បក្ស​សង្គ្រោះ​ជាតិ​ចោទ​បក្ស​ប្រជាជន​រំខាន​សកម្មភាព​ឃោសនា

0:00 / 0:00

0:00 / 0:00

0:00 / 0:00

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា ថា​បាន​នាំ​ក្បួន​ម៉ូតូ និង​​​រថយន្ត​ជា​ច្រើន​​​គ្រឿង​មក​រំខាន​ក្បួន​​​របស់​គណបក្ស​ប្រឆាំង​នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល មិន​អាច​ឃោសនា​​​បាន នៅ​ថ្ងៃ​ទី​១ កក្កដា ឆ្នាំ​២០១៣។ បញ្ហា​នេះ ត្រូវ​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន បាន​​ចាត់​ទុក​ថា ការ​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៥ មិន​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ដែន អយុធ្យា៖

ចំណែក​នៅ​ឯ​ខេត្ត​ឧត្តរមានជ័យ មាន​សេចក្ដី​រាយការណ៍​ថា អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ខ្លះ​​បាន​ចាក់​បំពង​សំឡេង​ឃោសនា​របស់​គណបក្ស​កាន់​អំណាច​បំពាន​ទៅ​លើ​ច្បាប់​ស្ដីពី​ការ​ឃោសនា។

ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ចោទ​ប្រកាន់​មេ​ភូមិ​អំពិល នៃ​ឃុំ​ពង្រ ស្រុក​ចុងកាល់ ថា បាន​ប្រើ​​ឧបករណ៍​ចាក់​បំពង​សំឡេង​ឃោសនា​​​លាន់​ឭ​ខ្លាំងៗ មិន​កំណត់​តាម​ពេល​វេលា​ត្រឹមត្រូវ ដូច​ដែល​​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​បញ្ញតិ្ត​នោះ​ទេ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ហង្ស សាយុត៖


នៅ​ឯ​ខេត្ត​បាត់ដំបង គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្ដឹង​គណបក្ស​ប្រជាជន​កម្ពុជា ទាក់ទិន​នឹង​ការ​យក​សាលារៀន​មួយ​កន្លែង​នៅ​ស្រុក​បវេល ខេត្ត​បាត់ដំបង ធ្វើ​ជា​កន្លែង​ឃោសនា​រក​សំឡេង​ឆ្នោត។
ករណី​​នេះ ត្រូវ​បាន​មន្ត្រី​ឃ្លាំមើល​ដំណើរ​បោះ​ឆ្នោត​បញ្ជាក់​ថា បក្ស​ប្រជាជន​កម្ពុជា បាន​អនុវត្ត​បំពាន​លើ​ច្បាប់​បោះឆ្នោត​ដែល​អាច​ទទួល​ការ​ពិន័យ​ជា​ប្រាក់​ និង​ត្រូវ​ព្រមាន​​ថែម​ទៀត​ផង។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក សួន សុផលមុន្នី៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។