គណបក្ស​ជាប់​ឆ្នោត​ទាំង​២​រង​ការ​រិះគន់​រឿង​ចែក​លុយ​ចែក​ឡាន

ដោយ ប្រាជ្ញ ចេវ
2016-02-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នក​នាំ​ពាក្យ​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន (ឆ្វេង) និង​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​វិមាន​រដ្ឋ​សភា ក្រោយ​ពី​ជំនួប​បក្ស​ទាំង​២ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
អ្នក​នាំ​ពាក្យ​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន (ឆ្វេង) និង​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​វិមាន​រដ្ឋ​សភា ក្រោយ​ពី​ជំនួប​បក្ស​ទាំង​២ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA/Brach Chev

សង្គម​ស៊ីវិល និង​អ្នក​វិភាគ​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ​​ថា គិត​តែ​ប្រយោជន៍​ផ្ទាល់​​ខ្លួន ដោយ​​មិន​​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ។ ការ​រិះគន់​នេះ បន្ទាប់​ពី​គណបក្ស​ទាំង​២ ជួប​​ប្រជុំ​គ្នា​ដោយ​ឯកភាព​ផ្ដល់​មធ្យោបាយ​ដល់​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគ​តិច ភាគ​ច្រើន​នៅ​ក្នុង​សភា​នូវ​​ឡាន ជំនួយការ ឬ​ទីប្រឹក្សា និង​ថវិកា​មួយ​ចំនួន​ធំ។

ការ​រិះគន់​របស់​សង្គម​ស៊ីវិល និង​អ្នក​វិភាគ ខណៈ​ដែល​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគ​តិច ភាគ​ច្រើន​នៅ​ក្នុង​សភា ត្រូវ​គណបក្ស​ទាំង​បង្កើត​ជាង​មួយ​ឆ្នាំ​ទៅ​ហើយ បែរ​ជា​ទើប​នាំ​គ្នា​គិតគូរ​ផ្ដល់​មធ្យោបាយ។ សង្គម​ស៊ីវិល និង​អ្នក​វិភាគ​នៅ​តែ​យល់​ថា ការ​ផ្ដល់​មធ្យោបាយ​ដល់​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគ​តិច ភាគ​ច្រើន​នៅ​ក្នុង​សភា គឺ​គណបក្ស​ទាំង​ពីរ​កំពុង​តែ​ចែក​ប្រយោជន៍ ហើយ​នាំ​គ្នា​មើល​រំលង​ទុក្ខ​លំបាក​របស់​ពលរដ្ឋ។

​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ថា ការ​ចែក​លុយ ឡាន និង​តួនាទី​ការងារ​នៅ​ពេល​នេះ ជា​សញ្ញា​បង្ហាញ​ថា បក្ស​ទាំង​ពីរ​ផ្សះផ្សា​គ្នា​ឡើង​វិញ​តាម​រយៈ​វប្បធម៌​សន្ទនា។ ប៉ុន្តែ​លោក​ថា បក្ស​ទាំង​ពីរ​មិន​គួរ​បង្ហាញ​ជា​សាធារណៈ​នោះ​ទេ។ លោក​បណ្ឌិត មាស នី ថា គណបក្ស​ទាំង​ពីរ​គួរ​បង្ហាញ​គោលនយោបាយ ឬ​ដំណោះស្រាយ​នយោបាយ​ល្អ​​ជាង ព្រោះ​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​សប្បាយ​ចិត្ត​ជាង«គណបក្ស​ទាំង​ពីរ​គួរ​ឯកភាព​គ្នា​ថា តើ​រឿង​ត្រូវ​យក​មក​ប្រកាស​ជា​សាធារណៈ រឿង​អី​ត្រូវ​ទុក​សិន ព្រោះ​រឿង​ខ្លះ​ជា​រឿង​ផ្ទៃ​ក្នុង»

​គណបក្ស​២​ទាំង​ព្រមព្រៀង​ផ្ដល់​មធ្យោបាយ​ដល់​ប្រធាន​តំណាងរាស្ត្រ​ភាគ​តិច ភាគ​ច្រើន គឺ​ឡាន​មួយ​គ្រឿង ទីប្រឹក្សា ឬ​ជំនួយការ ចំនួន ៩​នាក់ មាន​តួនាទី​ខ្ពស់​បំផុត​ស្មើ​រដ្ឋលេខាធិការ និង​ផ្ដល់​កញ្ចប់​ថវិកា ពោល​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា បាន​លុយ​ច្រើន​ជាង​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​មាន​តំណាងរាស្ត្រ​ច្រើន​ជាង។

​ក្រោយ​ជំនួប​រវាង​លោក ស ខេង និង​លោក កឹម សុខា នៅ​មន្ទីរ​រដ្ឋសភា ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថា ការ​ផ្ដល់​មធ្យោបាយ​នេះ ដើម្បី​ប្រធាន​ក្រុម​តំណាងរាស្ត្រ​មាន​លទ្ធភាព​គ្រប់គ្រាន់​បំពេញ​ការងារ​របស់​ខ្លួន និង​ស្រប​ទៅ​តាម​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន។ លោក​ថា ប្រសិនបើ​ដំណើរ​ការ​ល្អ សំណើ​នេះ​នឹង​ស្នើ​ទៅ​រដ្ឋសភា​ក្នុង​ពេល​ខាង​មុខ​យ៉ាង​ខ្លី«សុវត្ថិភាព​ប្រធាន​គណបក្ស​នយោបាយ​សំខាន់​ណាស់។ យើង​ត្រូវ​ផ្តល់​មធ្យោបាយ​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​បំពេញ​ការងារ មិន​មែន​តែ​កម្ពុជា ទេ​ដែល​ធ្វើ​បែប​នេះ ប្រទេស​ប្រជាធិបតេយ្យ​បារាំង អាល្លឺម៉ង់ ក៏​គេ​ធ្វើ​អ៊ីចឹង​ដែរ»

​ជា​ការ​កត់សម្គាល់​គណបក្ស​ទាំង​ពីរ​នៅ​ពេល​មាន​ជម្លោះ ហើយ​បែរ​មក​ផ្សះផ្សា​គ្នា​ឡើង​វិញ គេ​តែង​ចែក​អំណាច ឬ​តួនាទី​នៅ​ក្នុង​សភា។

​ជាក់ស្ដែង កាល​ពី​ឆ្នាំ​២០១៤ បន្ទាប់​ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ យល់​ព្រម​ចូល​អង្គុយ​ធ្វើ​ការ​នៅ​សភា មាន​ការ​ផ្ដល់​តួនាទី​អនុ​ប្រធាន​ទី​១​រដ្ឋ​សភា និង​ផ្ដល់​តួនាទី ប្រធាន​គណៈកម្មាធិការ​ចំនួន ៥ ក្នុង​ចំណោម ១០ នៅ​រដ្ឋសភា​បក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​នៅ​ចុង​ឆ្នាំ​២០១៥ តំណាងរាស្ត្រ​បក្ស​កាន់​អំណាច បាន​បោះឆ្នោត​ដក​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា ពី​លោក កឹម សុខា មក​វិញ នៅ​ពេល​នេះ ប្រមុខ​គណបក្ស​ទាំង​ពីរ​មើល​មុខ​គ្នា​លែង​ចំ។

​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត និយាយ​ថា លទ្ធផល​ដែល​គណបក្ស​ទាំង​២ ដោះស្រាយ​មិនមែន​ជា​អ្វី​ដែល​ពលរដ្ឋ​ចង់​ឃើញ​ទេ។ លោក​ថា រឿង​នេះ ត្រូវ​ចំណាយ​ថវិកា​រដ្ឋ​ច្រើន ហើយ​ផ្ទុយ​ទៅ​វិញ មិន​បាន​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​ទេ«លទ្ធផល​របៀប​នេះ​មិន​មែន​ជា​លទ្ធផល​ល្អ​ចំពោះ​ពលរដ្ឋ​ទេ អ្វី​ដែល​សំខាន់ ពលរដ្ឋ​ចង់​ដឹង​ថា គណបក្ស​ទាំង​ពីរ​បាន​ដោះស្រាយ​បញ្ហា​អី​ខ្លះ​លើ​បញ្ហា​ជាតិ»

​កាល​ពី​ឆ្នាំ​២០១៤ ក្រុម​ភាគតិច ភាគ​ច្រើន​នៅ​ក្នុង​សភា ត្រូវ​បាន​បង្កើត​ដោយ​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បន្ទាប់​ពី​ប្រមុខ​គណបក្ស​ទាំង​ពីរ​បង្កើត​វប្បធម៌​សន្ទនា ដើម្បី​ជជែក​នៅ​រដ្ឋសភា។

​ការ​ផ្ដល់​មធ្យោបាយ​ដល់​ក្រុម​ភាគ​តិច​ភាគ​ច្រើន​នៅ​ពេល​នេះ បន្ទាប់​ពី​មាន​បែក​ធ្លាយ​ព័ត៌មាន​ថា គណបក្ស​សង្គ្រោះ​ជាតិ ដាក់​បេក្ខភាព​លោក ប៉ុល ហំម ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ជំនួស​លោក កឹម សុខា ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (14)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ComradeC.Vun VS Comrade P.Siphan

Idiot comrade C.Vun was a greey man of money talking,and always said in public viewed .He said...money can buy anything or u can hire gosh buster to make a cake .And he said ; to develop country must cut the trees down "deforestation" with another comrade P.Siphan who said;in Cambodia no money...no justice and money can make u wiiiin everything "poor like trashes ",that what ugly bastard said...

Feb 24, 2016 01:54 PM

អ្នក​អាន​អនាមិក

I want to see evidence. Show me!

Feb 22, 2016 04:54 PM

អ្នក​អាន​អនាមិក

Khmer people are wondering sharing possession for each other before CNRP announced a good party now they are going into corruption with CPP this is not good for that,

Feb 22, 2016 12:53 AM

អ្នក​អាន​អនាមិក

I just have to wait and see.

Feb 21, 2016 02:38 PM

C.Vun VS P.Siphan

Ta C.Vun says...one for u and two for me amigo ,during 1993s under UNTAC controlled ,i'd robbed two U.N's landcruisers ,and no anybody get me ,i wish more things will rid off ahead before my big boss running out of luck 2018...

Feb 21, 2016 10:54 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល