មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ក្រុង​ពោធិ៍សាត់​រង​ការ​គំរាមកំហែង​ដោយ​ជន​អនាមិក

ដោយ ជិន ជេដ្ឋា
2016.07.16
ផែនទី​ខេត្ត​ពោធិ៍សាត់ ៨៥៥ ផែនទី​ខេត្ត​ពោធិ៍សាត់
Photo: RFA

សមាជិក​ក្រុមប្រឹក្សា​ក្រុង និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​ពោធិ៍សាត់ ស្នើ​ឲ្យ​សមត្ថកិច្ច​វែក​រក​មុខ​ជនអនាមិក​ដែល​យក​ខោអាវ ធូប លុយ និង​ដំបង​ចំនួន​ពីរ​កំណាត់ ​ទៅ​ប្លុង​ចោល​នៅ​មាត់​ទ្វា​របង​មុខ​ផ្ទះ​របស់​ខ្លួន។ សកម្មជន​រូប​នេះ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ក្រោយ​ពី​មាន​ហេតុការណ៍​បែប​នេះ​ពីរ​យប់​ជាប់ៗ​គ្នា។

សមាជិក​ក្រុមប្រឹក្សា​ក្រុង លោក រ៉ែម សាមឿន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ថា​​​ ជន​អនាមិក​បាន​ធ្វើ​សកម្មភាព​​​នៅ​យប់​ថ្ងៃ​ទី​១៤ និង​១៥ ខែ​កក្កដា។ សម្ភារៈ​ដែល​ផ្លុង​ចោល​នោះ មាន​ខោអាវ​មួយ​កំប្លេ ធូប​ប្រាំ​សរសៃ លុយ​ប្រឡាក់​ឈាម​ ៣.២០០​រៀល អង្ករ និង​អំបិល​មួយ​កញ្ចប់។

លោក​សង្ស័យ​ថា នេះ​ជា​ចេតនា​គំរាមកំហែង​ផ្នែក​នយោបាយ​ដោយសារ​រូប​លោក និង​ភរិយា​ជា​សកម្មជន​បក្ស៖ «គ្រួសារ​ខ្ញុំ​បាន​បើក​ទ្វា​ទៅ​ឃើញ​ដំបង​ពីរ​កំណាត់​នៅ​កន្លែង​ដដែល​ហ្នឹង​ឯង (កន្លែង​ដែល​ប្លុង​ខោអាវ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា)។ ដូច​ដែល​ខ្ញុំ​បាន​ជម្រាប​អ៊ីចឹង ជីវិត​នរណា​ក៏​ស្រឡាញ់ និង​ព្រួយបារម្ភ​ដូច​គ្នា ក៏​ប៉ុន្ដែ​នៅ​តែ​តាំងចិត្ត​បន្ត​ទៀត ព្រោះ​ខ្ញុំ​អត់​មាន​ធ្វើ​អ្វី​ខុស​ទេ រាល់​ថ្ងៃ​ខ្ញុំ​គោរព​តែ​ច្បាប់»

លោក រ៉ែម សាមឿន បញ្ជាក់​ថា លោក​បាន​ដាក់​បណ្ដឹង​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ព្រៃញី ដែល​ជា​សង្កាត់​លោក​រស់​នៅ​ដើម្បី​ជួយ​ស៊ើប​រក​មូលហេតុ​ពិតប្រាកដ​នៃ​ទង្វើ​របស់​ជន​អនាមិក​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។