មហាបាតុកម្មទ្រង់ទ្រាយធំរបស់គណបក្សសង្គ្រោះជាតិ នៅតែមានអ្នកចូលរួមច្រើនពាន់នាក់ ហើយនៅថ្ងៃនេះដែរ ក្បួនមហាបាតុកម្មបានហែកាត់តាមដងផ្លូវមួយចំនួននៅភាគខាងត្បូងរាជធានីភ្នំពេញ។
លោក សម រង្ស៊ី ទៅចូលរួមបាតុកម្មជាមួយកម្មករនៅក្រុងបាវិត ខេត្តស្វាយរៀង ចំណែកលោក កឹម សុខា ទៅជួបអ្នកគាំទ្រនៅខេត្តកំពង់ចាម។ លោកទាំងពីរបានវិលមកចូលរួមដង្ហែបាតុកម្មនៅភ្នំពេញ យឺតពេល។
ទាក់ទងការយឺតយ៉ាវរបស់មេដឹកនាំបក្សនេះ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ អះអាងថា មិនប៉ះពាល់ដល់អារម្មណ៍និងចំនួនថយចុះរបស់អ្នកចូលរួមបាតុកម្មទេ។
សូមស្ដាប់សេចក្ដីរាយការណ៍ពិស្ដារអំពីក្បួនបាតុកម្មនៅថ្ងៃនេះ ដោយលោក វណ្ណ វិចារ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
