លោក ហ៊ុន សែន ព្រមាន​បញ្ចប់​វប្បធម៌​សន្ទនា​បើ​ដៃគូ​សន្ទនា​ប្រើ​ពាក្យ​អសុរោះ

ដោយ ប្រាជ្ញ ចេវ
2017.01.07
ហេង សំរិន ហ៊ុន សែន ២០១៧ ៨៥៥ (ពី​ឆ្វេង​ជួរ​មុខ) ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​រដ្ឋសភា លោក ហេង សំរិន និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ក្នុង​ពិធី​រំឭក​ខួប​ថ្ងៃ​៧ មករា លើក​ទី​៣៨ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៧។ RFA/Brach Chev
RFA/Brach Chev
ហ៊ុន សែន ៧ មករា ២០១៧ ៨៥៥

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ក្នុង​ពិធី​រំឭក​ខួប​លើក​ទី​៣៨ នៃ​ថ្ងៃ​៧ មករា នា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៧។ RFA/Brach Chev RFA/Brach Chev

៧ មករា ២០១៧ ៨៥៥

ពិធី​រំឭក​ខួប​លើក​ទី​៣៨ នៃ​ថ្ងៃ​៧ មករា នា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៧។ RFA/Brach Chev RFA/Brach Chev

៧ មករា ២០១៧ ៨៥៥

សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​ពិធី​រំឭក​ខួប​លើក​ទី​៣៨ នៃ​ថ្ងៃ​៧ មករា នា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៧។ RFA/Brach Chev RFA/Brach Chev

ហ៊ុន សែន ៧ មករា ២០១៧ ៨៥៥

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី​៣៨ នៃ​ថ្ងៃ​៧ មករា នា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៧។

៧ មករា ២០១៧ ៨៥៥

ក្រុម​សិល្បៈ​សម្ដែង​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី​៣៨ នៃ​ថ្ងៃ​៧ មករា នា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៧។ RFA/Brach Chev RFA/Brach Chev

៧ មករា ២០១៧ ៨៥៥

ក្រុម​សិល្បៈ​សម្ដែង​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី​៣៨ នៃ​ថ្ងៃ​៧ មករា នា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៧។ RFA/Brach Chev RFA/Brach Chev

ហ៊ុន សែន ៧ មករា ២០១៧ ៨៥៥

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថត​រូប​ជាមួយ​សមាជិក​គណបក្ស​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី​៣៨ នៃ​ថ្ងៃ​៧ មករា នា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៧។ RFA/Brach Chev RFA/Brach Chev

ចាម ៧ មករា ២០១៧ ៨៥៥

សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​ជនជាតិ​ចាម ចូលរួម​ពិធី​រំឭក​ខួប​លើក​ទី​៣៨ នៃ​ថ្ងៃ​៧ មករា នា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៧។ RFA/Brach Chev RFA/Brach Chev

ខណៈ​ដែល​គណបក្ស​មាន​សំឡេង​ឆ្នោត​ទាំង​ពីរ​នៅ​ក្នុង​សភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ វិល​ទៅ​រក​ការ​ចរចា​ដែល​ពង្រឹង​វប្បធម៌​សន្ទនា​នោះ។ ប្រធាន​បក្ស​កាន់​អំណាច លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ទៅ​ដៃគូ​សន្ទនា​ឲ្យ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ប្រើ​ពាក្យពេចន៍ និង​ត្រូវ​មាន​ភាព​ស្មោះ​ត្រង់ បើ​មិន​ដូច្នេះ​ទេ ជីវិត​វប្បធម៌​សន្ទនា​នឹង​ត្រូវ​បញ្ចប់។

ប្រមុខ​គណបក្ស​កាន់​អំណាច​អះអាង​ថា ការ​សន្ទនា​របស់​ខ្លួន​ជា​ការ​សន្ទនា​ស្មោះ​ត្រង់ ដូច្នេះ​ប្រសិន​ដៃគូ​សន្ទនា​ម្ខាង​ទៀត​គ្មាន​ភាព​ស្មោះ​ត្រង់ នឹង​មិន​អាច​រក្សា​វប្បធម៌​សន្ទនា​បាន​ឡើយ ដែល​ឈាន​ទៅ​ដល់​ការ​បំផ្លាញ​ឯកភាព​ជាតិ។

ថ្លែង​ដោយ​សម្ដី​មួយៗ ច្បាស់ៗ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​យ៉ាង​ច្បាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ប្រើ​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​មួយ​ទៀត​ដែល​មាន​សំឡេង​នៅ​ក្នុង​សភា ដែល​សំដៅ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ថា ការ​មិន​ស្មោះ​ត្រង់ ការ​ប្រើ​ពាក្យ​អសុរោះ ការ​ញុះញង់ ការ​បង្ក​កំហឹង នឹង​មិន​អាច​រក្សា​វប្បធម៌​សន្ទនា​ឲ្យ​មាន​ជីវិត​ឡើយ៖ «»

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​ក្នុង​ពិធី​រំឭក​ខួប​ថ្ងៃ​៧ មករា លើក​ទី​៣៨ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ក្រុង​ភ្នំពេញ ដែល​មាន​ចូលរួម​ប្រមាណ ២​ម៉ឺន​នាក់។ គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច តែង​ប្រារព្ធ​ថ្ងៃ​៧ មករា ជា​រៀង​រាល់​ឆ្នាំ។

គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់​ទុក​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​រំដោះ​ប្រជាជន​កម្ពុជា ឲ្យ​រួច​ផុត​ពី​ការ​កាប់​សម្លាប់​នៃ​របប​ខ្មែរ​ក្រហម និង​មាន​ជីវិត​ថ្មី​ជា​លើក​ទី​ពីរ ឬ​ហៅ​ថា​ថ្ងៃ​កំណើត​ទី​ពីរ។

ថ្ងៃ​៧ មករា នេះ​ដែរ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក (facebook) របស់​លោក​ថា ថ្ងៃ​៧ មករា ១៩៧៩ គឺ​ជា​ឆាក​ល្ខោន​ដែល​វៀតណាម រៀបចំ។

លោក​ចោទ​ប្រកាន់​ថា ក្នុង​រយៈពេល​ជិត ៥០​ឆ្នាំ​កន្លង​មក​នេះ ជា​ការ​រៀបចំ​របស់​វៀតណាម ដើម្បី​លេប​ត្របាក់​ទឹកដី​យើង និង​បំភ័ន្ត​ភ្នែក​ប្រជារាស្ត្រ​ខ្មែរ។

ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​លើក​ឡើង​ថា បើ​គ្មាន​ថ្ងៃ​១៧ មេសា ១៩៧៥ ជា​ថ្ងៃ​ក្រុម​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច ក៏​គ្មាន​ថ្ងៃ​៧ មករា ១៩៧៩ ដែរ ហើយ​បើ​គ្មាន​វៀតណាម ជួយ​ខ្មែរ​ក្រហម​នៅ​អំឡុង​ឆ្នាំ​១៩៧០ ក៏​គ្មាន​ថ្ងៃ​១៧ មេសា ១៩៧៥ ដែរ។ ដូច្នេះ មួយ​ផ្នែក​ធំ​នៃ​រឿងរ៉ាវ​ទាំងអស់​ក្នុង​រយៈពេល​ជិត ៥០​ឆ្នាំ​កន្លង​មក​នេះ គឺ​មាន​ការ​រៀបចំ​យ៉ាង​សកម្ម​ដោយ​យួន​កុម្មុយនីស្ត ដើម្បី​លេប​ត្របាក់​ទឹកដី​យើង និង​បំភ័ន្ត​ភ្នែក​ប្រជារាស្ត្រ​ខ្មែរ។

ជុំវិញ​ការ​លើក​ឡើង​ផ្សេងៗ​គ្នា​ទាក់ទង​ថ្ងៃ​៧ មករា នេះ អ្នក​ឃ្លាំ​មើល​នយោបាយ​កម្ពុជា ដែល​ឋិត​ក្នុង​អង្គការ​វេទិកា​អនាគត ស្នើ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ ទាំង​ខាង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង ធ្វើ​ដំណើរ​ឲ្យ​ហួស​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩។ អត្ថបទ​វិភាគ​មួយ​របស់​អង្គការ​វេទិកា​អនាគត ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៦ មករា បញ្ជាក់​ថា ដរាប​ណា​អ្នក​នយោបាយ​ខ្មែរ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ឲ្យ​ផុត​ពី​ទស្សនៈ​រឹងត្អឹង​ទាំង​ពីរ​នៃ​ប្រវត្តិសាស្ត្រ​ជាតិ​មួយ​នេះ ស្ថានភាព​នយោបាយ​កម្ពុជា នឹង​មាន​ក្តី​សង្ឃឹម​ឡើង​វិញ។

អត្ថបទ​វិភាគ​ដដែល​សង្កត់​ធ្ងន់​ថា បើ​ទោះ​ជា​មាន​ការ​ប្រកាន់​យក​ការ​ថ្លែង​មិន​ស្រប​គំនិត​គ្នា​រវាង​ភាគី​ទាំង​ពីរ​ក៏ដោយ ៧ មករា នៅ​តែ​ជា​ថ្ងៃ​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា។

នៅ​រយៈពេល​ចុង​ក្រោយ​នេះ លោក ហ៊ុន សែន មិន​សូវ​ថ្លែង​ខ្លាំងៗ​វាយ​ប្រហារ​ចំៗ​ប្រធាន​គណបក្ស​ប្រឆាំង​ទេ ចំណែក​ប្រធាន​ស្តីទី​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក៏​រក្សា​ភាព​ស្ងប់ស្ងាត់​របស់​ខ្លួន​ដែរ។

ផ្ទុយ​ទៅ​វិញ ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស នៅ​រយៈពេល​ចុង​ក្រោយ មិន​បាន​បង្អង់​ដៃ​ក្នុង​ការ​វាយ​ប្រហារ​ទៅ​បក្ស​កាន់​អំណាច​ឡើយ។ តាម​រយៈ​ការ​ថ្លែង​ក្នុង​សារព័ត៌មាន ឬ​ហ្វេសប៊ុក​របស់​លោក លោក​ព្រមាន​កម្ចាត់​ក្រុម​ឧទ្ទាម​ណា​ដែល​មិន​គោរព​តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត។

យ៉ាង​ណា​ក៏ដោយ​ចុះ ក្រោយ​ពី​ខកខាន​ជួប​ដៃគូ​សន្ទនា អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង យល់ព្រម​ជួប​លោក កឹម សុខា ដោះស្រាយ​បញ្ហា​នយោបាយ​ដែល​នៅ​សេសសល់​ក្រោយ​ថ្ងៃ​ទី​១១ ខែ​មករា ដែល​គេ​សង្ឃឹម​ថា​នឹង​ជជែក​រឿង​ដោះលែង​មន្ត្រី​អាដហុក និង​អគ្គលេខាធិការ​រង​នៃ គ..ប។

អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា យល់​ថា ការ​ថ្លែង​របស់​លោក ហ៊ុន សែន បែប​នេះ​ជា​ការ​យក​វប្បធម៌​សន្ទនា​ជា​ចំណាប់​ខ្មាំង មិន​ឲ្យ​បក្ស​ប្រឆាំង​រិះគន់​គណបក្ស​កាន់​អំណាច និង​រដ្ឋាភិបាល​របស់​លោក។ លោក​យល់​ថា គណបក្ស​នយោបាយ​គួរ​ហ៊ាន​ទទួល​យក​ការ​រិះគន់​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការពិត៖ «»

លោក សូ ចន្ថា សង្កេត​ឃើញ​ថា ជម្លោះ​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ​កន្លង​ទៅ កើត​ចេញ​ពី​រឿង​បុគ្គល មិន​មែន​ជា​ការ​រិះគន់​រឿង​បញ្ហា​ជាតិ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។