គណបក្សសង្គ្រោះជាតិ បានបញ្ចប់សិក្ខាសាលាបិទទ្វាររយៈពេលពីរថ្ងៃ ស្ដីពីសារគមនាគមន៍ផ្ទៃក្នុង និងខាងក្រៅ។
លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានសរសេរនៅលើហ្វេសប៊ុក (facebook) របស់លោកនៅថ្ងៃទី១៦ មករា បញ្ជាក់ពីគោលបំណងសិក្ខាសាលាថ្នាក់ដឹកនាំគណបក្សនេះ ដើម្បីបង្កើតនូវផែនការយុទ្ធសាស្ត្ររបស់គណបក្ស ដែលជាផែនទីចង្អុលផ្លូវសម្រាប់ធ្វើដំណើរទៅតាមទិសដៅគណបក្សចង់បាន គឺដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន។
សិក្ខាសាលានេះរៀបចំដោយវិទ្យាស្ថានជាតិប្រជាធិបតេយ្យ សម្រាប់កិច្ចការអន្តរជាតិ (NDI) ពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ (Le Royal) ភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
