ប្រជាពលរដ្ឋពលរដ្ឋមួយចំនួនអះអាងថា មានភាពមិនប្រក្រតីជាច្រើនកើតឡើងក្នុងថ្ងៃបោះឆ្នោតនេះ ដោយមានខ្លះបាត់ឈ្មោះបោះឆ្នោត ខ្លះមានឈ្មោះដែរ តែមិនអាចបោះឆ្នោតបាន និងខ្លះទៀតបញ្ជាក់ថា មានជនជាតិវៀតណាម ជាច្រើនបានទៅបោះឆ្នោត។
សូមស្ដាប់សេចក្ដីរាយការណ៍របស់អ្នកស្រី ទេព សុរ៉ាវី៖
ចំណែកប្រជាពលរដ្ឋនៅសង្កាត់ផ្សារដើមថ្កូវ នៅភូមិសន្សំកុសល រាជធានីភ្នំពេញ សង្ស័យទៅលើទឹកថ្នាំពណ៌ខ្មៅជ្រលក់ដៃនោះ បណ្ដាលឲ្យប្រជាជននៅទីនោះនាំគ្នាធ្វើការសាកល្បងលុបលាងជម្រះទឹកថ្នាំជ្រលក់ដៃពណ៌ខ្មៅនោះ។ ការផ្អើលនាំគ្នាសាកល្បងនេះ បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើននៅម្ដុំនោះ ផ្អើលបន្តគ្នាដោយភាពអស់សំណើចចំពោះភាពមិនប្រក្រតី និងគ្មានយុត្តិធម៌នៃការលាងជ្រះស្អាតទឹកថ្នាំជ្រលក់ដៃនេះ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់កញ្ញា អាន ម៉ារីដា ពីបញ្ហានេះ៖
ចំណែកនៅឯខេត្តកំពង់ឆ្នាំង ចាប់តាំងពីព្រឹកព្រលឹមនៃថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ភាពមិនប្រក្រតីកើតមានច្រើននៅក្នុងការិយាល័យមួយចំនួន ក្នុងចំណោមការិយាល័យសរុបចំនួន ៦៨៦ការិយាល័យ នៅទូទាំងមណ្ឌលខេត្តកំពង់ឆ្នាំង។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ជិន ជេដ្ឋា ពីខេត្តកំពង់ឆ្នាំង៖
នៅខេត្តបាត់ដំបង មន្ត្រីសង្គ្រោះជាតិ មានប្រតិកម្មចំពោះជនជាតិវៀតណាមជាច្រើននាក់ដែលបាននាំគ្នាទៅបោះឆ្នោតនៅស្រុកជាប់ព្រំដែនខ្មែរ-ថៃ មួយក្នុងខេត្តបាត់ដំបង។
ក្រុមមន្ត្រីបក្សប្រឆាំងបានចេញមុខរារាំងមិនឲ្យជនជាតិវៀតណាមទាំងនោះចូលបោះឆ្នោតបាន ប៉ុន្តែ មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតបានចេញមុខការពារ ដោយបានអនុញ្ញាតឲ្យជនជាតិបរទេសទាំងនោះបានបោះឆ្នោត។ ក្រៅពីនេះនៅមានភាពមិនប្រក្រតីជាច្រើនទៀតកើតមានឡើងក្នុងថ្ងៃបោះឆ្នោត។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក សួន សុផលមុន្នី៖
មេភូមិតាសួន ឃុំត្រពាំងធំខាងជើង ខេត្តតាកែវ រងការចោទថា បានយកទឹកខ្មៅដែល គ.ជ.ប បានផ្ដល់ទៅឲ្យការិយាល័យបោះឆ្នោតរៀបចំការបោះឆ្នោតប្រើប្រាស់ក្នុងថ្ងៃបោះឆ្នោត តែបែរយកទៅឲ្យពលរដ្ឋខ្លះក្នុងភូមិនោះជ្រលក់ដៃ និងឲ្យប្រាក់ ៥ម៉ឺនរៀលកុំឲ្យទៅបោះឆ្នោត។
សូមស្ដាប់សេចក្ដីរាយការណ៍របស់អ្នកស្រី អ៊ុក សាវបូរី៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។