សហភាព​អឺរ៉ុប​​បារម្ភ​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា

ដោយ សាន សែល
2016-05-31
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កង​កម្លាំង​សមត្ថកិច្ច​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​ចាក់អង្រែលើ ខណៈ​ដែល​តំណាងរាស្ត្រ​គណបក្ស​នេះ​ត្រៀម​ហែ​ញត្តិ​ចេញ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
កង​កម្លាំង​សមត្ថកិច្ច​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​ចាក់អង្រែលើ ខណៈ​ដែល​តំណាងរាស្ត្រ​គណបក្ស​នេះ​ត្រៀម​ហែ​ញត្តិ​ចេញ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
RFA/Leng Maly

គណៈប្រតិភូ​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា កាល​ពី​យប់​ថ្ងៃ​ទី​៣០ ខែ​ឧសភា ចេញ​សេចក្ដី​ថ្លែងការណ៍​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ការ​ធ្លាក់​ចុះ​ស្ថានការណ៍​នយោបាយ​ដ៏​គ្រោះថ្នាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ មន្ត្រី​រដ្ឋាភិបាល ច្រាន​ចោល​ការ​ថ្លែង​របស់​សហភាព​អឺរ៉ុប ក៏ប៉ុន្តែ​សង្គម​ស៊ីវិល និង​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ យល់​ថា សហភាព​អឺរ៉ុប ដើរ​តួនាទី​សំខាន់​ក្នុង​ជួយ​ពង្រឹង​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា។

គណៈប្រតិភូ​សហភាព​អឺរ៉ុប អំពាវនាវ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល បញ្ឈប់​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវ​តុលាការ ប្រឆាំង​នឹង​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​នានា។

សហភាព​អឺរ៉ុប ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បន្ត​ការ​សន្ទនា​ដោយ​សន្តិវិធី និង​ប្រកប​ដោយ​ស្មារតី​ស្ថាបនា​ជាមួយ​គណបក្ស​ប្រឆាំង​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដែល​សហភាព​អឺរ៉ុប យល់​ថា ជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​មាន​ភាព​ស្រប​ច្បាប់។

សង្គម​ស៊ីវិល និង​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ សុទ្ធតែ​គាំទ្រ​ជំហរ​របស់​សហភាព​អឺរ៉ុប។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា សហភាព​អឺរ៉ុប បាន​ដឹង​ពី​ស្ថានការណ៍​នយោបាយ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កំពុង​ធ្លាក់​ចុះ​ដុនដាប។ លោក​បន្ត​ថា សហភាព​អឺរ៉ុប ជា​ម្ចាស់​ជំនួយ​ធំ​មួយ​ដែល​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​លើក​ស្ទួយ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​ប្រទេស​កម្ពុជា៖ «តួនាទី​សហភាព​អឺរ៉ុប សំខាន់​ណាស់ អាច​ជួយ​ផ្ចុច​ផ្ដើម​សម្រប​សម្រួល ដើម្បី​ស្ថានភាព​នយោបាយ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា វិល​ទៅ​រក​ភាព​ល្អ​ប្រសើរ»

កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​របស់​សហភាព​អឺរ៉ុប សម្រាប់​កម្ពុជា មាន​តម្លៃ​ប្រមាណ​ជិត ២​ពាន់​លាន​ដុល្លារ (,៤​ពាន់​លាន​អឺរ៉ូ) សម្រាប់​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២០។ សហភាព​អឺរ៉ុប ជា​ទិសដៅ​នាំ​ចេញ​សំខាន់​មួយ​របស់​កម្ពុជា តាម​រយៈ​គោល​នយោបាយ​ពិសេស​របស់​សហភាព​អឺរ៉ុប «អ្វីៗ​គ្រប់​យ៉ាង​លើក​តែ​អាវុធ»។ ការ​នាំ​ចេញ​របស់​កម្ពុជា ដូចជា​សម្លៀកបំពាក់ ស្បែក​ជើង អង្ករ និង​ស្ករ ទៅ​កាន់​សហភាព​អឺរ៉ុប ក្នុង​ឆ្នាំ​២០១៥ បាន​កើន​ឡើង​ដល់​ជាង ៤​ពាន់​លាន​ដុល្លារ (៤​ពាន់​លាន​អឺរ៉ូ)។ សេដ្ឋកិច្ច​កម្ពុជា ពឹង​ផ្អែក​ខ្លាំង​លើ​វិស័យ​វាយនភណ្ឌ និង​វិស័យ​កសិកម្ម។

មិន​សូវ​ខុស​គ្នា​នេះ​ដែរ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព បញ្ជាក់​ថា សេចក្ដី​ថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប មាន​អត្ថន័យ​គ្រប់គ្រាន់ ដែល​សហភាព​អឺរ៉ុប គួរ​តែ​លើក​ឡើង។

ចំពោះ​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​វិញ លោក សូ ចន្ថា យល់​ថា សហភាព​អឺរ៉ុប មើល​ឃើញ​ប្រទេស​កម្ពុជា កំពុង​ដើរ​លើ​ផ្លូវ​គ្រោះថ្នាក់ ខណៈ​ការ​បោះឆ្នោត​ខិត​ជិត​មក​ដល់ តែ​ស្ថានភាព​នយោបាយ​នៅ​ជ្រួល​ច្របល់ ដែល​ពិបាក​ធានា​ថា នឹង​អាច​ទទួល​បាន​ភាព​សេរី និង​យុត្តិធម៌៖ «សេចក្ដី​ថ្លែងការណ៍​នេះ ជា​ការ​ដាស់តឿន​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ពិនិត្យ​ឡើង​វិញ​នូវ​អ្វី​ដែល​ជា​សកម្មភាព​អនុវត្ត​កន្លង​មក»

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង កត់​សម្គាល់​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​រដ្ឋាភិបាល​សហភាព​អឺរ៉ុប ចេញ​សេចក្ដី​ថ្លែងការណ៍​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា។

ឆ្លើយ​តប​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន សោកស្ដាយ​ចំពោះ​ការ​លើក​ឡើង​នេះ ហើយ​ថា សេចក្តី​ថ្លែងការណ៍​នេះ​មាន​ទិដ្ឋភាព​ជា​នយោបាយ។ លោក​អះអាង​ថា ទង្វើ​របស់​សហភាព​អឺរ៉ុប ជា​ទង្វើ​ការពារ​បុគ្គល ដែល​រំលោភ​ច្បាប់ សិទ្ធិ​មនុស្ស និង​អសីលធម៌។ អតីត​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ថែម​ទាំង​អួតអាង​ទៀត​ថា សេចក្ដី​ថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្រឹងប្រែង​ពង្រឹង​នីតិរដ្ឋ​ដ៏​សស្រាក់សស្រាំ​របស់​រដ្ឋាភិបាល​ទេ៖ «វា​ដូចជា​ប្រឌិត កុហក​នូវ​គោលការណ៍​មួយ​ដែល​បង្កើត​ជា​បុរេវិនិច្ឆ័យ​នៃ​ការ​កាត់​ក្តី​ទៅ​លើ​ការ​បោះឆ្នោត ដែល​នឹង​កើត​ឡើង​នៅ​ពេល​អនាគត»

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព ក៏​បាន​ច្រាន​ចោល​សេចក្ដី​ថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប ផង​ដែរ ដោយ​អះអាង​ថា ប្រទេស​នីមួយៗ​មាន​ច្បាប់​រៀងៗ​ខ្លួន ដើម្បី​យក​មក​អនុវត្ដ។

ទោះ​បី​ជា​យ៉ាង​ណា អ្នកស្រី ចក់ សុភាព ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គួរ​ព្យាយាម​កែ​តម្រូវ​ស្ថានការណ៍​នយោបាយ បញ្ហា​សិទ្ធិ​មនុស្ស​ទៅ ប្រសើរ​ជាង។ អ្នកស្រី​សង្កត់​ធ្ងន់​ថា សង្គម​ស៊ីវិល​តែង​ចង់​បាន​ប្រទេស​កម្ពុជា មួយ​ដែល​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​ច្បាប់ ជា​រដ្ឋ​មួយ​មាន​ការ​បែង​ចែក​អំណាច​ត្រឹមត្រូវ ដើម្បី​សង្គម​មាន​យុត្តិធម៌ និង​ស្ថិរភាព​ពិត​ប្រាកដ។

សាស្ត្រាចារ្យ សូ ចន្ថា ជំរុញ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ សន្ទនា​គ្នា​ដោយ​សន្តិវិធី ដើម្បី​ដោះស្រាយ​ភាព​តានតឹង​នយោបាយ​បច្ចុប្បន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (14)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

All of those are at Hun Sen blind eye except money are at his good eye.

Jun 01, 2016 12:45 AM

All Khmer pple be ready in 2018

Appeal to our dearly brothers in camouflage uniforms ,please avoid anyone get hurt or get kill or wound at all.This is not a national interest issue...there's an individual interest conflict and leave this madman alone,and be aware to what he was saying and do other"is not benefit to our national issue".One side have the guns and other side have no nothing...watchout one man scheme u all the way to avoid the pple can see him in other things"tricks,scams political on along way through to 2018 election .

May 31, 2016 04:46 PM

cool down and calm down HunSen

No any world leaders or countries can win by without people's heart ,mind,soul and sacrifice.....and no any countries live by without people...and no any country go to war by without army or people supported...and not too many leader kill their own people for surviving...no any leader can win by people of power"HunSen must learn more lesson khmer history",our next neighbors enemy will smells YUUUUUMY and every khmer people will write down your bad history forever"be centralize of strategy toward one unity and take care each other,and do not let someone bullying or fouling u around and HunSen should do understand of our people goodwill.

May 31, 2016 04:26 PM

All armed men please be neutralize

We the people of Cambodian inside and abroad would like appeal to all our beloved brother military units,and police forces units should be neutralize,please stay cool ,calm down ,be patient with no side to any political party.This political issue is not use the military to solve the problem at all "avoid national catastrophe",and is not the right answer to all side political party solution,but the whole country and our people will dies and suffers.Arming troops strategy on the street is not the right answer,because most armed service members are not trained to neutralize active shooters and putting more loaded guns into their hands creates its own risk.The best solution to resolve this issue is both parties return to a round table,keep cool down,calm down ,stop hate or jealous,revenge this revenge that ,be matual respect to other ,friendly hands shaking and keep dialogue.

May 31, 2016 03:01 PM

Ratha

ពី Phnom Penh

One of the things in our culture is we respect too much to the olders or the elders. The young cannot talk equally to olders.

When you give someone too much respect, you give him power. For example, we had given King Sihanouk too much respect or power....1.5 million Cambodians vanished.

Now, we have given too much respect to Prime Minister Hun Sen. This time If we don't break this pattern, the country, the land will go.

We must respect the young instead and talk to them like President Obama talked to young Vietnamese audience lately in Hanoi. When he talks, she raps.

When we all talk, good things happen.

May 31, 2016 01:15 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល