មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ឲ្យដឹងបន្ទាប់ពីប្រជុំផ្ទៃក្នុងបក្សរបស់ខ្លួននៅថ្ងៃទី១៨ វិច្ឆិកា ថា គណៈអចិន្ត្រៃយ៍បក្ស នៅមិនទាន់រកអន្តរាគមន៍ពីបក្សកាន់អំណាច ឲ្យលោក សម រង្ស៊ី វិលចូលស្រុកបាននៅឡើយទេ។
លោក អេង ឆៃអ៊ាង បញ្ជាក់ថា ការវិលត្រឡប់ចូលស្រុករបស់លោក សម រង្ស៊ី វិញ លុះត្រាណាមានការស្រុះស្រួលជាមួយបក្សកាន់អំណាចជាមុន ដើម្បីបញ្ចៀសភាពកករល្អក់នយោបាយ និងអំពើហិង្សាកើតឡើង។
លោក អេង ឆៃអ៊ាង បន្តថា គណៈអចិន្ត្រៃយ៍បក្សបានសម្រេចថា ឲ្យលោក សម រង្ស៊ី នឹងវិលចូលកម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខ៖ «យើងសម្រេចថាឲ្យលោក សម រង្ស៊ី ចូលស្រុក ប៉ុន្តែមិនមែនចូលថ្ងៃនេះ ឬថ្ងៃស្អែកទេ»។
លោក សម រង្ស៊ី ត្រូវបានតុលាការកម្ពុជា ចេញដីកាចាប់ខ្លួនលោកកាលពីថ្ងៃទី១៣ វិច្ឆិកា យកមកអនុវត្តទោស២ឆ្នាំក្នុងពន្ធនាគារ ទាក់ទងនឹងបទបរិហារកេរ្តិ៍កាលពីជាង៧ឆ្នាំមុន របស់រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង ហើយលោកក៏បានខកខានវិលចូលស្រុកម្ដងរួចទៅហើយ កាលពីយប់ថ្ងៃទី១៦ វិច្ឆិកា។
សូមស្ដាប់សេចក្ដីរាយការណ៍បន្ថែម៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។