នាយកដ្ឋានផ្នែកច្បាប់ និងកុងស៊ុលនៃក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី៦ ខែមេសា បានផ្ដល់ទិដ្ឋាការអេឡិចត្រូនិក (E-visa) ឲ្យលោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ហៅ អាឡិក (Alex) អាចចូលមកប្រទេសកម្ពុជា ក្នុងឋានៈជាភ្ញៀវទេសចរបរទេស។
ទិដ្ឋាការអេឡិចត្រូនិកនេះ មានសុពលភាពរយៈពេល ៣ខែ ចាប់ពីខែមេសា រហូតដល់ខែកក្កដា។ រហូតមកទល់ពេលនេះ លោក អាឡិក នៅមិនទាន់សម្រេចចិត្តទៅប្រទេសកម្ពុជា នៅឡើយទេ ដោយរង់ចាំការផ្ដល់ភ្លើងខៀវពីក្រសួងមហាផ្ទៃ ជាមុនសិន ដើម្បីឲ្យប្រាកដថា លោកពិតជាអាចចូលប្រទេសកម្ពុជា បានមែននោះ។
លោក អាឡិក ជាស្ថាបនិកអង្គការមាតាធម្មជាតិ ដែលធ្វើតស៊ូមតិយ៉ាងស្វិតស្វាញក្នុងការបញ្ឈប់គម្រោងសាងសង់ទំនប់វារីអគ្គិសនីក្នុងតំបន់អារ៉ែង។ លោកត្រូវបានរដ្ឋាភិបាលកម្ពុជា បណ្ដេញលោកចេញពីកម្ពុជា កាលពីពាក់កណ្ដាលឆ្នាំ២០១៥។
ព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ លោក ង៉ែត សារ៉ាត កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ នេះ បានចេញដីកាកោះហៅលោក អាឡិក ឲ្យចូលសវនាការក្នុងខែមេសា នេះ ពាក់ព័ន្ធនឹងបទចោទសមគំនិត កំហែងថាធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
