សេចក្ដីប្រកាសព័ត៌មានលើគេហទំព័របក្សសង្គ្រោះជាតិ ថ្ងៃទី៦ មករា ឲ្យដឹងថា សន្និសីទកាសែតនេះធ្វើឡើងស្ដីអំពីដំណើរការនៃការរកយុត្តិធម៌ជូនជនរងគ្រោះដោយសារការប្រើអំពើហិង្សាពីសំណាក់កងកម្លាំងប្រដាប់អាវុធមកលើបាតុករកន្លងមក។
កាលពីថ្ងៃទី២ និងទី៣ មករា កងទាហាននិងប៉េអឹមបានចាប់ខ្លួនប្រធានសមាគម រួមទាំងកម្មករធ្វើបាតុកម្មទាំងពីរកន្លែងសរុបចំនួនជាង ២៣នាក់ បញ្ជូនទៅតុលាការ ហើយតុលាការបានសម្រេចឃុំខ្លួនអ្នកទាំងនោះភ្លាមៗដាក់ពន្ធនាគារ ដោយចោទថា បានបង្កអំពើហិង្សា។
កម្មកររោងចក្ររាប់ពាន់នាក់បានធ្វើបាតុកម្មបិទផ្លូវជាតិលេខ៤ និងផ្លូវវ៉េងស្រេង ជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី២ និង ៣ មករា បណ្ដាលឲ្យកងទាហានឆត្រយោង ៩១១ វាយកម្មករឲ្យបួសចំនួន ១៥នាក់ ក្នុងនោះមានប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ។ បន្ទាប់មកនៅថ្ងៃបន្ទាប់ គឺថ្ងៃទី៣ មករា ប៉េអឹមបាញ់រះលើក្រុមកម្មករធ្វើបាតុកម្មអហិង្សានៅផ្លូវវ៉េងស្រេង បណ្ដាលឲ្យកម្មករ ៤នាក់ស្លាប់ និងធ្វើឲ្យរបួសជិត ៤០នាក់ទៀត ក្នុងពេលបង្ក្រាបកម្មករធ្វើបាតុកម្មបិទផ្លូវដើម្បីទាមទារប្រាក់ខែគោល ១៦០ដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
