អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោក សុន ឆ័យ ដឹកនាំក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទៅសួរសុខទុក្ខលោក អ៊ុំ សំអាន លោក ហុង សុខហួរ និងសកម្មជនចំនួន ១៥នាក់ទៀតនៅក្នុងមណ្ឌលអប់រំកែប្រែទី១ នៅថ្ងៃទី២០ កញ្ញា។
លិខិតអនុញ្ញាតរបស់អគ្គនាយកដ្ឋានពន្ធនាគារ ចុះថ្ងៃទី១៥ កញ្ញា ដែលទើបផ្សព្វផ្សាយនៅថ្ងៃទី១៩ កញ្ញា ឲ្យដឹងថា ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង នឹងទៅសួរសុខទុក្ខអ្នកជាប់ពន្ធនាគារទាំងនោះនៅវេលាម៉ោង ៩ព្រឹក។ អ្នកជាប់ឃុំទាំងនោះរួមមាន លោក មាជ សុវណ្ណារ៉ា លោក អាន បឋម លោក អ៊ុក ពេជ្រសំណាង លោក គង់ រ៉ៃយ៉ា និងសកម្មជនមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
