សមាជិកគណបក្សប្រជាជនប្រមាណ ៥០នាក់ របួសស្រាល និង ៥នាក់ទៀតរបួសធ្ងន់ ដោយសារធ្លាក់ពីលើរថយន្តកំពុងហែក្បួនឃោសនាបោះឆ្នោត នៅថ្ងៃទី២១ កក្កដា នៅម្ដុំភូមិគូហ៊ី ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល។
មេឃុំរការកោង១ លោក ម៉ែន ស៊ុំ មានប្រសាសន៍នៅថ្ងៃទី២១ កក្កដា ថា គ្រោះថ្នាក់នោះ បណ្ដាលមកពីរថយន្តហែក្បួនបើកចំដីផុង ហើយស្រុតកង់ទៅម្ខាងបណ្ដាលឲ្យសមាជិកហែក្បួនកំពុងជិះលើឡានកូរ៉េអត់ដំបូល ធ្លាក់មកដីដោយមិនដឹងខ្លួន។
លោកថា អ្នករបួសស្រាលត្រូវបានគេបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែករកាកោង ក្បែរនោះ ហើយអ្នករបួសធ្ងន់ប្រហែល ៥នាក់ទៀតត្រូវបានបញ្ជូនមកសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែតនៅព្រឹកថ្ងៃដដែលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
