គណបក្ស​សង្គ្រោះជាតិ​នឹង​ធ្វើ​បុណ្យ​រំលឹក​ដល់​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​រដ្ឋប្រហារ​១៩៩៧

គណបក្ស​សង្គ្រោះជាតិ នឹង​រៀបចំ​ពិធី​បង្សុកូល​នៅ​ថ្ងៃ​ទី៥ ខែ កក្កដា ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ​ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​រដ្ឋ​ប្រហារ កាល​ថ្ងៃ​ទី ០៥-០៦ ខែ​កក្កដា ឆ្នាំ​១៩៩៧។

លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ នឹង​ចូល​រួម​ក្នុង​កម្មវិធី​នោះ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​របស់​ខ្លួន នៅ​អាសយដ្ឋាន​ផ្ទះ​លេខ ៥៦៧ ផ្លូវ​ជាតិ​លេខ​២ សង្កាត់​ចាក់​អង្រែលើ​ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។