បន្ទាប់ពីបានចុះឈ្មោះ លោក សម រង្ស៊ី មានប្រសាសន៍បញ្ជាក់ពីមូលហេតុដែលលោកទើបតែអញ្ជើញមកចុះឈ្មោះបោះឆ្នោតនៅថ្ងៃនេះ។
ក្រៅពីរឿងចុះឈ្មោះបោះឆ្នោត លោក សម រង្ស៊ី បានឲ្យដឹងថា លោកនឹងចាកចេញពីកម្ពុជា នៅយប់ថ្ងៃទី៧ ខែតុលា ដើម្បីទៅជួបមេដឹកនាំនៃប្រទេសប្រជាធិបតេយ្យ និងស្ថាប័នអន្តរជាតិមួយចំនួន រួមមានចក្រភពអង់គ្លេស ប្រទេសបារាំង សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និងធនាគារពិភពលោក ជាដើម ទាក់ទិននឹងភាពមិនប្រក្រតីក្នុងការបោះឆ្នោត និងស្ថានភាពនយោបាយបច្ចុប្បន្ននៅកម្ពុជា។
លោក សម រង្ស៊ី ធ្លាប់បានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញសេចក្ដីប្រកាសកាលពីថ្ងៃទី២២ ខែកក្កដា ដោយបដិសេធសំណើសុំចុះឈ្មោះរបស់លោកជាប្រធានគណបក្សសង្គ្រោះជាតិ ក្នុងបញ្ជីឈ្មោះបោះឆ្នោត និងក្នុងបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
