"លោក ហ៊ុន សែន ថា​គ្មាន​ការ​ចរចា​គ្នា​រវាង CPP និង CNRP នៅ​ពេល​ខាង​មុខ​នេះ​ទេ"

ទាក់ទង​នឹង​រឿង​ដំណើរ​ការ​ជួប​ចរចា​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ សារព័ត៌មាន ហ្វ្រេស ញ៉ូវ (Fresh News) ផ្សព្វផ្សាយ​កាល​ពី​យប់​ថ្ងៃ​ទី​១១ មិថុនា ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា «គ្មាន​ការ​ចរចា​ណា​មួយ​កើត​ឡើង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​ខាង​មុខ​នេះ​ទេ»។

លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ទី​១ ព្រោះ​បើ​មាន​ការ​ចរចា នឹង​អាច​ជះ​ឥទ្ធិពល​លើ​ដំណើរ​ការ​តុលាការ​ដែល​កំពុង​មាន​ចំណាត់​ការ​លើ​សំណុំ​រឿង​មួយ​ចំនួន។

រដ្ឋសភា គឺ​ជា​ច្រក​តែ​មួយ​គត់​ដែល​អាច​ជួប​ប្រជុំ​លើ​ដំណើរ​ការ​របស់​ជាតិ តែ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បោះបង់​ចោល​ដោយ​ខ្លួន​ឯង។ ទី​២ ប្រសិន​មាន​ការ​ជួប​ចរចា​គ្នា​ណា​មួយ​នា​ពេល​ខាង​មុខ គណបក្ស​ប្រជាជន​កម្ពុជា មិន​ពិភាក្សា​លើ​រឿង​ណា​ដែល​ជា​សមត្ថកិច្ច​របស់​តុលាការ​នោះ​ទេ ហើយ​ក៏​មិន​ពិភាក្សា​លើ​ករណី​អ្នក​ជាប់​គុក​នោះ​ដែរ។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បកស្រាយ​បញ្ជាក់​ជុំវិញ​ព័ត៌មាន​នេះ​បាន​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។