បក្ស​ប្រឆាំង​ចាញ់​ក្ដី​គ.ជ.ប.ក្នុង​បណ្ដឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​នៅ​ក្រចេះ

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ច្រាន​ចោល​បណ្ដឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្ដឹង​សុំ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ និង​ដោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ខេត្ត​ក្រចេះ។ ក្នុង​សវនា​ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី៣១ ខែ​សីហា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សួរ​ដេញដោល​មេធាវី​គណបក្ស​សង្គ្រោះ​ជាតិ និង​តំណាង គ.ជ.ប លើ​បញ្ហា​សំខាន់​ពីរ គឺ​សន្តិសុខ​ក្នុង​ពេល​បោះ​ឆ្នោត និង​សេរីភាព​ក្នុង​ការ​បោះ​ឆ្នោត។

0:00 / 0:00

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​បិទ​ផ្លូវ​តវ៉ា​ហើយ​ចំពោះ​បណ្ដឹង​របស់​បក្ស​ប្រឆាំង ទាក់ទង​នឹង​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ខេត្ត​ក្រចេះ។ សេចក្តី​សម្រេច​របស់​ស្ថាប័ន​កំពូល​មួយ​នេះ បញ្ជា​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត រិះគន់​ខ្លួន​ឯង​ពី​បញ្ហា​សីលធម៌ និង​ដាក់​ទោសទណ្ឌ​ចំពោះ​មន្ត្រី​ថ្នាក់​ក្រោម ដែល​បណ្តោយ​ឲ្យ​កញ្ជប់​សុវត្ថិភាព "ក" ចំនួន ៨​កញ្ជប់​ក្នុង​ចំណោម ១៣​កញ្ចប់ ក្លាយ​ជា​កញ្ចប់​ចំហ​មាត់​ស្រាប់ ឬ​កញ្ចប់​អសុវត្ថិភាព​នោះ។

មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត ថ្នាក់​ក្រោម​ដែល​ជាប់​ពាក់ព័ន្ធ​យ៉ាង​ហោច​ណាស់​ក៏​មាន​ចំនួន​ជិត ៥០​នាក់​ដែរ ហើយ​ពួក​គេ​អាច​នឹង​ត្រូវ​ផ្ដន្ទាទោស​តិច​បំផុត គឺ​ពិន័យ​ជា​ប្រាក់ ៥​លាន​រៀល​ក្នុង​ម្នាក់ៗ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក វណ្ណ វិចារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។