រាជរដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយឥតសំណងបន្ថែមសរុបចំនួន ១៦លានដុល្លារសហរដ្ឋអាមេរិក ក្នុងដំណាក់កាលទី៤ ដល់ប្រទេសកម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ ឬស្ថាបនាកំណាត់ផ្លូវជាតិលេខ១ ពីរាជធានីភ្នំពេញ ទៅដល់ទីប្រជុំជនអ្នកលឿង។
សេចក្ដីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន បានឲ្យដឹងថា ការផ្ដល់ជំនួយលើគម្រោងស្ថាបនាផ្លូវជាតិលេខ១នេះ គឺមានបំណងធ្វើឲ្យប្រសើរឡើងនូវការធ្វើដំណើររបស់ប្រជាពលរដ្ឋ ឬការដឹកជញ្ជូនទំនិញផ្សេងៗពីប្រទេសជិតខាងមានវៀតណាម ជាដើម ចូលមកទីក្រុងភ្នំពេញ។
រដ្ឋាភិបាលជប៉ុន មានជំនឿថា តាមរយៈជំនួយនេះ នឹងអាចរួមចំណែកដល់ការជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា កាន់តែប្រសើរថែមទៀតនៅថ្ងៃអនាគត។
ពិធីផ្ដល់ហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់ចំនួនជិត ១.៦០០លានយ៉េន (១.៥៨៥) ឬស្មើប្រមាណជា ១៦លានដុល្លារសហរដ្ឋអាមេរិករបស់ជប៉ុនពេលនេះ ចុះហត្ថលេខាដោយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក អ៊ីហ្សាគិ ហ៊ីរូស៊ី (Izaki Hiroshi) ប្រធានតំណាងការិយាល័យអង្គការចៃកា (JICA) ប្រចាំកម្ពុជា។ ពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងហិរញ្ញវត្ថុ នារសៀលថ្ងៃទី១៥ ខែមករា។
ជប៉ុនផ្ដល់ជំនួយជាង១សែនដុល្លារសម្រាប់ផ្គត់ផ្គង់ទឹកស្អាតនៅកែប
រាជរដ្ឋាភិបាលជប៉ុន ត្រៀមផ្ដល់ជំនួយឥតសំណងជាង ១សែនដុល្លារសហរដ្ឋអាមេរិក (១១២.៤២៣) ដល់មន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្តកែប សម្រាប់គម្រោងដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប។
រាជរដ្ឋាភិបាលជប៉ុន ត្រៀមផ្ដល់ជំនួយឥតសំណងជាង ១សែនដុល្លារសហរដ្ឋអាមេរិក (១១២.៤២៣) ដល់មន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្តកែប សម្រាប់គម្រោងដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ចុះថ្ងៃទី១៥ ខែមករា បានឲ្យដឹងថា ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្ដល់ជំនួយនេះ នឹងចាប់ផ្ដើមនៅព្រឹកថ្ងៃទី១៦ ខែមករា នាស្ថានទូតជប៉ុន រវាងលោក គូម៉ាម៉ារ៉ូ យូជិ (Kumamaru Yuji) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក យស់ មុន្នី ប្រធានមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្តកែប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
