រដ្ឋាភិបាល បាន​ប្រកាស​តាម​អាយកូម​ថា ខ្លួន​ចាប់​បាន​បាតុករ​ចំនួន ៥​នាក់ ដែល​សង្ស័យ​ថា គឺ​ជា​មេខ្លោង​ក្នុង​ហេតុការណ៍​នេះ។

សូម​សេចក្ដី​រាយការណ៍​បន្ថែម​ទៀត​របស់​លោក ទីន ហ្សាការីយ៉ា តាម​ការ​សាកសួរ​របស់​លោក ជី វិតា៖

 

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​យប់​ថ្ងៃ​ទី​១៥ កញ្ញា សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ប៉ូលិស និង​ក្រុម​បាតុករ​ដែល​មិន​ទាន់​កំណត់​អត្តសញ្ញាណ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ត្រូវ​បាន​បាញ់​សម្លាប់។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស កម្ពុជា​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ធានា​ថា ហេតុការណ៍​បែប​នេះ​នឹង​មិន​កើត​មាន​ឡើង​ទៀត​ទេ។ លោក​ក៏​បាន​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​ធ្វើ​សកម្មភាព​ដោយ​ស្ងប់ស្ងាត់ ហើយ​រដ្ឋាភិបាល​ចាំផ្ទះ​ត្រូវ​ធ្វើ​អន្តរាគមន៍​ដើម្បី​ការពារ និង​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​ប្រើប្រាស់​កង​កម្លាំង​ដែល​មិន​អាច​ទទួល​យក​បាន​ពី​សំណាក់​មន្ត្រី​ប៉ូលិស​និង​យោធា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (75)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

kanika

ពី banlong

អ្វីដែលកើតឡើងក្នុសង្គមកម្ពុជា ហ៊ុន សែន និង ស ខេង ត្រូវតែទទួលខុសត្រូវ ។

Sep 17, 2013 03:58 AM

Roth

ពី WA

នាយ​ ស៊ី មិនទទួលស្គាល់ នាយ សែន​ ក៏មិនទទួលស្គាល់ អ្នកស្លាប់បានត្រឹមតែស្លាប់ ។​​ នាំគ្នាត្រលប់ទៅរកស៊ីវិញទៅវាល្អជាង​ ។

Sep 16, 2013 07:31 PM

អ្នក​អាន​អនាមិក

ខ្ងុំឈ្មោះវាសនា ខ្ងុំពិតជាមានមោតនះភាពណាស់ដែលមានសារពត៏មានឯករាជ្យដូចជាកាសែតRFAនឹងវុទ្យុRFA។ បើសិនជាខ្ងុំមានឪកាសខ្ងុំនឹងសុំវុទ្យុអាស៊ីសេរីធ្វើជាបុគ្គលិកជាមិនខាន។ព្រោះខ្ងុំចង់ឃើញប្រទេសខ្មែរមានសារពត៏មានឯករាជ្យដូចជាRFA។ I pround of you RFA

Sep 16, 2013 05:15 PM

TukTuk

ពី ផ្លូវរថភ្លើង

ស្តាយដល់ហើយវើយ! Policeបិទផ្លូវច្រើនពេក! ត្រៀមរឺម៉កដឹកជ័យភ័ណ្ឌរួចហើយ...សំដៅទៅOffice RFA ទៅហើយ! កុំអីអ្ហា..ហេងវិញ!...

Sep 16, 2013 04:59 PM

Dara

ពី Fall River, MA (USA)

A police chief or army commander who was in charge of area shooting happened on 9/15/2013 must bring killers for justice. If you can bring them to justice, I wish you have more wisdoms and strengths to continue protecting our people and against evil, but if you can’t the chief or commander must be prisoned for life due to his/her irresponsible. How do you feel if they did to your sons, daughters or family members? I am in shock to see and hear my own innocence Cambodian was killed and he was only 29 year-old. More heartbreaking, he left 4 children behind. Culture of violence and act of evil must be stopped, we wanted peace in our nation.

Sep 16, 2013 12:00 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល