គណបក្សប្រជាជនកម្ពុជា ថ្កោលទោសប្រឆាំងគណបក្សសង្គ្រោះជាតិ ដោយហៅសេចក្ដីថ្លែងការណ៍របស់គណបក្សប្រឆាំងដ៏ធំនេះថា កំពុងប្រើប្រាស់សេចក្ដីសុខរបស់ប្រជាពលរដ្ឋ ធ្វើជាចំណាប់ខ្មាំង។
សេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៥ ខែវិច្ឆិកា របស់គណបក្សកាន់អំណាច បានសរសេរថា ខ្លួនបដិសេធ និងថ្កោលទោសដាច់អហង្ការប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ។ គណបក្សដែលកាន់អំណាចប្រមាណ ៣០ឆ្នាំមកនេះ បានចាត់ទុកថា គណបក្សប្រឆាំង កំពុងបំផ្លាញសេចក្ដីប្រជាពលរដ្ឋនៅពេលនេះ ធ្វើជាចំណាប់ខ្មាំងរបស់ខ្លួន។ មិនតែប៉ុណ្ណោះ គណបក្សសង្គ្រោះជាតិ កំពុងតែបំផ្លាញប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា តាមរយៈការកៀរគរ សំឡេងបរទេសឲ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងលើរដ្ឋាភិបាល ដែលកំពុងអនុវត្តយ៉ាងមុតមាំ ទាំងរដ្ឋធម្មនុញ្ញ និងច្បាប់នានាដែលបានបញ្ញត្តិរួចហើយ។
ប្រតិកម្មរបស់គណបក្សប្រជាជនកម្ពុជានៅពេលនេះ ធ្វើឡើងមួយថ្ងៃ ក្រោយបក្សប្រឆាំងបានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃទី២៤ ខែ វិច្ឆិកា។ អតីតគណបក្សសង្គ្រោះជាតិ បានហៅការរំលាយបក្សរបស់ខ្លួនថា នេះជាការលួចអាសនៈទាំង ៥៥អាសនៈទៅចែកឲ្យតូចៗ ទាំងកម្រោល។ហើយគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជានេះ ប្រកាន់ជំហរថា តំណាងរាស្ត្រទាំងអស់ នៅតែជាតំណាងរាស្ត្រស្របច្បាប់ និងជាតំណាងរបស់ប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោត។ តុលាការកំពូល ដែលភាគច្រើនជាសមាជិកបក្សកាន់អំណាច បានរំលាយបក្សប្រឆាំង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា តាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
