ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានចុះជួបអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ធំ តាមការគ្រោងទុកនៅថ្ងៃទី២៧ មករា បន្ទាប់ពីលោកទទួលការគំរាមកំហែងពីអ្នកគាំទ្រគណបក្សប្រជាជន នៅខេត្តកំពង់ចាម កាលពីថ្ងៃទី២៦ មករា រួចមក។ ក៏ប៉ុន្តែលោក កឹម សុខា បានចំណាយពេលប្រហែលតែមួយម៉ោងប៉ុណ្ណោះ ថ្លែងសារនយោបាយទៅកាន់អ្នកគាំទ្ររបស់លោកប្រហែលជិត ១.០០០នាក់ ដែលជួបជុំគ្នានៅក្នុងមន្ទីរបក្សខេត្តកំពង់ធំ រួចត្រឡប់មកភ្នំពេញ វិញបន្ទាន់។
ស្របពេលដែលលោក កឹម សុខា ចុះទៅខេត្តកំពង់ធំនេះដែរ អ្នកគាំទ្របក្សប្រជាជនប្រមាណ ១ពាន់នាក់ បានប្រមូលផ្ដុំនៅមន្ទីរបក្សប្រជាជនខេត្តកំពង់ធំ ស្ថិតនៅចម្ងាយប្រហែល ២០០ម៉ែត្រ ពីទីស្នាក់ការបក្សសង្គ្រោះជាតិ ក៏ប៉ុន្តែមិនមានការរំខានដល់ការជួបជុំដូចនៅខេត្តកំពង់ចាម ទេ។

សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក សូត សុខប្រាថ្នា ពីខេត្តកំពង់ធំ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
