កម្ពុជាចាប់​ផ្ដើម​​ដំណើរ​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៥

ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រនីតិកាល​​ទី​៥ នៅ​កម្ពុជា បាន​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​នេះ ចាប់​ផ្ដើម​នៅ​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៣​រសៀល។
ដោយ វិទ្យុ អាស៊ីសេរី
2013.07.28
បោះ​ឆ្នោត ភ្នំពេញ ២០១៣ ពលរដ្ឋ​ចូល​រួម​បោះ​ឆ្នោត​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ នា​មណ្ឌល​បោះ​ឆ្នោត ក្នុង​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ នៅ​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣។
RFA

 

ប្រជាពលរដ្ឋ​ពលរដ្ឋ​មួយ​ចំនួន​អះអាង​ថា មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​កើត​ឡើង​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​នេះ ដោយ​មាន​ខ្លះ​បាត់​ឈ្មោះ​បោះ​ឆ្នោត ខ្លះ​មាន​ឈ្មោះ​ដែរ តែ​មិន​អាច​បោះ​ឆ្នោត​បាន និង​ខ្លះ​ទៀត​បញ្ជាក់​ថា មាន​ជនជាតិ​វៀតណាម ជា​ច្រើន​បាន​ទៅ​បោះ​ឆ្នោត។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកស្រី ទេព សុរ៉ាវី៖

 

ចំណែក​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ នៅ​ភូមិ​សន្សំកុសល រាជធានី​ភ្នំពេញ សង្ស័យ​ទៅ​លើ​ទឹក​ថ្នាំ​ពណ៌​ខ្មៅ​ជ្រលក់​ដៃ​នោះ បណ្ដាល​ឲ្យ​ប្រជាជន​នៅ​ទី​នោះ​នាំ​គ្នា​ធ្វើ​ការ​សាកល្បង​លុបលាង​ជម្រះ​ទឹក​ថ្នាំ​ជ្រលក់​ដៃ​ពណ៌​ខ្មៅ​នោះ។ ការ​ផ្អើល​នាំ​គ្នា​សាកល្បង​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​ម្ដុំ​នោះ ផ្អើល​បន្ត​គ្នា​ដោយ​ភាព​អស់​សំណើច​ចំពោះ​ភាព​មិន​ប្រក្រតី និង​គ្មាន​យុត្តិធម៌​នៃ​ការ​លាង​ជ្រះ​ស្អាត​ទឹក​ថ្នាំ​ជ្រលក់​ដៃ​នេះ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​កញ្ញា អាន ម៉ារីដា ពី​បញ្ហា​នេះ៖

 

ចំណែក​នៅ​ឯ​ខេត្ត​កំពង់ឆ្នាំង ចាប់​តាំង​ពី​ព្រឹក​ព្រលឹម​នៃ​ថ្ងៃ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ភាព​មិន​ប្រក្រតី​កើត​មាន​ច្រើន​នៅ​ក្នុង​ការិយាល័យ​មួយ​ចំនួន ក្នុង​ចំណោម​ការិយាល័យ​សរុប​ចំនួន ៦៨៦​ការិយាល័យ នៅ​ទូទាំង​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ជិន ជេដ្ឋា ពី​ខេត្ត​កំពង់ឆ្នាំង៖

 

នៅ​ខេត្ត​បាត់ដំបង មន្ត្រី​សង្គ្រោះ​ជាតិ មាន​ប្រតិកម្ម​ចំពោះ​ជន​ជាតិ​វៀតណាម​ជា​ច្រើន​នាក់​ដែល​បាន​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​នៅ​ស្រុក​ជាប់​ព្រំដែន​ខ្មែរ-​ថៃ មួយ​ក្នុង​ខេត្ត​បាត់ដំបង។

ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​បាន​ចេញ​មុខ​រារាំង​មិន​ឲ្យ​ជន​ជាតិ​វៀតណាម​ទាំង​នោះ​ចូល​បោះ​ឆ្នោត​បាន​ ប៉ុន្តែ​ មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​បាន​ចេញ​មុខ​ការពារ ​ដោយ​បាន​អនុញ្ញាត​ឲ្យ​ជន​ជាតិ​បរទេស​ទាំង​នោះ​បាន​បោះឆ្នោត។ ក្រៅ​ពី​នេះ​នៅ​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ទៀត​កើត​មាន​ឡើង​ក្នុង​ថ្ងៃ​បោះ​ឆ្នោត។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក សួន សុផលមុន្នី៖

 

មេ​ភូមិ​តាសួន ឃុំ​ត្រពាំងធំខាងជើង ខេត្ត​តាកែវ រង​ការ​ចោទ​ថា បាន​យក​ទឹក​ខ្មៅ​ដែល គ.ជ.ប បាន​ផ្ដល់​ទៅ​ឲ្យ​ការិយាល័យ​បោះ​ឆ្នោត​រៀបចំ​ការ​បោះ​ឆ្នោត​ប្រើប្រាស់​ក្នុង​ថ្ងៃ​បោះ​ឆ្នោត តែ​បែរ​យក​ទៅ​ឲ្យ​ពលរដ្ឋ​ខ្លះ​ក្នុង​ភូមិ​នោះ​ជ្រលក់​ដៃ និង​ឲ្យ​ប្រាក់ ៥​ម៉ឺន​រៀល​កុំ​ឲ្យ​ទៅ​បោះ​ឆ្នោត។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកស្រី អ៊ុក សាវបូរី៖

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។