លោក កឹម សុខា ស្នើ​ពលរដ្ឋ​និង​អ្នក​នយោបាយ​អត់ឱន​ឲ្យ​គ្នា​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី

ដោយ យាង សុជាមេត្តា
2017-04-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សំណេះសំណាល​ជាមួយ​សកម្មជន និង​អ្នក​គាំទ្រ​នៅ​ទីស្នាក់ការ​គណបក្ស​នា​ខេត្ត​បាត់ដំបង ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៧។
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សំណេះសំណាល​ជាមួយ​សកម្មជន និង​អ្នក​គាំទ្រ​នៅ​ទីស្នាក់ការ​គណបក្ស​នា​ខេត្ត​បាត់ដំបង ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Hum Chamroeun

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃ​ទី​២ មេសា ស្នើ​ឲ្យ​ពលរដ្ឋ និង​អ្នក​ដឹកនាំ​ជា​អ្នក​នយោបាយ អត់ឱន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។

លោក កឹម សុខា សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (facebook) របស់​លោក​ថា ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ជិត​ចូល​មក​ដល់​នេះ ចូរ​អ្នក​ទាំងអស់​គ្នា​គិត​ផង​ថា ឱកាស​ដែល​អ្នក​ទទួល​បាន​នូវ​សេចក្តី​សុខ​សប្បាយ​ជួបជុំ​គ្រួសារ ប្រពន្ធ កូន​ចៅ គ្មាន​អ្នក​ណា​រំលោភ​បំពាន​នោះ អ្នក​ដទៃ​ក៏​ប្រាថ្នា​ចង់​បាន​ដូច​គ្នា​ដែរ។

លោក កឹម សុខា ស្នើ​ឲ្យ​ខ្មែរ​គ្រប់​រូប​មេត្តា​អត់ឱន​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ជាពិសេស​អ្នក​ដឹកនាំ​ជា​អ្នក​នយោបាយ និង​អ្នក​បើកបរ​ផង​ដែរ។ លោក​ថា នេះ​ជា​កុសល​ផល​បុណ្យ​ដ៏​ធំធេង​ណាស់​បើ​គេ​អាច​ធ្វើ​បាន​ក្នុង​ឱកាស​នេះ ហើយ​លោក​ក៏​សូម​ចូលរួម និង​សាទរ​នូវ​គុណធម៌​នេះ។

ការ​បញ្ចេញ​ទស្សនៈ​របស់​លោក កឹម សុខា លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នេះ ក្នុង​ពេល​ដែល​មន្ត្រី សកម្មជន​បក្ស​ប្រឆាំង មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស មន្ត្រី គ..ប និង​អ្នក​វិភាគ​មួយ​ចំនួន កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ ដែល​គេ​មិន​សង្ឃឹម​ថា អ្នក​ទាំងអស់​នោះ​អាច​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​ដើម្បី​ជួបជុំ​គ្រួសារ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល