តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ញ៉យ ចំរើន នៅថ្ងៃទី២៨ កញ្ញា កំពុងដាក់ពាក្យប្ដឹងទៅតុលាការអាមេរិក ប្រឆាំងរដ្ឋាភិបាលកម្ពុជា ពីបទប៉ុនប៉ងធ្វើឃាតរូបលោកដោយចេតនា តាមរយៈការប្រើអំពើហិង្សាយ៉ាងសាហាវព្រៃផ្សៃមួយកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។
កាលពីថ្ងៃអង្គារ ទី២៧ កញ្ញា លោក ញ៉យ ចំរើន បានជួបជាមួយលោកមេធាវី មូរតុន ក្លារ (Morton Sklar) និងគ្រោងជួបជាមួយតំណាងរាស្ត្រអាមេរិក លោក អេដ រ៉យ (Ed Royce) លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) និងក្រុមមន្ត្រីរដ្ឋាភិបាលអាមេរិកជាច្រើននាក់ទៀត ដើម្បីស្វែងរកការគាំទ្រផ្នែកនយោបាយដាក់សម្ពាធឲ្យរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិមនុស្ស និងជំរុញឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។
សូមស្ដាប់បទសម្ភាសន៍របស់លោក ជុន ច័ន្ទបុត្រ ជាមួយនឹងលោក ញ៉យ ចំរើន ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
