លោក អេង ឆៃអ៊ាង បដិសេធ​ព័ត៌មាន​ថា​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ចូល​ប្រជុំ​សភា​នៅ​ថ្ងៃ​សុក្រ

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មេសា ថា បេក្ខជន​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រឆាំង មិន​ទាន់​ចូល​ប្រជុំ​សភា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែ​មេសា ដូច​កាសែត​មួយ​ចំនួន​ចេញ​ផ្សាយ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ នេះ​ទេ។

លោក អេង ឆៃអ៊ាង បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​បដិសេធ​ថា ការ​ចុះ​ផ្សាយ​របស់​កាសែត​ខ្លះ​ដែល​ថា សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ទាំងអស់ នឹង​ចូល​ប្រជុំ​សភា​នៅ​ថ្ងៃ​សុក្រ ទី​១១ ខែ​មេសា ជា​រឿង​មិន​ពិត​ទេ។

ប៉ុន្តែ លោក អេង ឆៃអ៊ាង ទទួល​ស្គាល់​ថា កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រយៈពេល​ជាង ៤០​នាទី កាល​ពី​ថ្ងៃ​ពុធ ម្សិលមិញ ដើម្បី​ទម្លុះ​ភាព​ទាល់ច្រក​ខាង​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​សភា​នីតិកាល​ទី​៥ មាន​លទ្ធផល​វិជ្ជមាន​ច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។