បក្ស​កាន់​អំណាច​ពិចារណា​សំណើ​សុំ​ជួប​ចរចា​របស់​បក្ស​ប្រឆាំង

ដោយ ទីន ហ្សាការីយ៉ា
2016-06-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង (ឆ្វេង) ចាប់​ដៃ​ជាមួយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មុន​អ្នក​នាំ​ពាក្យ​បក្ស​ទាំង​២ ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​លទ្ធផល​នៃ​ជំនួប​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​វិមាន​រដ្ឋ​សភា។
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង (ឆ្វេង) ចាប់​ដៃ​ជាមួយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មុន​អ្នក​នាំ​ពាក្យ​បក្ស​ទាំង​២ ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​លទ្ធផល​នៃ​ជំនួប​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​វិមាន​រដ្ឋ​សភា។
RFA/Rann Samnang

គណបក្ស​សង្គ្រោះ​ជាតិ ស្វះស្វែង​រក​ការ​ជួប​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា វិញ ដើម្បី​ប្រើប្រាស់​យន្តការ​ដែល​មាន​ស្រាប់ គឺ​វប្បធម៌​សន្ទនា ដែល​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀងគ្នា។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​អោយ​ដឹង​ថា គណបក្ស​នេះ​កំពុង​ពិចារណា​នឹង​ជូន​ដំណឹង​ដល់​គណបក្ស​ប្រឆាំង​វិញ ថា​តើ​នឹង​ជួប​គ្នា​ចរចា​អំពី​បញ្ហា​ការវិវឌ្ឍន៍​នយោបាយ​នា​ពេល​បច្ចុប្បន្ន ឬ​យ៉ាង​ណា?

​អគ្គលេខាធិការ​រដ្ឋ​សភា បាន​បញ្ជូន​សំណើ​ផ្ទាល់​មាត់​ទៅ​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា អំពី​ការ​ចង់​ជួប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បន្ត​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំង​ពីរ។

អគ្គលេខាធិការ​រដ្ឋ​សភា និង​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា លោក ឡេង ប៉េងឡុង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ថា ក្រោយ​ពី​លោក​បាន​ទទួល​សំណើ​ផ្ទាល់​មាត់​ពី​លោក ហ៊ុល ប៊ុនថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ថា ចង់​ជួប​ពិភាក្សា​គ្នា​ជាមួយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា តាម​រយៈ​វប្បធម៌​សន្ទនា​ឡើង​វិញ លោក​ក៏​បាន​បញ្ជូន​សំណើ​នេះ​ទៅ​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង និង​ជា​ឧបនាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ដដែល។

លោក ឡេង ប៉េងឡុង បញ្ជាក់​ថា លោក ស ខេង ទទួល​យក​សំណើ​នេះ តែ​មិន​ទាន់​ឆ្លើយ​តប​ទេ ដោយសារ​បច្ចុប្បន្ន​នេះ​លោក​ជាប់​រវល់«ជួនកាល​គណបក្ស​គេ​ជួប​គ្នា​នៅ​ឯណា? ជួប​ជា​សម្ងាត់? ជួប​ជា​ឯកជន? ខ្ញុំ​អត់​ដឹង​ក៏​មាន»

​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា ក្រោយ​ពី​គណបក្ស​ទាំង​២ បាន​បញ្ចប់​ជម្លោះ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ នោះ គឺ​គណបក្ស​ទាំង​ពីរ​មាន​កិច្ច​ព្រមព្រៀង​មួយ​ទៀត​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥ គឺ​ក្រុម​ពង្រឹង​វប្បធម៌​សន្ទនា។ បញ្ហា​នេះ​ហើយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​ដៃគូ​សន្ទនា​ងាក​រក​ការ​សន្ទនា​វិញ អំពី​ការវិវឌ្ឍន៍​នយោបាយ​ចុង​ក្រោយ«គ្មាន​អ្វី​ល្អ​ជាង​ការ​ជួប​គ្នា​ទេ នៅ​លើ​ពិភពលោក​ក៏​ចឹង​ដែរ យើង​ដឹង​ហើយ នៅ​សម័យ​សង្គ្រាម​ត្រជាក់ មេ​ដឹក​នាំ​ជួប​គ្នា​ទើប​ដោះស្រាយ​បញ្ហា​បាន គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ជួប​គ្នា​នេះ​ទេ»

កិច្ច​ព្រមព្រៀង​រវាង​ក្រុម​សំឡេង​ភាគ​ច្រើន​ដឹកនាំ​ដោយ​លោក ស ខេង និង​ក្រុម​សំឡេង​ភាគ​តិច​នៃ​រដ្ឋ​សភា​ដឹកនាំ​ដោយ​លោក កឹម សុខា កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥ នោះ មាន ៤​ចំណុច គឺ​ទី​១ បង្កើត​ក្រុម​ការងារ​ពិនិត្យ​មើល​សេចក្ដី​ព្រាង​ច្បាប់​ផ្សេងៗ មាន​ច្បាប់​សហជីព​ជាដើម ទី​២ ពិនិត្យ​មើល​ការងារ​តំណាងរាស្ត្រ ទី​៣ បន្ត​ការ​ដោះស្រាយ​ការងារ​នៅ​សេសសល់ និង​ទី​៤ បង្កើត​ក្រុម​ការងារ​ពង្រឹង​វប្បធម៌​សន្ទនា​ដែល​មាន​សមាសភាព​ម្ខាង ៦​នាក់។ ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ រី​ឯ ខាង​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក ប៉ុល ហំម ប្រធាន​គណៈកម្មការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ។ លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​ថា ក្រុម​ពង្រឹង​វប្បធម៌​សន្ទនា​នេះ តាំង​ពី​បាន​បង្កើត​មក​គឺ​បាន​ជួប​គ្នា​តែម្ដង​ទេ កាល​ពី​ខែ​មករា ឆ្នាំ​២០១៦។

ការ​ស្វះស្វែង​រក​ការ​ជួប​គ្នា​តាមរយៈ​ក្រុម​ពង្រឹង​វប្បធម៌​សន្ទនា​នេះ នៅ​ស្រប​ពេល​មេដឹកនាំ​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​តំណាងរាស្ត្រ​ពីរ​រួប​ទៀត​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​ក្រៅ​ពី​សកម្មជន សមាជិក​ព្រឹទ្ធ​សភា លោក ហុង សុខហួរ និង​លោក អ៊ុំ សំអាន ព្រម​ទាំង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) និង​មន្ត្រី គ.ជ.ប កំពុង​ជាប់​ពន្ធនាគារ​នោះ។

មន្ត្រី​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា វប្បធម៌​សន្ទនា​ដែល​គណបក្ស​ទាំង​ពីរ​ប្រើប្រាស់​កន្លង​មក​នេះ​គ្មាន​ប្រសិទ្ធភាព​ទេ ពីព្រោះ​ថា ការសន្ទនា ឬ​កិច្ច​ព្រមព្រៀង​នានា គ្មាន​អ្នក​ទី​បី​ឯករាជ្យ ដូចជា​ព្រះមហាក្សត្រ​ចូលរួម​ដឹង​ឮ​ទេ​នោះ«គ្មាន​ដំណើរ​ការ​ល្អ​ទៅ​ថ្ងៃ​ក្រោយ​ទេ ថ្ងៃ​ក្រោយ​ប្រេះឆា​ដដែល គ្មាន​អ្វី​ល្អ​ជាង​គណបក្ស​ប្រឆាំង​ធ្វើ​ការ​តស៊ូ​ទេ ការ​តស៊ូ​របស់​គណបក្ស​ប្រឆាំង​ដែល​អាច​នាំ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ»

វប្បធម៌​សន្ទនា​នេះ មេដឹកនាំ​គណបក្ស​ទាំង​ពីរ គឺ​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ធ្លាប់​មាន​អំនួត​ថា គណបក្ស​ទាំង​ពីរ​បាន​បង្កើត​វប្បធម៌​សន្ទនា​នេះ​បាន គឺ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​លោក​ទាំង​ពីរ និង​បន្ត​ឲ្យ​ក្មេង​ជំនាន់​ក្រោយ ហើយ​ថែម​ទាំង​ជំរុញ​ឲ្យ​មាន​វប្បធម៌​សន្ទនា​​នេះ​ពី​ថ្នាក់​កំពូល​ដល់​ថ្នាក់​មូលដ្ឋាន​ទៀត​ផង។

អ្នក​វិភាគ​លើក​ឡើង​ថា ជា​ទូទៅ​អ្នក​នយោបាយ​ខ្មែរ​បាន​ប្រើ​រូបមន្ត​ដដែលៗ ក្នុង​ការ​ដោះស្រាយ​បញ្ហា គឺ​តាមរយៈ​ការ​ចរចា ឬ​វប្បធម៌​សន្ទនា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​រយៈពេល​ខ្លី ហើយ​ចរចា​គ្នា​ដើម្បី​បែងចែក​អំណាច និង​ផលប្រយោជន៍​គ្នា ដែល​គ្មាន​ភាគី​ទី​បី​ចូល​រួម ហើយ​មិន​យូរ​ប៉ុន្មាន​ភាគី​ទាំង​ពីរ​តែងតែ​ក្បត់​គ្នា និង​ងាក​ចេញ​ពី​វប្បធម៌​សន្ទនា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

តារា

ពី ក្រចេះ

លើក សម្តេច ហ៊ុន សែន ឲ្យសោយរាជ្យតែម្តងទៅ ដើម្បីឲ្យឆាប់ចប់រឿងសោតវិនាសកម្មខ្មែរដែលបន្តរបង្ហូរឈាមខ្មែររាប់សតវត្យមកហើយ។បើខ្មែរមិនខ្មេះទេ ទុកឲ្យយួនគេគ្រប់គ្រងម្តងទៅ ម្នាក់ៗយកប្រពន្ធឫប្តីយួនទៅវាស្រេចទៅហើយ សំខាន់ការស់នៅបានសុខកាយសប្បាយចិត្ត ស៊ីចាយគ្រប់គ្រាន់...ប៉ុន្តែចង្រៃយួនមិនដែលឲ្យខ្មែរសុខ បន្តិចម្តងៗវាកំចាត់យើងចោល យកដីយើង បំបាត់អត្តសញ្ញានយើង ដែលនេះជាបញ្ហាខ្មែរត្រូវដោះស្រាយ។សែនអភ័ព្វកើតមកជាខ្មែរ ជាមួយអក្សរ ខ្ម ពិបាកនឹងរកពាក្យល្អ= ខ្មៅ ខ្មោច ខ្មេះ ខ្មូ ខ្មួ ខ្មោះ តែត្រូវមានជំនៀឫអត់:ស្រុកខ្មែរមិនដែលសូន្យ? របៀបសព្វថ្ងៃត្រូវតែសូន។

Jun 08, 2016 11:28 AM

khan chansopal

ពី phnom penh

cpp will go to icc court soon

Jun 08, 2016 11:09 AM

អ្នក​អាន​អនាមិក

It doesn't matter. The longer CPP continues to harass CNRP, the clearer it becomes to the people who the bad guys are. The people will decide who get the punishment in 2017 and 2018.

Remember who got the punishment in 2013?

"We are poor individuals with no power, but together, we can bring down this corrupt government."

Jun 08, 2016 11:02 AM

អ្នក​អាន​អនាមិក

REMEMBER,THE COMMUNIST TALK ONLY WHEN THEY ARE IN TROUBLE. WHEN THEY ARE NOT IN TROUBLE,THEY DON'T TALK TO YOU.
SO,CNRP HAS TO SHOW STRENGTH(MORE PEOPLE SUPPORT AT LEAST).

Jun 08, 2016 10:11 AM

អ្នក​អាន​អនាមិក

នៅវាយឬក កាច់រាងនៅឡើយ!!!មិនមែនកូរេខាងជើងទេណា!!!

Jun 08, 2016 08:27 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល