លោកបន្តថា របាយការណ៍ស្ទង់មតិរបស់ NDI និង ខុមហ្វ្រែល ស្ដីពីការបាត់ឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតនោះ ក៏ជាចេតនាមិនល្អដែរ ហើយលោកនឹងស្នើទៅរដ្ឋសភា និងក្រសួងជំនាញ ឲ្យសិក្សាលម្អិតជាមុន ដើម្បីរួមគ្នាចាត់ការចំពោះក្រុមសង្គមស៊ីវិលទាំងនេះ។
ទោះបីជាយ៉ាងណាក៏ដោយ លោក គល់ បញ្ញា អះអាងថា ផ្អែកតាមច្បាប់ រដ្ឋសភាមិនមានសិទ្ធិក្នុងការកោះហៅសង្គមស៊ីវិលចូលបំភ្លឺទេ តែរដ្ឋសភា អាចកោះហៅសួរដេញដោលទៅលើស្ថាប័ន គ.ជ.ប ប៉ុន្តែអង្គការ ខុមហ្វ្រែល ពេញចិត្តនឹងឡើងឆ្លើយបំភ្លឺ។
លោកបន្តថា អង្គការខុមហ្វ្រែល និងបន្ទប់ស្ថានការណ៍បោះឆ្នោត មានភស្តុតាងគ្រប់គ្រាន់សម្រាប់បង្ហាញពីបញ្ហានេះ៖ «ទឹកថ្នាំអ៊ុតសក់ និងសាំង លាយលាងទៅជ្រះ។ យើងទៅប្រាប់ គ.ជ.ប ថា យើងលាងជ្រះ នៅយប់ថ្ងៃទី២៦ ខែកក្កដា ហ្នឹង។ ខ្ញុំមិនដឹងថា គាត់ដឹងរឿងតេស្តហ្នឹងវាផ្លូវការ ឬអត់? ដែលរៀបចំដោយ គ.ជ.ប គេអញ្ជើញអ្នកសង្កេតការណ៍ ហើយអ្នកសារព័ត៌មានទៅធ្វើតេស្ត ហើយដែលមានរបាយការណ៍ខុមហ្វ្រែល ហើយមានជាក់ស្ដែង...»។
អង្គការខុមហ្វ្រែល ធ្លាប់បានចេញរបាយការណ៍មួយតាំងពីមុនការបោះឆ្នោត បង្ហាញថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា កំពុងដើរថយក្រោយ ហើយក្រុមនេះ បានរកឃើញថា ចំនួនអ្នកបោះឆ្នោតជាង ១លាននាក់ បានបាត់ចេញពីបញ្ជីឈ្មោះបោះឆ្នោត។ បញ្ហាភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោតនេះហើយ ជាមូលហេតុធំនៃការជាប់គាំងនយោបាយនៅកម្ពុជា នៅពេលបច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
